×

អត្ថប្រយោជន៍​របស់​ប្រទាល​ដំបងយក្ស​ ចំពោះស្បែកដែលអ្នកមិនធ្លាប់ដឹង

TRAVEL & LIVING 11 months ago
 
 

​​​​          ​ប្រទាល​ដំបងយក្ស​ ​ជាដើម​ដែល​ងាយស្រួល​ក្នុង​ការ​ដាំ​ ​ដោយ​មិន​ចាំបាច់​ទទួល​បាន​ការថែទាំ​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​។​ ​រុក្ខជាតិ​ប្រភេទ​នេះ​ ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជាច្រើន​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​អាស៊ី​ត​ប្រេង​អូ​មេ​ហ្គា​៣​ ​វីតាមីន​C ​និង​A​ ​ហើយ​វា​ក៏មាន​ផ្ទុក​សារធាតុ​រ៉ែ​ដូចជា​ ប៉ូ​តា​ស្យូ​ម​ (​P​o​t​ass​i​u​m​) ម៉ង់ហ្គា​ណែ​ស​ (​Manganese​) ​កាល់​ស្យូ​ម​ (​Calcium​) ​ទង់​ដែង​​ (​Copper​) ​និង​ជាតិ​ដែក​ (​Iron​) ​ជាដើម​។​ ​យោង​តាម​អត្ថប្រយោជន៍​ទាំងអស់​នេះ​ហើយ​ ​ទើប​នៅ​ក្នុង​អត្ថបទ​នេះ​គេហទំព័រ​សូវ​រី​ន​បាន​ច្បិច​យក​នូវ​ចំណេះ​ដឹង​អំពី​ប្រទាល​ដំបងយក្ស​ (​Cactus​) ​ចំពោះ​ការ​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ​ ​និង​កាន់តែ​ក្មេង​ជាង​វ័យ​។​

​ពន្យារ​ភាព​ចាស់​

​​​​          ​​នៅ​ខណៈ​ដែល​ពេលវេលា​ចេះតែ​រំកិល​ទៅមុខ​ឥតឈប់ឈរ​នោះ​ស្បែក​របស់​មនុស្សយើង​ក៏​កាន់តែ​វិ​វត្ត​​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ផង​ដែរ​។​ ​សញ្ញា​ដំបូង​នៃ​ភាព​ចាស់​ជា​ធម្មតា​លេចឡើង​នៅ​លើ​ស្បែក​។​ ​ការសិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ការប្រើប្រាស់​ប្រភេទ​ម៉ា​ស​ដែល​មាន​ជីវជាតិ​ចិញ្ចឹម​ច្រើន​ដូចជា​សារធាតុ​ដែល​មាននៅ​ក្នុង​ប្រទាល​ដំបងយក្ស​អាច​ជួយ​រក្សា​សំណើម​ដល់​ស្បែក​បាន​ល្អ​ ​និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ដើម្បី​ទទួល​បាន​ល្បាយ​ខាប់​ល្អ​ ​អ្នក​គ្រាន់តែកោស​​យក​សាច់​ប្រទាល​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​​ ​រួច​លាប​នៅ​លើ​ផ្ទៃមុខ​ទុក​ចោ​ល​​រយៈពេល​ ​១​០​ទៅ​១​៥​នាទី​ ​ហើយ​លាង​ជម្រះ​ចេញ​ជាការស្រេច​។​

ផ្ដល់​សំណើម​ ​និង​ចិញ្ចឹម​ស្បែក​

          ​ស្បែក​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​ទទួលរង​នូវ​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​នៅពេលដែល​អ្នកធ្វើ​អ្វីមួយ​។​ ​ដើម្បី​ថែទាំ​ស្បែក​ពី​ការ​ប៉ះពាល់​នៃ​ការ​រលាក​ ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​កន្ទួល​ ​ស្នាម​អុច​ ​ឬ​ប្រែ​ពណ៌​ប្រផេះ​ ​អ្នក​គួរតែ​ចៀសវាង​ផលិតផល​ដែល​មាន​សារធាតុ​ដូចជា​ ​បារត​(​Mercury​) ​ព្រោះ​វា​ជា​សារធាតុ​គីមី​ដែល​មាន​ជាតិពុល​ (​ភាគច្រើន​មាននៅ​ក្នុង​ផលិតផល​ធ្វើ​ឱ្យ​ស្បែក​ស​លឿន​)​។​ ​អ្នក​គួរតែ​ជ្រើសរើស​ជែ​ល​ ​ឬ​ម៉ា​ស​ធម្មជាតិ​ ​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក​ដូចជា​ ​​ប្រទាល​ដំបងយក្ស​ ​ដោយសារតែ​នៅ​ក្នុង​ប្រទាល​ប្រភេទនេះ​​មាន​ផ្ទុក​​ក​ម្រិ​ត​អាស៊ី​ត​ខ្លាញ់​ ​លី​ណូ​លី​ក​ (​L​in​o​l​e​i​c)​ខ្ពស់​ ​ដែល​វា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ស្បែក​ដែល​មាន​បញ្ហា​ ​និង​ជួយ​រក្សា​ជាតិទឹក​នៅ​លើ​ស្បែក​បាន​យ៉ាងល្អ​។​ ​អ្នក​គ្រាន់​តែ​​កោសសាច់​ប្រទាល​២​ស្លាបព្រា​បាយ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​រ​​១​ស្លាបព្រា​បាយ​ច្របល់ឱ្យសព្វ ​រួច​លាប​នៅ​លើ​ផ្ទៃមុខ​ ​និង​ក​ហើយ​លាង​ជម្រះ​ចេញ​បន្ទាប់ពី​១​៥​នាទី​។​

បំបាត់​ការ​រលាក​ដោយសារ​ជំងឺ​ស្បែក​

          ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​វីតាមីន​នៅ​ក្នុង​ប្រទាល​ដំបងយក្ស​ ​អាច​ជួយការ​ពារ​ស្បែក​របស់​អ្នក​ពី​រ៉ា​ឌី​កាល់​សេរី​ ​ព្យាបាល​ស្បែក​ស្ងួត​ ​រលាក​ ​និង​ប្រេះ​បាន​យ៉ាងល្អ​។​ ​យក​ប្រ​ទាល​​ដំ​បង​យក្ស​ទៅ​កិន​ឱ្យ​ម៉ដ្ដ រួចចម្រាញ់​ដោយ​ច្រ​បាច់​​យក​តែ​ទឹក​​​​ បន្ទាប់​មក​លាប​លើ​ស្បែក​ ​១​០​ទៅ​១​៥​នាទី​ ​ហើយ​លាង​ចេញ​ជាមួយនឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​វា​នឹង​រក្សា​សំណើម​របស់​ស្បែក​ដោយ​មិន​បន្សល់ទុក​នូវ​ជាតិ​ប្រេង​លើស​លើ​ស្បែក​នោះ​ទេ​។​ ​ចំណុច​ទាំងនេះ​ក៏​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​កើតមុន​ផង​ដែរ​។​ ​មួយវិញទៀត​ ​ប្រទាល​ដំបងយក្ស​ក៏​ជួយ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ​ទៀត​ផង​។​ ​ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក​ ​អ្នក​គួរតែ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ ​ឬ​អ្នកជំនាញ​ខាង​ស្បែក​ជាមុន​សិន​ ​ដើម្បី​ប្រាកដ​ថា​វា​មិន​បង្ក​រោគសញ្ញា​ចំពោះ​ស្បែក​របស់​អ្នក​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។​

បំបាត់​ការ​រលាក​ដោយសារ​ជំងឺ​ស្បែក​

         ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​វីតាមីន​នៅ​ក្នុង​ប្រទាល​ដំបងយក្ស​ ​អាច​ជួយការ​ពារ​ស្បែក​របស់​អ្នក​ពី​រ៉ា​ឌី​កាល់​សេរី​ ​ព្យាបាល​ស្បែក​ស្ងួត​ ​រលាក​ ​និង​ប្រេះ​បាន​យ៉ាងល្អ​។​ ​កិន​ប្រ​ទាល​ឱ្យ​​ម៉ដ្ដ​​ច្រ​បាច់​​យក​តែ​ទឹក​របស់​វា​ ​រួច​លាប​លើ​ស្បែក​ ​១​០​ទៅ​១​៥​នាទី​ ​ហើយ​លាង​ចេញ​ជាមួយនឹង​ទឹកក្ដៅ​ឧណ្ហ​ៗ​ ​វា​នឹង​រក្សា​សំណើម​របស់​ស្បែក​ដោយ​មិន​បន្សល់ទុក​នូវ​ជាតិ​ប្រេង​លើស​លើ​ស្បែក​នោះ​ទេ​។​ ​ចំណុច​ទាំងនេះ​ក៏​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​កើតមុន​ផង​ដែរ​។​ ​មួយវិញទៀត​ ​ប្រទាល​ដំបងយក្ស​ក៏​ជួយ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ​ទៀត​ផង​។​ ​ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក​ ​អ្នក​គួរតែ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​ ​ឬ​អ្នកជំនាញ​ខាង​ស្បែក​ជាមុន​សិន​ ​ដើម្បី​ប្រាកដ​ថា​វា​មិន​បង្ក​រោគសញ្ញា​ចំពោះ​ស្បែក​របស់​អ្នក​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។​

ជំនួយ​ដល់​សុខភាព​ស្បែក​ក្បាល​

          ​ កា​រលាប​ម៉ា​ស​ប្រទាល​ដំបងយក្ស​លើ​ស្បែក​ក្បាល​ ​គឺ​មានគុណ​តម្លៃ​ចំពោះ​ស្បែក​ក្បាល​យ៉ាងល្អ​ដែល​អ្នក​មិនធ្លាប់​ដឹង​ ​ដោយ​ផ្ដល់​ឱ្យ​ស្បែក​ក្បាល​របស់យើង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ ​ដូចជា​ ​ជួយ​ដល់​ការលូតលាស់​សក់​ ​រក្សា​ឫស​សក់​ឱ្យ​មាន​សុខភាព​ល្អ​ ​និង​បញ្ហា​ផ្សេងទៀត​ដែល​បណ្ដាលមកពី​ស្បែក​ក្បាល​ស្ងួត​។​ ​អ្នក​គ្រាន់តែ​យក​ប្រទាល​មក​​កោស​​យក​តែ​សាច់​ បន្ទាប់​មក​ច្រ​បាច់​យក​​ទឹក​របស់​វា​ ​រួច​ម៉ា​ស្សា​លើ​ស្បែក​ក្បាល​ថ្នមៗ​ ​ហើយ​ទុក​រយៈពេល​ ​២​ទៅ​៣​នាទី​ ​ហើយ​កក់សក់​ជាមួយ​សាប៊ូ​ធម្មតា​ជាការស្រេច​៕​

Article by NI CHANNIKA


SUGGESTIONS