×

​អត្ថប្រយោជន៍​ការ​ទទួលទាន​តែ​មេអំបៅ​ ​ឬ​ ​តែ​ផ្កា​អញ្ជ័ន​

TRAVEL & LIVING 4 weeks ago
 
 

          តែ​មេអំបៅ​ដែល​កំពុង​មាន​ចរាចរណ៍​នៅ​ក្នុង​ទី​ផ្សារ​ភេសជ្ជៈ​ក្នុងស្រុក​ ​មិនថា​នៅ​តាម​តូប​កាហ្វេ​នៅ​តាម​ដង​ផ្លូវ​ ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ ​ឬ​ ​បារ​ធំ​ៗ​នោះ​ ​មាន​ពណ៌​ស្រស់​ឆើត​ទាក់​ភ្នែក​ព្រម​ជាមួយ​រសជាតិ​ផ្អែម​ឆ្ងាញ់​ប្លែក​មាត់​បើ​យើង​ឆុង​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​យកមក​ទទួលទាន​។​ ​ក្រៅពី​រសជាតិ​ពិសេស​ខុសប្លែក​ពី​តែ​បៃតង​និង​តែ​ក្រហម​ ​វាក​៏​សម្បូរ​ដោយ​អត្ថប្រយោជន៍​ផ្នែក​វេជ្ជ​សា​ស្រ្ត​រហូត​៧​យ៉ាង​ដែល​លោកអ្នក​ច្បាស់ជា​មិនទាន់​បាន​ដឹង​នៅឡើយ​:

១​. ​ជួយ​បង្ការ​កុំ​ឲ្យឆាប់​ចាស់​

          ​អ្នក​វិទ្យា​សា​ស្រ្ត​បាន​រក​ឃើញ​ថា​ ​នៅពេលដែល​អេ​ឡិច​ត្រុ​ង​ក្នុង​រាងកាយ​មនុស្ស​មិន​ត្រូវ​បាន​ផ្គូ​រ​ផ្គង​ ​ពួកវា​នឹង​ពន្លឿន​ភាព​ចាស់​ជាង​វ័យ​ ​ព្រម​ជាមួយ​បញ្ហា​សុខភាព​នានា​ ​ខណៈ​ដែល​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​មានមុខ​ងារ​ទប់​ស្កាត់​បញ្ហា​នេះ​។​ ​អ្នក​វិទ្យា​សា​ស្រ្ត​បាន​សិក្សា​បញ្ចូល​ផ្កា​មេអំបៅ​ ​ឬ​ ​ផ្កា​អញ្ជ័ន​ទៅ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ដោយសារ​គុណសម្បត្តិ​ពី​ធម្មជាតិ​របស់​វា​។​ ​ដូចនេះ​ ​ការ​ទទួលទាន​ភេសជ្ជ​ធ្វើ​ពី​ផ្កា​មេអំបៅ​នេះ​ក៏​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​វិវត្ត​សមស្រប​តាមដំណើរ​ធម្មជាតិ​ ​មិន​ឆាប់​ចាស់​ជាង​វ័យ​ពេក​។​

២​. ​ផ្តល់​ជំនួយ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​

          រំ​បក​គំហើញ​ផ្នែក​វិទ្យា​សា​ស្រ្ត​បរទេស​​​កាលពី​ឆ្នាំ​២​០​១​៩​បាន​បង្ហាញ​ឲ្យដឹង​ថា​ការ​ទទួលទាន​តែ​ផ្កា​មេអំបៅ​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​សកម្មភាព​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​កើន​ឡើង​នៅ​ក្នុង​រាងកាយ​របស់យើង​ ​ហើយ​ជា​លទ្ធផល​ ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​តួនាទី​សុខភាព​។​

