×

«​កា​មឹ​»​ ​តៀម​កាហ្វេ​បែប​ជប៉ុន​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ដែល​មក​សម្រាក​លម្ហែ​នៅ​ក្រុង​សៀមរាប​

TRAVEL & LIVING one year ago
 
 

           «​កា​មឹ​»​ ​គឺជា​ពាក្យ​មួយ​ឃ្លា​ដែល​មាន​សូរសៀង​ជា​ភាសា​ជប៉ុន​ ​និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ឡើងជា​តៀម​កាហ្វេ​មួយ​ដែល​មាន​ការរៀបចំ​តុបតែង​យ៉ាង​ប្លែកភ្នែក​ដូច​តៀម​កាហ្វេ​បុរាណ​បែប​ជប៉ុន​។​ ​បើ​យើង​ធ្វើដំណើរ​ចេញពី​ត្រង់​បរិវេណ​ខាងត្បូង​វត្ត​ដំណាក់​ ​ឆ្ពោះទៅ​តាម​ដង​វិថី​ ​Bamboo​ ​ទៅត្រង់​ប្រហែល​៥​០​០​ម៉ែត្រ​ ​រួច​បត់ឆ្វេង​បន្តិច​ ​លោកអ្នក​នឹង​ឃើញ​តៀម​កាហ្វេ​បែប​ជប៉ុន​មួយ​នេះ​ ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​ ​ដែល​កំពុង​បង្ហាញខ្លួន​បង្អួត​សម្រស់​ទាក់ទាញ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​។​

           គន់មើល​ខាងក្រៅ​អាច​គ្រាន់តែ​ជា​តៀម​កាហ្វេ​តូច​មួយ​ ​ប៉ុន្តែ​បើ​បោះជំហាន​ចូល​ដល់​ខាងក្នុង​បរិវេណ​នៃ​តៀម​កាហ្វេ​ ​លោកអ្នក​នឹង​ប្រទាក់​ភ្នែក​ទៅ​នឹង​សិល្បៈ​នៃ​ការ​តុបតែង​ដេ​គ័​រដែ​ល​ពោរពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​យ៉ាង​ស្រទន់​ប្លែកភ្នែក​។​ ​គ្រប់​ផ្នែក​នៃ​តៀម​កាហ្វេ​ត្រូវ​បាន​ព្យួរ​ ​ថ្ពក់​ទៅ​ដោយ​ឧបករណ៍​ឆុងកាហ្វេ​មាន​ទាំង​បុរាណ​ ​និង​សម័យ​ដែល​មាន​ដូចជា​ ​កែវ​ ​ពែង​ ​ប៉ាន់​ ​ម៉ាស៊ីន​កិន​គ្រាប់​កាហ្វេ​ ​រួម​ជាមួយនឹង​ផ្ទាំង​គំនូរ​ ​រូប​ចម្លាក់​ ​និង​ផ្ទាំង​អក្សរ​បែប​ជប៉ុន​គួរឲ្យ​ចង់​គយគន់​។​ ​ជា​ការពិត​ ​នេះ​គ្រាន់​ជា​ចំណី​ចក្ខុ​ដែល​ទទួល​បាន​ពី​តៀម​កាហ្វេ​នេះ​ ​តែ​នៅ​មិនទាន់​អស់​នៅឡើយ​ទេ​។​ ​ពោល​ ​គ្រាន់តែ​ទម្លាក់​ខ្លួន​អង្គុយ​ចុះ​ភ្លាម​ ​ក្លិន​ដ៏​ឈ្ងុយ​នៃ​គ្រាប់​កាហ្វេ​ ​បាន​រុញច្រាន​អារម្មណ៍​ឲ្យ​ចង់​ក្រេបរសជាតិ​ភ្លែត​។​ ​យើង​អាច​ធ្វើការ​កម្ម​ង់​កាហ្វេ​ដើម្បី​ក្រេប​យក​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ ​និង​អង្គុយ​លម្ហែ​នៅ​ក្រោមម្លប់​ឈើ​ដ៏​ធំ​ត្រឈឹងត្រឈៃ​យ៉ាង​ត្រជាក់ចិត្ត​ ​ហាក់​ធ្វើឲ្យ​អារម្មណ៍​បាន​សម្រាក​ពី​ភាព​តានតឹង​ទាំងឡាយ​។​

           ​មិនតែប៉ុណ្ណោះ​ ​ទីនេះ​មាន​បរិយាកាស​ស្ងប់ស្ងាត់​ល្អ​ ​ខ្យល់​បក​ត្រជាក់ស្រួល​ ​គួបផ្សំ​នឹង​ទេសភាព​ទឹកហូរ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ហាង​ ​ធ្វើ​អោយ​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ​ថែម​មួយ​ក​ម្រិ​ត​ ​ពេល​បាន​មក​ទទួលទាន​កាហ្វេ​នៅ​ទីនេះ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​ ​បរិយាកាស​តៀម​កាហ្វេ​បែប​ជប៉ុន​ ​កា​មឹ ​អំណោយផល​ដល់​ការ​ជួបជុំ​នានា​ ​សំខាន់​អ្នក​ដែល​និយម​ចូលចិត្ត​ថតរូប​គឺ​មិន​ខក​បំណង​តែម្តង​ ​ព្រោះ​គ្រប់​ជ្រុង​នៃ​តៀម​កាហ្វេ​សុទ្ធតែ​អាច​ផ្តិត​យក​រូបភាព​ស្អាត​ៗ​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​

           ​ចំពោះ​ទីនេះ​ ​ថ្វីបើ​មាន​បម្រើ​តែ​កាហ្វេ​ ​តែ​កាហ្វេ​មាន​ច្រើន​ជម្រើស​ ​ជាមួយនឹង​គ្រាប់​កាហ្វេ​ច្រើន​ប្រភេទ​ ​និង​យកមក​ពី​តំបន់​ផ្សេងៗ​គ្នា​ ​ហើយ​រសជាតិ​ក៏​ខុសគ្នា​ទៅតាម​នឹង​ដែរ​។​ ​ដូច្នេះ​ ​លោកអ្នក​អាច​ជ្រើសរើស​បាន​ទៅតាម​ចំណង់ចំណូលចិត្ត​ ​ហើយ​វាក៏​អាច​ជា​បទពិសោធន៍​ថ្មី​សម្រាប់​អ្នក​ចង់​ភ្លក់​រសជាតិ​កាហ្វេ​ប្លែកៗ​មកពី​ច្រើន​តំបន់​នៅកន្លែង​តែមួយ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS