ខូឡិកហ្សិន Fall 2023 របស់ CHARLES & KEITH គឺជាការអញ្ជើញទៅដល់អ្នកទាំងអស់គ្នាឱ្យកំណត់ព្រំដែនផ្ទាល់ខ្លួនសារជាថ្មី ដោយចង់បំផុសឡើងនៃការអបអរសារទរពីដំណើរបន្តស្វែងរកសេរីភាពនៃការបញ្ចេញមតិផ្ទាល់ខ្លួន ដោយទាញយកសម្លៀកបំពាក់ជាចំណុចកណ្ដាល។
យោងតាមរូបចម្លាក់ដែលមានក្បាច់ Minimal និង Monolithic របស់លោក Constantin Brancusi ម៉ូដលម្អិតដ៏សំខាន់នៅក្នុងខូឡិកហ្សិន Pixie របស់រដូវកាលនេះគឺផ្ដោតទៅលើភាពសាមញ្ញ។ ស្បែកជើងកែងក្រាស់ Platform heels ដោយមាន៣ម៉ូដដូចជាស្បែកជើងវែងត្រឹមកជើង (ankle boots) ស្បែកជើងកែងក្បាច់ (sculptural heel mules) និងស្បែកជើងកែង Mary-Jane មានភាពលេចធ្លោគួរឱ្យចាប់អារម្មណ៍។ ផលិតផលចម្បងទាំងបីនេះ គឺផ្នែកទៅលើការរចនាឡើងជាមួយនឹងវិធីសាស្រ្តដ៏ជាក់លាក់ ដោយលម្អិតទៅលើម៉ូដ ថ្នេរដេរ និងការតុបតែងផ្សេងៗ រួចទាំងការគ្របដណ្តប់យ៉ាងពេញលេញលើផ្នែកកែង និងបាតស្បែកជើងផងដែរ។ ប្រៀបដូចទៅនឹងការបោះជំហានចូលទៅដែនដី និងបទពិសោធន៍ថ្មី គំនិតនៃការកើតឡើងសារជាថ្មី ហើយចាប់ផ្តើមលើផ្ទាំងក្រដាសស ដែលត្រូវបានរួមបញ្ចូលទៅក្នុងផ្ទៃខាងក្រៅរបស់ស្បែកជើងទាំងបីម៉ូដ ជាដំណក់ទឹកដ៏ស្រទន់។
ខូឡិកហ្សិន Fall 2023 នេះ CHARLES & KEITH បាននាំមកនូវរចនាប័ទ្មពេញនិយមថ្មីៗ ដូចជាកាបូប Petra ស្ពាយស្មារាងកោង (Petra Curved Shoulder Bag) នឹងធ្វើការត្រឡប់មកវិញសម្រាប់រដូវស្លឹកឈើជ្រុះ ជាមួយនឹងគន្លឹះបិទម៉ូដជ្រុង ដើម្បីបន្ថែមនូវភាពទាន់សម័យ។ ដែលជាការចូលរូមក្នុងការកើនឡើងនៃប្រជាប្រិយភាពចំពោះម៉ូដកូនកាបូប។ ដោយមានការបង្ហាញក្នុងបណ្តុំពណ៌ដ៏ចម្រុះ និងស័ក្តិសមជាមួយនឹងស្បែកជើង Pixie ទំនិញទាំងពីរប្រភេទនេះត្រូវបានប្រើរួមគ្នានៅក្នុងយុទ្ធនាការដែលដឹកនាំដោយកញ្ញា Han So Hee ដែលធ្វើឱ្យខូឡិកហ្សិនទាំងពីរនេះក្លាយជាដៃគូម៉ូដដ៏សំខាន់សម្រាប់រដូវកាលនេះ។ តារាសម្តែងកញ្ញា Han So Hee បានលើកឡើងថា “ខ្ញុំចូលចិត្តកាបូប Petra ដោយសារវាបង្កប់នូវបុគ្គលិកលក្ខណៈរបស់ខ្ញុំ ដោយមានន័យថា ភាពក្លាហាន និងឡូយ” ។
សម្រាប់ខូឡិកហ្សិន Fall 2023 របស់ CHARLES & KEITH នេះមាននៅតាមគ្រប់សាខាចែកចាយ ព្រមទាំងនៅលើគេហទំព័រ CHARLESKEITH.COM ចាប់ពីខែសីហាខាងមុខនេះ។
គួរកត់ចំណាំដែរថា CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបទាន់សម័យ។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបង្កើតភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះទំនោរសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវស្បែកជើង កាបូប វែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។ គោលតម្លៃចំនួនបួនរបស់ម៉ាកយីហោនេះរួមមាន ពិសោធន៍ ទាក់ទាញ មានរបៀបរៀបរយ និងទាន់សម័យ CHARLES & KEITH មានគោលបំណងអបអរសាទរ និងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ CHARLES & KEITH បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM៕
Advertising Article