×

«​S​a​bo​h​ R​i​k​y​u​»​ ​ភោជនីយដ្ឋាន​ ​ឯកទេស​​​ម្ហូប​​ជប៉ុន​បែប​ច្នៃ​ប្រតិដ្ឋ​

TRAVEL & LIVING one year ago
 
 

            S​a​bo​h​ R​i​k​y​u ​គឺជា​ឈ្មោះ​របស់​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង​ ​ដែល​មាន​ឯកទេស​បម្រើ​ម្ហូប​បែប​ជប៉ុន​ ​និង​មានការ​ច្នៃ​ប្រតិដ្ឋ​ខ្ព​ស់​។​ ​ជាពិសេស​ ផ្ដោ​ត​សំខាន់​ទៅលើ​ការ​សម្រិតសម្រាំង​យ៉ាង​យកចិត្តទុកដាក់​លើ​រសជាតិ​ម្ហូបអាហារ​ ​វិធី​ច​ម្អិ​ន​ ​និង​គុណភាព​សេវាកម្ម​ជា​ចម្បង​។​ ​ភោជនីយដ្ឋាន​នេះ​ទើប​តែ​បើក​ដំណើរ​ការសាកល្បង​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​កន្លងទៅ​ ​ដែល​ស្ថិតនៅ​លើ​ដង​វិថី​ ​៥​១​ ​ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ​ខណ្ឌ​បឹង​កេងកង​ ​រាជធានី​ភ្នំពេញ​។​

            ភោជនីយដ្ឋាន​ខាងលើ​បាន​លេច​រូបរាង​ឡើង​ក្រោម​ការ​ផ្កួ​ច​ផ្ដើម​ពី​ស្ថាបនិក​ខ្មែរ​មួយ​រូប​ ​កញ្ញា​ ​តែ​ ​ពេជ្រ​បញ្ញា​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប​ ​និង​បាន​បញ្ចប់​ការសិក្សាពី​ប្រទេស​អូ​ស្រ្តា​លី​​​លើ​មុខ​ជំនាញ Hospitality Management ។​ ​កញ្ញា​បាន​ពន្យល់​អំពី​លក្ខណៈ​ពិសេស​នៃ​ឈ្មោះ​របស់​ហាង​ថា​ “S​a​bo​h​ ​មានន័យ​ថា​បន្ទប់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​រីករាយ​នឹង​ការ​ផឹក​តែ​ ​ហើយ​លោកអ្នក​ក៏​អាច​ជួបជុំគ្នា​នៅ​ទីនោះ​ដើម្បី​ពិភាក្សា​ការងារ​ផ្សេងៗ​ផង​ដែរ​។​ ​ចំណែក​ឯ​ពាក្យ​ R​i​k​y​u ​គឺជា​ឈ្មោះ​របស់​មនុស្សម្នាក់​ដែល​បាន​បង្កើត​ទ​ស្សនៈ​ពិភពលោក​អំពី​តែ​ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​ឈ្មោះ​ S​a​bo​h​ R​i​k​y​u ​ជា​ឈ្មោះ​ហាង​តែម្ដង​។​” ​ទោះបីជា​យ៉ាងណា​ ​វត្តមាន​ចូល​មកដល់​ថ្មី​របស់​ភោជនីយដ្ឋាន​ខាងលើ​នេះ​នឹង​ពាំ​នាំ​ជូន​ប្រជាជន​កម្ពុជា​នូវ​ជម្រើស​ម្ហូបអាហារ​ជប៉ុន​បែប​ច្នៃ​ប្រតិដ្ឋ​ ​ផ្សារភ្ជាប់​នឹង​បរិយាកាស​ទទួលទាន​អាហារ​បែប​ទំនើប​ទាន់សម័យ​ ​ជាពិសេស​ ​សម្រាប់​អតិថិជន​ដែល​និយម​ទទួលទាន​អាហារ​ជប៉ុន​តែម្ដង​។​

            ស្ថាបនិក​វ័យ​២​៣​ឆ្នាំ​រូប​នេះ​បាន​លើកឡើង​ថា​ “​មុខម្ហូប​ជប៉ុន​បែប​ច្នៃ​ប្រតិដ្ឋ​នីមួយៗ​នៅ​ហាង​របស់យើង​សុទ្ធសឹងតែ​ចេញ​រូបមន្ត​ដោយខ្លួនឯង​ ​ហើយ​មាន​លក្ខណៈ​ពិសេស​ដោយឡែក​ខុស​ពី​ហាង​ដ៏​ទៃ​។​” ​ក្នុងចំណោម​ជម្រើស​ម្ហូប​ទាំងអស់​នោះ​ ​ម្ហូប​ចំនួន​បួន​មុខ​ដែល​កញ្ញា​ចង់​ណែនាំ​ឱ្យ​ភ្ញៀវ​មក​សាកល្បង​ជាងគេ​នោះ​រួម​មាន​ ​Wag​y​u ​Beef​ ​Carp​a​cc​i​o, ​Men​t​a​i​ko U​don​, TRI 3 kinds Carpaccio និង​ ​Signature​ B​urge​r ​ព្រម​ជាមួយ​ស្រា​ក្រឡុក​ប្រចាំ​ហាង​ផ្ទាល់​ដូចជា​ S​a​kur​a​ ​High​b​all​, ​Frozen​ U​mesh​u, ​Empress​ ​Me​ ​និង​ Green​ ​Russian​ ​ដែល​លោកអ្នក​មិនគួរ​មើល​រំលង​ឡើយ​។​ ​លើស​ពី​នេះ​ ​នៅ​ទីនេះ​ក៏មាន​បម្រើ​ជា​ប្រភេទ​បង្អែម​ជា​ច្រើនមុខ​ ​ដែល​រូបមន្ត​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​ ​និង​ច​ម្អិ​ន​ដោយ​ជនជាតិ​ជប៉ុន​ផ្ទាល់​តែម្ដង​ ​តួយ៉ាង​ ​Original​ B​as​qu​e​ ​Cheese​ ​Cake​, ​Match​a​ B​as​qu​e​ ​Cheese​ ​Cake​, S​a​kur​a​ c​h​if​f​on ​និង​ ​Blue​berry​ ​Crumble​ ​Cheese​ ​Cake​។​ ​មិនតែប៉ុណ្ណោះ​ ​កញ្ញា​ក៏បាន​បញ្ជាក់​ដែល​ថា​​ គ្រប់​គ្រឿងផ្សំ​ភាគច្រើន​គឺ​នាំចូល​ពី​ប្រទេស​បារាំង​ ​និង​អ៊ីតាលី​ ​ជាពិសេស​គឺ​សាច់​ស្រស់​តែម្ដង​​​សុទ្ធ​សឹង​នាំចូល​ពី​ប្រ​ភេ​ស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​រក្សាទុក​ដោយ​បច្ចេកទេស​ខ្ពស់​ដោយ​មាន​​ស្តង់​ដា​ត្រឹមត្រូវ​។​ ​ក្រៅ​​ពី​ផ្ដោ​ត​ទៅលើ​គុណភាព​នៃ​វត្ថុ​​ធាតុ​​ដើម​របស់​អាហារ​ ​ភោជនីយដ្ឋាន​ប្រណីត​ខាងលើ​នេះ​ ​តែងតែ​គិតគូរ​ទៅដល់​សុខភាព​អតិថិជន​គ្រប់គ្នា​ដោយ​បង្អែម​ទាំងអស់​មិនសូវ​មាន​រសជាតិ​ផ្អែម​ពេក​នោះ​ទេ​។​

            S​a​bo​h​ R​i​k​y​u ​នាំមក​នៅ​បទពិសោធន៍​នៃ​ការ​ទទួលទាន​អាហារ​ជប៉ុន​បែប​ច្នៃ​ប្រតិដ្ឋ​ ​ហើយក៏​ផ្ដល់​មក​នូវ​ជម្រើស​​សម្រាប់​ជ្រើសរើស​អង្គុយ​ជាច្រើន​បែប​សម្រាប់​អតិថិជន​ផង​ដែរ​។​ ​ទីនេះ​ដែល ​សមស្រប​សម្រាប់​បរិភោគអាហារ​ជា​លក្ខណៈ​គ្រួសារ​ ​ជជែក​ក​ម្សាន្ត ​ឬ​ការ​ជួបជុំ​ពិភាក្សា​ការងារដោយ​មាន​បន្ទប់​ជា​ឯកជនភាពទៀត​ផង។​ ​គួរ​បញ្ជាក់​ថា​ ​ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​ពី​ម៉ោង​ ​១​១​ព្រឹក​ដល់ម៉ោង​១​២​ ​យប់​៕​

Article by NI CHANNIKA


SUGGESTIONS