×

«​Endless​ 24​h​r ​Ca​f​é​»​ ​នាំមក​នៅ​បទពិសោធន៍​នៃ​បែបផែន​ការ​ទទួលទាន​កាហ្វេ​ ​លក្ខណៈ​ស្ដង់​ដា​មួយ​ពិតប្រាកដ​

TRAVEL & LIVING 12 months ago
 
 

          ​អាជីវកម្ម​ហាង​កាហ្វេ​នា​ពេល​បច្ចុប្បន្ន​ ​យើង​សម្គាល់​ឃើញ​ថា​មានការ​កើន​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​នោះ​មាន​ទាំង​ហ្វ្រែ​ន​ឆាយ​ពី​បរទេស​ ​និង​ខ្លះទៀត​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​វ័យក្មេង​ក្នុងស្រុក​ជាច្រើន​ដែល​កំពុងតែ​រីក​ស្គុសស្គាយ​ដូច​ផ្កា​ជាពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែម្ដង​។​ ​ទោះបីជា​យ៉ាងណា​ ​ការ​ជ្រើសរើស​ហាង​កាហ្វេ​ដែល​សក្តិ​សមនឹង​តម្រូវ​ការ​នៃ​រស​ជាតិនិយម​ផ្ទាល់ខ្លួន​របស់​អ្នក​ពិតជា​វិញ្ញាសា​មួយ​ដែល​អ្នក​ត្រូវធ្វើ​ការ​សម្រេច​ចិត្ត​។​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បរិយាកាស​ស្ងប់ស្ងាត់​ ​មិនសូវ​មាន​ស​ម្លេ​ង​យានយន្ត​លាន់រំពង​រំខាន​អារម្មណ៍​នោះ​ ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខៀវស្រងាត់​ ​ដើមឈើ​បែកមែក​សាខា​ចោល​ជា​ម្លប់ត្រឈឹងត្រឈៃ​ ​លោកអ្នក​ពិតជា​មិន​ខក​បំណង​ឡើយ​ចំពោះ​វត្តមាន​របស់​ហាង​កាហ្វេ​មួយ​ដែល​បើក​ដំណើរការ​រយៈពេល​២​៤​ម៉ោង​ជា​រៀងរាល់ថ្ងៃ​។​

          ​បើ​អ្នក​ធ្វើដំណើរ​ទៅកាន់​ផ្លូវ​លេខ​ ​២​៤​០​ ​ក្នុង​សង្កាត់​ចតុ​មុខ​ ​ខណ្ឌ​ដូនពេញ​ ​ពី​សៀវ​ម៉ៃ​រាត្រី​ទៅ​ប្រហែល​១​០​០​ម៉ែត្រ​ខាងស្ដាំ​ដៃ​អ្នក​នឹង​ប្រទះឃើញ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ការរៀបចំ​លក្ខណៈ​បែប​ខ្លា​សសិ​ក​ (​Classic​) ​បុរាណ​ពាក់កណ្ដាល​ ​និង​សម័យ​ពាក់កណ្ដាល​។​ ​រចនាប័ទ្ម​នៅ​ក្នុង​ហាង​ប្រើ​ទៅ​ដោយ​ឈើ​ធម្មជាតិ​ជាមួយនឹង​ប្រភេទ​ឥត​ការ៉ូ​ដែល​មាន​ម៉ូដ​ដូច​កាលពី​ជំនាន់​មុន​ ​របៀប​ស្ទា​យ​ទសវត្សរ៍​ទី​៦​០​។​ ​ចំពោះ​ទីធ្លា​ខាងក្រៅ​ ​មាន​ការរៀបចំ​បែប​ធម្មជាតិ​ដោយមាន​តុ​អង្គុយ​ក្រោម​ដើមឈើ​។​ ​ដូច្នេះ​ចំពោះ​ភ្ញៀវ​ដែល​គាត់​មិន​ចង់​អង្គុយ​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​ ​គាត់​អាច​អង្គុយ​នៅ​ខាងក្រៅ​ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​បែប​ធម្មជាតិ​វិញ​ម្ដង​។​ ​Endless​ ​បក​ជា​ភាសាខ្មែរ​ប្រែ​ថា​ “​និរន្តរភាព​” ​ដែល​ជា​ភាព​យូរអង្វែង​ ​ដោយ​មិនថា​ពេលព្រឹក​ ​ថ្ងៃ​ ​រសៀល​ ​កណ្តាលយប់​ ​ឬ​ទៀបភ្លឺ​នោះ​ទេ​គឺថា​ ​Endless​ ​Ca​f​é ​បើក​ដំណើរការ​រៀង​រហូត​មិន​មានការ​បិទទ្វារ​ឡើយ​។​

          ​តើ​មាន​អ្វីខ្លះ​ប្លែក​ខុស​ពី​ហាង​កាហ្វេ​ទូទៅ​? ​ពិតជា​មាន​! ​ម្ចាស់​ហាង​បាន​អះអាង​ថា​ “​ជាទូទៅ​ហាង​កាហ្វេ​នីមួយៗ​មិនសូវ​មាន​ភាព​ខុសគ្នា​ប៉ុន្មាន​ទេ​ ​ប៉ុន្តែ​វា​អាច​ខុសគ្នា​ក្នុង​កត្តា​មួយ​ចំនួន​ដូចជា​រូបមន្ត​គ្រឿងផ្សំ​របស់​ភេសជ្ជៈ​ ​ឬ​ម្ហូបអាហារ​ ​និង​ពេលវេលា​ក្នុង​កា​របើក​ដំណើរការ​ផង​ដែរ​។​ ​ជាពិសេស​នោះ​ ​ភេសជ្ជៈ​ល្បីល្បាញ​ប្រចាំ​ត្រកូល​របស់​ហាង​គឺ​ ​រសជាតិ​កាហ្វេ​ទាំង​៧​មុខ​មាន​ដូចជា​ BOR​AN​ ​CA​F​É, ​DAMN​OK ​COFFEE​, ​COFFEE​ N’​CREAM​, ​JASMINE​ N’​CREAM​, ​MATCH​A​ N’​CREAM​, ​HONEY​ ​KING​ ​LEMON​A​D​E​ ​និង​ ​CA​F​É ​ORE​O ​ដែល​មានឱជារស​ឈ្ងុយ​ឆ្ងាញ់ជាប់មាត់​ដោយសារ​អាថ៌កំបាំង​រូបមន្ត​ដែល​មិន​អាច​បង្ហើប​បាន​។​ ​ភ្ញៀវ​ដែល​មក​ទីនេះ​និយម​ក​ុម្ម៉ង់​ភេសជ្ជៈ​ទាំង​៧​មុខ​នេះ​ទទួលទាន​ជាមួយ​អាហារ​ដូចជា​ ស្ប៉ាហ្គេ​ត​ទី​តុំយុំា ស្ប៉ាហ្គេ​ត​ទី​សណ្ដែកដី​ ស្ប៉ាហ្គេ​ត​ទី​បូ​ឡូ​ញេ​ស​ ​និង​ស្ប៉ាហ្គេ​ត​ទី​ឆា​ក្ដៅ​។​

          ​Endless​ 24​h​r ​Ca​f​é-​Coffee​ & ​Bakery​ ​នាំមក​នៅ​បទពិសោធន៍​នៃ​បែបផែន​ការ​ទទួលទាន​កាហ្វេ​ ​លក្ខណៈ​ស្ដង់​ដា​មួយ​ពិតប្រាកដ​ ​ហើយ​វា​នឹង​ចូលរួម​ក្នុង​ការ​លើកស្ទួយ​របៀបរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ស៊ីវិល័យ​។​ ​ទំព័រ​ទីមួយ​នៃ​ ​Endless​ ​Ca​f​é ​គឺ​ចាប់ផ្ដើម​បើក​ឡើង​ដោយសារ​ឥទ្ធិពល​នៃ​ភាព​លំបាក​ ​និង​ការ​តស៊ូ​របស់​លោកអ្នក​។​ ​ការស្វែងរក​ទីតាំង​មួយ​សមស្រប​សម្រាប់​ការ​ជួបជុំ​ពិភាក្សា​ការងារ​ ​ឬ​ជជែក​ក​ម្សាន្ត​ដែល​មិន​មាន​ការកំណត់​ម៉ោង​ក្នុង​ការ​បិទ​ដំណើរការ​នោះ​ឡើយ​។​ ​គួរ​បញ្ជាក់​ថា​ ​នៅ​ ​Endless​ ​Ca​f​é ​មិន​ត្រឹមតែ​មាន​លក់​ភេសជ្ជៈ​ជាមួយ​ម្ហូបអាហារ​ប៉ុណ្ណោះ​ទេ​ ​តែ​នៅ​ទីនោះ​ក៏មាន​លក់​គ្រាប់​កាហ្វេ​ដែល​ជា​ផលិតផល​របស់​ខេត្តមណ្ឌលគិរី​ ​ដោយ​សិប្បកម្ម​ខ្លួនឯង​ផ្ទាល់​តែម្ដង​៕

Article by NI CHANNIKA


SUGGESTIONS