​៣​. ​ផ្ទុក​សារធាតុ​ ​អង់​តូ​ស្យា​នី​ន​

          ​ផ្កា​មេអំបៅ​សម្បូរ​សារធាតុ​អង់​តូ​ស្យា​នី​ន​ដែល​ជួយ​ទ្រទ្រង់​សុខុមាលភាព​រាងកាយ​។​ ​វា​ចាប់ផ្តើម​ការពារ​រាងកាយ​យើង​តាមរយៈ​សារធាតុ​គីមី​ធម្មជាតិ​ឈ្មោះថា​ ​F​l​a​v​o​no​i​d​ (​ប្លា​វ៉ូ​ណូ​អ៊ី​ត​) ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​រុក្ខជាតិ​ ​ដូចជា​ ​ផ្កា​ ​បន្លែ​ ​និង​ ​ផ្លែឈើ​។​ ​ពពួក​ផ្លែឈើ​ដូច​សម្បូរ​សារធាតុ​ចិញ្ចឹម​មាន​ពណ៌​ឆើត​ស្រស់​ដែល​កើត​ពី​សារធាតុ​ខាងលើ​ ​ដូចជា​ ប្លូបឺ​រី​ ​និង​ ​គ្រែ​ន​បឺ​រី​ ​ជាដើម​។​ ​អង់​តូ​ស្យា​នី​ន​ដូចគ្នា​នេះ​ដែរ​ក៏​ត្រូវ​បាន​រក​ឃើញ​ក្នុង​ផ្កា​មេអំបៅ​ដែល​ទ្រទ្រង់​សកម្មភាព​ប្រឆាំង​អុក​ស៊ី​ត​កម្ម​និង​ជំនួយ​ដល់​អ្នក​ជំងឺបេះដូង​ផង​ដែរ​។​

៤​. ​ជួយ​ធ្វើឲ្យ​ស្បែក​ភ្លឺ​រលោង​ស្អាត​

          ​ផ្កា​មេអំបៅ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​យកមក​ប្រើ​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ដោយសារ​វា​មាន​សមត្ថភាព​ទ្រទ្រង់​ទប់​ស្កាត់​ជរាភាព​។​ ​ស្រប​ពេល​ដែល​ផ្កា​និង​រុក្ខជាតិ​ឱសថ​បុរាណ​មួយ​ចំនួន​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​ ​សមាសធាតុ​ក្នុង​រុក្ខជាតិ​ផ្កា​មេអំបៅ​ពី​ប្ញ​ស​រហូតដល់​ផ្កា​អាច​ចម្រាញ់​យកមក​ធ្វើជា​គ្រឿង​បម្រុង​ស្បែក​ត្រូពិក​បាន​ទាំងអស់​។​ ​ការស្រាវជ្រាវ​បរទេស​មួយ​បាន​លើកឡើង​ថា​ ​ផ្កា​មេអំបៅ​ជួយ​ប​ង្រ្កា​ប​បញ្ហា​ស្បែក​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ហើយ​នៅ​ពេល​លោក​អ្នកទទួល​ទាន​តែ​មេអំបៅ​ ​សុខភាព​ស្បែក​នឹង​ស្រស់​ស្អាត​ចេញពី​ខាងក្នុង​ពិតៗ​។​

៥​. ​មាន​ផ្ទុក​សារធាតុ​ ​Cat​e​chin​ ​ដែល​មាន​ពហុ​ប្រយោជន៍​

          ​សារធាតុ​ ​E​p​i​g​allocate​chin​ ​gall​at​e​ ​ហៅ​កាត់​ថា​ ​E​G​C​G​ ​គឺ​ស្ថិត​ក្នុង​អម្បូរ​សារធាតុ​ ​cat​e​chin​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​តែ​បៃតង​ ​មានមុខ​ងារ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​យ៉ាងសកម្ម​។​ ​E​G​C​G​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​តួនាទី​ជួយ​សុខភាព​រាងកាយ​​មនុស្ស​ ​ក្នុង​នោះ​រួម​មាន​ ​ជួយ​រក្សា​ទម្ងន់​ ​និង​ ​ជួយ​លើ​បញ្ហា​សុខភាព​បេះដូង​ថែមទៀត​ផង​។​ ​ការ​ទទួលទាន​តែ​បៃតង​ ​ឬ​ ​តែ​មេអំបៅ​ ​ដែល​មាន​ផ្ទុក​ ​E​G​CC ​ដូចគ្នា​ចំនួន​ពី​​​រ​កែវ​ក្នុងមួយថ្ងៃ​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ ​គ្រប់គ្រង​ទម្ងន់​រាងកាយ​បាន​ល្អ​ប្រសើរ​។​

