×

ស្ទឹង​ចារ​ ​រមណីយដ្ឋាន​ជនបទ​ខេត្ត​ព្រៃវែង​ដែល​អ្នកក្រុង​ក​ម្រ​ស្គាល់​

TRAVEL & LIVING one year ago
 
 

            ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​នៅ​ជុំវិញ​ខេត្ត​នេះ​ ​យើង​បាន​សម្រេច​ចិត្ត​ទៅ​ឲ្យ​ដល់​រមណីយដ្ឋាន​ជនបទ​ប្រចាំ​ស្រុក​មួយទៀត​នៃ​ខេត្ត​ព្រៃវែង​ ​គឺ​ ​ស្រុក​កំចាយ​មារ​ ​ដែល​ឆ្ងាយ​ជាងគេ​ ​ជាប់​ព្រំប្រទល់​ខេត្ត​ស្វាយរៀង​ ​និង​ ​ខេត្ត​ត្បូងឃ្មុំ​។​ ​រមណីយដ្ឋាន​ដែល​មានឈ្មោះ​បោះ​សំឡេង​ប្រចាំ​តំបន់​នោះ​មានឈ្មោះ​ថា​ ​«​រមណីយដ្ឋាន​ស្ទឹង​ចារ​»​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​រមាស​ ​ឃុំ​ជា​ច​ ​ស្រុក​កំចាយ​មារ​ ​ចម្ងាយ​ជាង​៦​០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ ​ឬ​ ​ប្រមាណ​ជាង​១​០​គី​ឡួ​ម៉ែត្រ​ពី​ផ្សារ​ទី​រួម​ស្រុក​កំចាយ​មារ​។​

            ដើម្បី​ទៅដល់​ទីនោះ​ ​ទេសចរ​ត្រូវធ្វើ​ដំណើរ​ចេញពី​ក្រុង​ព្រៃវែង​ឆ្ពោះទៅ​កាន់​ចំណុច​រង្វង់​មូល​ស្វាយ​ ​អ​ន្ទ​រ​សិន​រួច​ទើ​បបត់​ស្តាំ​ដៃ​តាម​ផ្លូវជាតិ​លេខ​៨​ក្នុង​ចម្ងាយ​ប្រហែល​៤​០​គីឡូម៉ែត្រ​ទម្រាំ​ទៅដល់​ចំណុច​ផ្សារ​កំចាយ​មារ​ ​។​ ​បន្ទាប់មក​ ​ត្រូវ​បត់ឆ្វេង​ចេញពី​ផ្លូវបំបែក​ផ្សារ​កំចាយ​មារ​ទៅ​តាមផ្លូវ​ចាក់កៅស៊ូ​មួយ​ខ្សែ​តម្រង់​ទៅ​ឃុំ​ជា​ច​។​ ​មកដល់​ឃុំ​ជា​ច​ ​មាន​ផ្លូវបំបែក​ត្រង់​ចំណុច​ផ្ទះ​វី​ង​មួយ​ ​បត់ឆ្វេង​រួច​បន្ត​ដំណើរ​រហូតដល់​ផ្លូវ​ច្រមុះ​ជ្រូក​ ​ត្រូវ​ជិះ​បត់ឆ្វេង​ម្តងទៀត​ទៅត្រង់​បន្តិច​ ​នឹង​មាន​ផ្ទះ​លក់​ប្រហិត​ក្នុង​ភូមិ​តូច​មួយ​នៅ​ខាងឆ្វេង​ដៃ​ជាប់​ផ្លូវ​វាលស្រែ​។​ ​បត់​តាមផ្លូវ​ចំហៀង​ផ្ទះ​នោះ​ប្រមាណ​ត្រឹម​ ​២​០​០​-​៣​០​០​ម៉ែត្រ​ ​នោះ​ហើយ​ជា​ចំណុច​គោលដៅ​«​ស្ទឹង​ចារ​»​ ​ដែល​យើង​ប្រាថ្នា​ចង់​រក​។​

            រមណីយដ្ឋាន​ស្ទឹង​ចារ​ ​ជា​រមណីយដ្ឋាន​បែប​ក្យូ​ស​មាត់ទឹក​ជាប់​ទំនប់​ជនបទ​កណ្តាលវាល​ស្រែ​សុទ្ធសាធ​។​ ​នៅ​រដូវ​នេះ​មិនសូវ​មាន​ភ្ញៀវ​ទៅលេង​ប៉ុន្មាន​ទេ​ព្រោះ​មិនទាន់​សម្បូរ​ទឹក​ខ្លាំង​សប្បាយ​លេង​នៅឡើយ​ទេ​។​ ​បរិយាកាស​នៅ​ទីនោះ​មាន​លក្ខណៈ​ស្រដៀងនឹង​រមណីយដ្ឋាន​ទំនប់​គង្គា​ ​ខេត្ត​កំពង់ឆ្នាំង​ ​ឬ​ ​កៀន​ស្វាយ​ ​ខេត្ត​កណ្តាល​ ​គ្រាន់តែ​ទំហំ​ទឹក​តូច​ជាង​។​ ​ទេសចរ​ទៅ​ក្នុង​គោលបំណង​ដើម្បី​បាន​សម្រាក​លម្ហែ​ក្នុង​ក្យូ​ស​ ​ជួបជុំ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​ ​ទទួលទាន​អាហារ​បែប​ស្រុកស្រែ​ ​ដូចជា​ ​មាន់​ស្រែ​ ​កង្កែប​អាំង​ ​ឆា​ក្តៅ​កង្កែប​ ​និង​ភ្លា​កំពឹស​ ​ជាដើម​ ​ព្រមទាំង​ថតរូប​លេង​ក​ម្សាន្ត​នៅ​លើ​ស្ពាន​ខ្នង​ទំនប់​យ៉ាង​សប្បាយរីករាយ​ឥតឧបមា​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS