×

 ផ្ទះ​ស្នាក់​ខ្មែរ​ពេញ​និយម​ជាងគេ​អាយុកាល​១​ទសវត្សរ៍​លើ​កោះ​ដាច់​

TRAVEL & LIVING one year ago
 
 

          ស្ថិតនៅ​លើ​កោះ​ដាច់​ ​ឬ​ ​Mekong​ ​Island​ ​តាម​បណ្តោយ​ផ្លូវ​បេតុង​នៃ​ភូមិ​ក្បាល​កោះ​ ​សង្កាត់​កោះ​ដាច់​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​ហួស​វត្ត​សាមគ្គី​ក្បាល​កោះ​ ​ហៅ​ ​វត្ត​យក្ស​ ​បន្តិច​ ​ផ្ទះ​ស្នាក់​ក្នុង​រចនាបថ​វី​ឡា​ថ្ម​សង្គម​រា​ស្រ្ត​និយម​លាប​ពណ៌ផ្ទៃមេឃ​នៅ​ខាងមុខ​ ​និង​ជា​ផ្ទះ​ឈើ​បុរាណ​ខ្មែរ​ផ្នែក​ខាងក្រោយ​ ​ដែល​មាន​ដាក់​ស្លាក​ឈ្មោះថា​ ​«​ផ្ទះ​ស្នាក់​ចំការ​ប៊ុន្និ​វត្ត​ន៍​»​ (​Home​stay​ Bonn​i​v​o​it​ ​Garden​) ​លេចឡើង​ស្រស់​ស្អាត​ដាច់គេ​ក្នុងចំណោម​គេហដ្ឋាន​ដែល​នៅ​ជុំវិញ​នោះ​។​ ​ផ្ទះ​ស្នាក់​នេះ​ហ៊ុមព័ទ្ធ​ដោយ​ទីធ្លា​ធំ​ទូលាយ​វែង​ទៅ​ក្រោយ​ ​អម​ដោយ​ដំណាំ​ផ្លែផ្កា​ចម្រុះ​លាយឡំ​ចោល​ម្លប់​បៃតង​ត្រជាក់​ត្រឈឹងត្រឈៃ​ ​លក្ខណៈ​ជា​ផ្ទះ​ចម្ការ​គួរឲ្យ​ចង់​ស្នាក់​នៅ​ក្រៃលែង​។

          ជួប​ជាមួយ​អ្នកស្រី​ ​ធា​ ​ស៊ី​យ៉ា​នី​ ​ម្ចាស់ផ្ទះ​ស្នាក់​ ​និង​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ ​«​Home​stay​ & ​Restaurant​ ​M​rs. ​Sy​an​i​ ​T​h​e​a​ ​Mekong​ ​Island​ -Ko​h​ ​D​a​c​h​- ​Cam​bo​d​i​a​»​ ​យើង​បាន​ដឹង​អំពី​ប្រវត្តិ​សេវាកម្ម​ផ្ទះ​ស្នាក់​នេះ​ថា​ ​ផ្ទះ​នេះ​ចាប់ផ្តើម​បើក​ដំណើរការ​ទទួល​ភ្ញៀវ​តាំងពី​អំឡុង​ឆ្នាំ​២​០​១​១​-​២​០​១​២​ ​មក​ម្ល៉េះ​ ​ដោយសារ​លោកស្រី​ជាម​គ្គុទ្ទេ​សក​៏​ទេសចរ​ភាសា​អា​ឡឺម៉ង់​ស្រាប់ហើយ​អ្នកស្រី​មានបំណង​ទាក់ទាញ​ភ្ញៀវ​បរទេស​ទាំងឡាយ​ឲ្យ​សាកល្បង​មក​ឈ្វេងយល់​ពី​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​នៅ​លើទឹក​ដី​កោះ​ដាច់​ ​ជាយ​ក្រុងភ្នំពេញ​ ​បន្ថែម​លើ​ការ​ចំណាយ​ពេល​ទស្សនា​ក្រុងភ្នំពេញ​ ​និង​ប្រាសាទបុរាណ​នានា​នៅ​ខេត្ត​សៀមរាប​។​ ​តាមរយៈ​មុខរបរ​អាជីព​របស់​អ្នកស្រី​ផ្ទាល់​ ​អ្នកស្រី​មាន​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ក្រុមហ៊ុនទេសចរណ៍​នានា​នៅ​ក្នុងស្រុក​ ​ទើប​អ្នកស្រី​មានគំនិត​រៀបចំ​បង្កើត​កញ្ចប់​ទស្សនកិច្ច​មកកាន់​កោះ​នេះ​លក់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ ​ហើយ​បន្ត​រក្សា​បាន​អតិថិជន​ចាស់​ថ្មី​ជាប់​រហូតមកដល់​បច្ចុប្បន្ន​ ​មិន​ស្រកស្រុត​ប្រជា​ប្រិយភាព​​ឡើយ​។​

          ​ចំពោះ​សេវាកម្ម​នៅ​ទីនេះ​ ​អ្នកស្រី​មានប្រសាសន៍ថា​ ​មាន​ទទួល​ផ្តល់​សេវាកម្ម​រៀបចំ​ម្ហូបអាហារ​ដែល​មាន​មុខម្ហូប​ប្រចាំ​ហាង​ពិសេស​ចំនួន​បី​មុខ​គឺ​ ​ញាំ​ស្វាយ​ ​ត្រី​ចៀន​ចួន​ (ហ្វី​ឡេ​យក​តែ​សាច់​) ​និង​ ​ឆា​ត្រប់​ជាមួយ​ផ្សិត​ ​ដែល​ភ្ញៀវ​និយម​ចូលចិត្ត​ទទួល​ ​ទាន​ជាប្រចាំ​ ​ពោល​គឺ​ ​មិន​ចង់ឲ្យ​ជាន់​នឹង​ម្ហូប​អត្តសញ្ញាណ​ខ្មែរ​ដែល​ភោជនីយដ្ឋាន​ផ្សេងៗ​នៅ​ទីក្រុង​ដាក់ឲ្យ​ភ្ញៀវ​នោះ​ទេ​។​ ​ចំពោះ​ ​ថ្នាក់​បង្រៀន​ធ្វើម្ហូប​នៅ​ទីនេះ​ ​ភ្ញៀវ​ចូលចិត្ត​រៀន​ធ្វើ​ហហ្មុក​សាច់​ត្រី​ (​ច្នៃ​ប្រតិដ្ឋ​ពិសេស​តាម​រូបមន្ត​ប្រចាំ​ហាង​) ​ហើយ​យកមក​ទទួល​ ​ទាន​ជុំគ្នា​។​ ​ពួកគេ​តែង​ស្ញើ​ច​សរសើរ​ថា​ ​ហហ្មុក​ផ្ទះ​ស្នាក់​នេះ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ (​មិន​ចំហុយ​) ​ខុស​ពី​ហហ្មុក​នៅ​ហាង​ដទៃ​។​ ​ភោជនីយដ្ឋាន​ទីនេះ​ ​អាច​ទទួល​ក្រុម​ភ្ញៀវ​ម្តង​បានជា​ង​៦​០​នាក់​ជា​អតិបរមា​។​ ​រីឯ​សេវាកម្ម​ស្នាក់​នៅ​វិញ​ ​អាច​ទទួល​ភ្ញៀវ​បាន​ដល់​២​៤​នាក់​ក្នុង​មួយ​ក្រុម​ ​ដោយ​បែងចែក​ជា​បន្ទប់​ (​ធំ​ ​២​, ​តូច​ ​២​, ​លក្ខណៈ​គ្រួសារ​ ​១​ ​អាច​ផ្ទុក​បាន​ ​១​០​-​១​២​ ​នាក់​) ​អាស្រ័យ​តាម​ចំនួន​ភ្ញៀវ​និង​ប្រភេទ​ភ្ញៀវ​នៃ​ក្រុម​នីមួយៗ​។​

Image Courtesy: Homestay & Restaurant Mrs. Syani Thea Mekong Island -Koh Dach- Cambodia

          ​ក្រៅពី​វិសេសភាព​ស្ថាបត្យកម្ម​បុរាណ​នៃ​ផ្ទះ​ស្នាក់​ខាងលើ​ ​គួបផ្សំ​នឹង​គុណភាព​បដិ​ស​ណ្ឋា​រ​កិច្ឋ​រួសរាយ​រាក់ទាក់​ ​ការ​ប្រកបរបរ​កសិកម្ម​តាម​រដូវ​កាល​ ​តួយ៉ាង​ ​ដំណាំ​ខ្ញី​ ​ត្រាវ​ ​និង​ប៉ិ​គក់​ ​តាម​រដូវ​កាល​នៅ​លើ​ដែន​កោះ​ជុំវិញ​សុទ្ធ​សឹង​ចូល​រួមចំណែក​អន្ទងចិត្ត​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ឆៀង​មក​សម្រាក​ក​ម្សាន្ត​នៅ​ទីនេះ​។​ ​ភ្ញៀវ​ទាំងនោះ​មាន​ជា​លក្ខណៈ​គ្រួសារ​ ​និង​អ្នកធ្វើការ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​ ​ហើយ​ជនជាតិ​ដែល​ឈរ​លេខរៀង​លំដាប់​ទី​១​គឺ​ ​បារាំង​ ​និង​អ៊ីតាលី​ ​បើ​តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​។​ ​«​ទេសចរ​គួរ​យកពេល​មកលេង​កោះ​ដាច់​ ​ព្រោះ​នៅ​ពេល​គាត់​ចុះ​ពី​ជើង​យន្តហោះ​មក​ ​គាត់​ឃើញ​តែ​ផ្ទះថ្ម​ទេ​! ​ដល់ពេល​គាត់​ចំណាយ​ពេល​ (​ថែម​)​តែ​បន្តិច​ទេ​ ​ឆ្លង​ដរ​បន្តិចមក​ ​គាត់​នឹង​ឃើញ​ជីវភាព​មុខរបរ​អ្នកកោះ​ដាច់​ វិ​ស​័​យ​សុខាភិបាល​ ​សាសនា​ ​វត្តអារាម​ ​សាលារៀន​ ​និង​ចូល​ទៅ​មើល​គេ​ត្បាញ​តាម​ផ្ទះ​ [..] ​មាន​ ​guide​ ​ខ្លះ​ក៏​ខ​លម​ក​សួរ​ខ្ញុំ​ថា​ ​នៅ​កោះ​ដាច់​មានអី​មើល​ខ្លះ​ ​ខ្ញុំ​ក៏​ប្រាប់​តាម​ហ្នឹង​ទៅ​ ​»​ ​គាត់​បាន​បន្ថែម​។​ ​អ្នកស្រី​យល់ថា​ ​មគ្គុទ្ទេសក៍​គប្បី​ណែនាំ​ភ្ញៀវ​ឲ្យ​មក​ទស្សនា​ឈ្វេង​ពី​របៀបរបប​រស់នៅ​របស់​ប្រជាជន​តាម​មូលដ្ឋាន​សហគមន៍​ពិតៗ​ជាជាង​សម្រុក​ទៅ​តែ​កន្លែង​ដែល​រៀបចំ​ជា​លក្ខណៈ​អាជីវកម្ម​ពេក​៕​

Article by SRIN SOKMEAN


SUGGESTIONS