​៦​. ​ជំនួយ​ខួរក្បាល​

          ​ការសិក្សា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ក្នុងរយៈពេល​២​០​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ស្រាវ​ជ្រា​រក​គុណប្រយោជន៍​ផ្នែក​សុខភាព​នៃ​ផ្កា​មេអំបៅ​។​ ​ពិសោធន៍​មួយ​ចំនួន​ទៅលើ​សត្វ​ក្នុងចំណោម​ការ​សិក្សាស្រាវជ្រាវ​ទាំងអស់​នោះ​ផ្តល់​ចម្លើយ​វិជ្ជមាន​។​ ​ការសិក្សា​នៅ​មិន​ទាន​ពេញលេញ​ទាំងស្រុង​នៅឡើយ​ទេ​ប៉ុន្តែ​ការ​ស្រាវ​ ​ជ្រាវ​ជំហាន​ដំបូង​ៗ​មាន​តម្រុយ​ល្អ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​វេជ្ជ​សា​ស្រ្ត​រវាង​តែ​ផ្កា​មេអំបៅ​និង​សមត្ថភាព​ខួរ​ ​ក្បាល​។​

៧​. ​លុបបំបាត់​ស្រ្តេ​ស​ម្តងម្កាល​

          ផ្កា​មេអំបៅ​គឺជា​ប្រភេទ​រុក្ខជាតិ​ឱសថ​ពពួក​ ​Adapt​o​g​e​n​i​c ​Herb​ ​ដែល​អាច​ជួយ​លុបបំបាត់​អា​កា​រៈ ស្រ្តេ​ស​ដែល​កើតមាន​ម្តងម្កាល​។​ ​អ្នក​វិទ្យា​សា​ស្រ្ត​ជនជាតិ​រុស្ស៊ី​ឈ្មោះ​ N.​V​. ​L​a​z​are​z​ ​ជា​អ្នករកឃើញ​ប្រភេទ​រុក្ខជាតិ​ប្រភេទ​ ​Adapt​o​g​e​n​i​c ​នេះ​ក្នុង​ឆ្នាំ​ ​១​៩​៤​៧​ ​ហើយ​អ្នក​វិទ្យា​សា​ស្រ្តរុស៊្សី​ម្នាក់ទៀត​ឈ្មោះ​ ​D​r. ​I​sr​a​e​l​ Br​e​k​h​man​ ​បាន​ចំណាយ​ពេល​ជាង​៤​០​ឆ្នាំ​ក្នុង​ការ​ស្រាវជ្រាវ​អំពី​ផលប្រយោជន៍​សុខភាព​របស់​វា​ ​ហើយ​បាន​កំណត់​ថា​ ​រុក្ខជាតិ​ឱសថ​ប្រភេទ​នេះ​មាន​លក្ខណៈ​សម្បត្តិ​ចំនួន​បី​យ៉ាង​គឺ​ ​គ្មាន​ជាតិពុល​ប៉ះពាល់​ដល់​សុខភាព​ ​គ្រប់គ្រង​ស្រ្តេ​ស​តាមរយៈ​ការ​ជួយ​ធ្វើឲ្យ​រាងកាយ​ស៊ាំ​នឹង​វា​ ​ហើយនិង​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​រាងកាយ​មនុស្ស​។​ ​ដូចនេះ​ ​ផ្កា​មេអំបៅ​ក៏មាន​គុណសម្បត្តិ​ទាំង​បី​ចំណុច​នេះ​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS