×

លម្ហែ​ខ្សែ​រថភ្លើង​ពោធិ៍សាត់​ពិស្សុត​និយម​

TRAVEL & LIVING 2 years ago
 
 

            ការធ្វើដំណើរ​តាម​ខ្សែ​រថភ្លើង​កាលពី​ជំនាន់​៣​០​-​៤​០​ឆ្នាំមុន​នៅតែ​ដក់ជាប់​ក្នុង​អារម្មណ៍​ប្រជាជន​កម្ពុជា​ទោះបីជា​ប្រទេសជាតិ​យើង​ទទួល​បានសុខ​សន្តិភាព​និង​មានការ​អភិវឌ្ឍ​ជឿនលឿន​ខុស​ឆ្ងាយ​ពីមុន​ទៅ​ហើយ​ក្តី​។​ ​ការ​ជួសជុល​ខ្សែ​រថភ្លើង​ចាស់​ ​គួបផ្សំ​នឹង​ការរៀបចំ​ដំណើរការ​ខ្សែ​រថភ្លើង​ទិសដៅ​ខាងលើ​ឡើងវិញ​ពិតជា​ញ៉ាំង​ទឹកចិត្ត​ប្រជាជន​ក្មេង​ចាស់​ប្រុស​ស្រី​ ​ជាពិសេស​មិត្ត​យុវវ័យ​ក្នុងស្រុក​ឲ្យ​ចង់​ដឹង​ចង់​ឮ​ចង់​សាកល្បង​រសជាតិ​ការធ្វើដំណើរ​តាម​រថភ្លើង​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មី​ប្លែក​ជាមួយនឹង​ទូរ​រថភ្លើង​នាំចូល​ដែល​មាន​លក្ខណៈ​ថ្មី​ទំនើប​ជាង​រថភ្លើង​ជំនាន់​មុន​ទៅទៀត​។​

            មនុស្សជា​ច្រើន​ដែល​ទន្ទឹង​រង់ចាំ​ជិះ​រថភ្លើង​ខ្សែ​ពាយ័ព្យ​នេះ​យ៉ាង​អន្ទះសា​ ​ព្រោះ​ខ្សែ​នេះ​ជា​ខ្សែ​ដែល​ទើប​ដំណើរការ​ឡើងវិញ​ថ្មី​ក្រោយ​ខ្សែ​រថភ្លើង​ទៅកាន់​តំបន់​ឆ្នេរ​កំពត​-​កែប​-​ខេត្ត​ព្រះ​សី​ហ​នុ​។​ ​ប៉ុន្តែ​ដោយសារ​ថ្ងៃ​ដែល​ក្រុម​ការងារ​ទេសចរណ៍​សូវ​រី​ន​យើង​ធ្វើដំណើរ​នោះ​ជា​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​ទើប​ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​ស្ថា​នី​យ៍​រាជា​យ​ស្ម័​យ​យាន​ឬ​រ៉ា​រថភ្លើង​ភ្នំពេញ​ហាក់​មាន​សភាព​មិនសូវ​អ៊ូអរ​កកកុញ​ប៉ុន្មាន​ទេ​។​ ​ម៉ោង​ ​៦​:​៤​០​នាទី​ ​ជា​វេលា​កំណត់​ដែល​ពួកយើង​ត្រូវ​ស្រូតរូត​រះ​ឡើង​លើ​រថភ្លើង​ជាបន្ទាន់​ចំពោះ​អ្នកដំណើរ​ទៅកាន់​ខេត្ត​ពោធិ៍សាត់​-​បាត់​ដំបង​។​ ​រីឯ​អ្នកដំណើរ​ទៅកាន់​ខេត្ត​កំពត​ត្រូវ​រង់​ចាំបន្ត​នៅ​កៅអី​រង់ចាំ​រហូត​ម៉ោង​៧​ព្រឹក​ទើប​រថភ្លើង​មកដល់​។​ ​រថភ្លើង​បាន​បរ​ឆ្លងកាត់​ស្ថា​នី​យ៍​ពោធិ៍​ចិន​តុង​រហូតដល់​ស្ថា​នី​យ៍​សំរោង​និង​ស្ថា​នី​យ៍​ទួល​លៀប​ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​កំ​បូល​។​ ​មកដល់​ម្តុំ​សង្កាត់​ស្នោ​រ​ ​ខណ្ឌ​កំ​បូល​ ​យើង​ក្រឡេក​ភ្នែក​ទៅក្រៅ​ឃើញ​មាន​ផ្លូវបំបែក​រថភ្លើង​ ​និង​ ​ចំណត​ត្រួតពិនិត្យ​រថភ្លើង​មួយ​នៅ​ខាងឆ្វេង​ដៃ​។​ ​ទេសភាព​ចាប់ពី​តំបន់​នោះ​មាន​លក្ខណៈ​ជា​ដី​វាលស្រែ​ ​មាន​ដើមត្នោត​ ​និង​ ​គុម្ពោត​ព្រៃ​ដោយអន្លើ​ ​ខុស​ពី​នៅ​ម្តុំ​ពោធិ៍​ចិន​តុង​ដែល​យើង​ជិះ​ហួស​មុននេះ​ដែល​ជា​ទីប្រជុំជន​មាន​មនុស្ស​រស់នៅ​កុះករ​ជាង​។​

            ​បើ​តាម​ឯកសារ​ចាស់​របស់​បារាំង​ ​ដើម្បី​ទៅដល់​ស្ថា​នី​យ៍​រថភ្លើង​ពោធិ៍សាត់​ ​យើង​ត្រូវ​ឆ្លងកាត់​ស្ថា​នី​យ៍​រហូត​ជិត​២​០​ទីតាំង​ដែល​មុន​ពេល​ធ្វើដំណើរ​ ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​មុខជា​ត្រូវ​ចំណាយ​ពេល​យូរ​ទម្រាំ​ទៅដល់​គោលដៅ​ចុងក្រោយ​។​តែ​ជាក់ស្តែង​យើង​មិនបាន​ឈប់​តាម​ស្ថា​នី​យ៍​ទាំងនោះ​នោះ​ទេ​ព្រោះ​ស្ថា​នី​យ៍ ​ជាច្រើន​ក្នុងចំណោម​នោះ​ត្រូវ​បាន​ទុកចោល​មិនទាន់​មានការ​ជួសជុល​កែ​លម្អ​ឲ្យ​ស្អាត​ដូចដើម​នៅឡើយ​ទេ​។​ ស្ថា​នី​យ៍​ខ្លះ​នៅ​រក្សា​បាន​រូបរាង​ដើម​និង​មាន​ភាព​រឹង​មាំ​នៅឡើយ​ ​ខណៈ​ដែល​ស្ថា​នី​យ៍​ខ្លះ​បាក់បែក​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ​។​ ​ឯ​ស្ថា​នី​យ៍​ខ្លះទៀត​សឹងតែ​មើលមិនឃើញ​ផង​ដោយសារ​បិទបាំង​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​អស់ទៅហើយ​។​ ​ក្នុងចំណោម​ស្ថា​នី​យ៍​ទាំងនោះ​ ស្ថា​នី​យ៍​ដែល​នៅ​មានកំណត់​ឈ្មោះ​ក្នុង​តារាង​កាលវិភាគ​ចេញដំណើរ​របស់​ខ្សែ​រថភ្លើង​សព្វថ្ងៃ​ ​មាន​ដូចជា​ ស្ថា​នី​យ៍​បាត់​ដឹង​ (​កំពង់ស្ពឺ​) ស្ថា​នី​យ៍​ត្រាច​ទង​ (​កំពង់ស្ពឺ​) ស្ថា​នី​យ៍​ក្រាំង​ល្វា​ (​កំពង់ឆ្នាំង​) ស្ថា​នី​យ៍​ត្បែង​ខ្ពស់​ (​កំពង់ឆ្នាំង​) ស្ថា​នី​យ៍​មាន​ក​ (​កំពង់ឆ្នាំង​) ស្ថា​នី​យ៍​រមាស​ (​កំពង់ឆ្នាំង​) ស្ថា​នី​យ៍​ក្រាំង​ស្គារ​ (​កំពង់ឆ្នាំង​) ស្ថា​នី​យ៍ក្តុ​ល​ (​ពោធិ៍សាត់​) ស្ថា​នី​យ៍បំ​ណ​ក់ (​ពោធិ៍សាត់​) ​និង​ ស្ថា​នី​យ៍កំ​រ៉ែ​ង​ (​ពោធិ៍សាត់​) ​ជាដើម​។​ ​ការធ្វើដំណើរ​តាមផ្លូវ​រថភ្លើង​មិន​មានការ​កក​ស្ទះ​ចរាចរណ៍​ដូច​នៅ​លើ​ផ្លូវជាតិ​និង​មិន​ធ្វើឲ្យ​យើង​ធុញថប់​តប់ប្រមល់​ផង​នោះ​ ​វា​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆាប់​ដល់​ជាង​ការ​រំពឹង​ទុក​ពី​ផ្ទះ​ទោះបីជា​មុន​ពេល​ចេញដំណើរ​ ​យើង​ធ្លាប់​គិតក្នុងចិត្ត​ថា​រថភ្លើង​រត់​យឺត​ក៏ដោយ​។​ ​ចំណុច​រ៉ា​ពោធិ៍សាត់​ជា​ចំណត​ដែល​រថភ្លើង​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ទាំងឡាយ​ឈប់​សម្រាក​មួយភ្លែត​ដើម្បី​ចុះ​ទិញ​បាយ​កញ្ចប់​សម្រាប់​ធ្វើជា​អាហារ​ថ្ងៃត្រង់​មុននឹង​បន្ត​ដំណើរ​ពាក់កណ្តាល​ផ្លូវ​ទៀត​ទៅកាន់​រ៉ា​បាត់​ដំបង​ដែល​ជាគោល​ដៅ​ចុងក្រោយបំផុត​នា​ពេល​បច្ចុប្បន្ន​។​ ​នៅ​រ៉ា​ពោធិ៍សាត់​នេះ​ដែរ​ ​មាន​អ្នក​លក់ដូរ​បាយ​ម្ហូប​និង​ចំណីចំណុក​ព្រមទាំង​អ្នក​រត់​ម៉ូតូឌុប​និង​ម៉ូតូ​កង់​បី​ច្រើន​កុះករ​ខុស​ពី​ទិដ្ឋភាព​នៅ​តាម​រ៉ា​តូច​ៗ​ដែល​ស្ថិតនៅ​តាម​ស្រុក​ភូមិ​ដែល​យើង​បាន​ឆ្លងកាត់​មុន​ៗ​។​

            បន្ទាប់ពី​ចុះ​ពីលើ​រថភ្លើង​នៅ​រ៉ា​ពោធិ៍សាត់​នេះ​ ​យើង​ក៏បាន​បន្ត​ដំណើរ​រុករក​កន្លែង​ដើរលេង​បន្ត​ទៀត​នៅ​ជុំវិញ​ក្រុង​ពោធិ៍សាត់​ជាពិសេស​ទឹកដី​ស្រុក​ភ្នំក្រវាញ​-​ជង្រុក​ក្រូចពោធិ៍សាត់​ ​ដែល​យើង​ចម្ងាយ​ពេល​ត្រឹមតែ​ជាង​កន្លះម៉ោង​ប៉ុណ្ណោះ​ពី​ទីរួមខេត្ត​។​ ​នៅ​ទីនោះ​ ​មាន​តំបន់​ទាក់ទាញ​ជាច្រើន​ដែល​យើង​ចង់ឲ្យ​ទេសចរ​ទៅ​ទស្សនា​ក្រោយពេល​ទៅដល់​ពោធិ៍សាត់​បន្ទាប់ពី​ជិះ​រថភ្លើង​រួច​ ​ដូចជា​ ​រមណីយដ្ឋាន​ល្បាក់​កំ​រោ​ញ​ ​កសិដ្ឋាន​ម៉ា​លី​សាន​ (​ចម្ការ​ក្រូច​) ​ទំនប់​ទី​៥​ ​វិហារ​បុរាណ​វត្ត​ស្បូវ​រីក​។​ ​ជាពិសេស​ ​ល្ងាច​ឡើង​សូម​កុំ​ភ្លេច​ទៅ​ភ្លក់​រសជាតិ​នំបញ្ចុក​ផា​ក់​ឡូ​វ​ក្បាល​ហុង​ ​ដ៏​ល្បី​ជាងគេ​ប្រចាំ​ខេត្ត​ (​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​ពោធិ៍សាត់​ ​ហួស​ផ្សារ​ទីរួមខេត្ត​ឆ្ពោះទៅ​រក​ស្រុក​កណ្តៀង​ប្រមាណ​តែ​១​គីឡូម៉ែត្រ​) ​មុននឹង​ត្រឡប់ទៅ​សម្រាក​នៅ​សណ្ឋាគារ​វិញ​ណា​!

Article by SRIN SOKMEAN


SUGGESTIONS