×

​«​Z​O​E​ ​Coffee​ ​Club​»​ ​ទាក់ទាញ​អ្នក​និយម​កាហ្វេ​ឱ្យ​ទទួល​បាន​អារម្មណ៍​មួយ​ដ៏​ប្លែក

TRAVEL & LIVING 9 months ago
 
 

​           បច្ចុប្បន្ននេះ​ ​ប្រទេស​កម្ពុជា​បាន​ត្រលប់​រក​សភាព​ដើម​វិញ​ ​បន្ទាប់ពី​មាន​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​ ​Covid19។​ ​ដោយមាន​ហាង​កាហ្វេ​ ​និង​អាជីវកម្ម​នានា​ជាច្រើន​ទៀត​បាន​បើក​ដំណើរការ​ជាបន្តបន្ទាប់​ ​ជាពិសេស​ វិស័យ​ទេសចរណ៍​ក៏​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​រីក​ចម្រើន​សារ​ជាថ្មី​ផង​ដែរ។​ ​ជាក់ស្ដែង​ ​នៅខេត្ត​សៀមរាប​​ក្រៅពី​អាហារដ្ឋាន​ ​ភោជនីយដ្ឋាន​ ​និង​សណ្ឋាគារ​ប្រណិតៗ​ ​ខេត្ត​នេះ​ក៏មាន​ហាង​កាហ្វេ​ជាច្រើន​ដែល​ការ​តុបតែង​ឡើង​ដោយ​ភាព​ច្នៃប្រតិដ្ឋ​ ​និង​ស្អាត​ប្លែកភ្នែក​គួរ​ឱ្យ​ចាប់អារម្មណ៍។​ ​ដូច្នេះ​ហើយ​ទើប​សូវរីន​ ​សូម​ណែនាំ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ទើបនឹង​រះថ្មី​គឺ​មានឈ្មោះ​ថា​ ​«ZOE​ ​Coffee​ ​Club»។​

​           ​ហាង​កាហ្វេ​តូច​ច្រឡឹង​នេះ​ ​ទើប​តែ​បើក​ដំណើរ​ការសាកល្បង​ប៉ុន្មាន​ខែ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​អតិថិជន​កាលណា​បាន​មក​ជាវ​កាហ្វេ​នៅ​ទីនេះ​ ​រមែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​គុណភាព​នៃ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ក៏​ព្រោះតែ​ការ​ឆុងកាហ្វេ​ពី​មួយ​កែវ​ទៅ​មួយ​កែវ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើយ​តាម​ស្តង់​ដា​ត្រឹមត្រូវ។​ ​យ៉ាងណាមិញ​ ​បើ​យើង​ក្រឡេក​មក​ចាប់អារម្មណ៍​នឹង​បរិវេណ​ខាងក្នុង​ និង​ខាងក្រៅ​ហាង​គឺ​មានការ​តុបតែង​លម្អ​ទៅ​យ៉ាង​ទាន់សម័យ​ ​ដែល​ហាក់​បន្ថែម​ភាព​ទាក់ទាញ​ឱ្យ​ហាង​ ​ZOE​ ​មួយ​កម្រិត​ទៀត​ ​ដែល​ធ្វើ​ឱ្យ​អតិថិជន​គ្រប់រូប​រាល់​ពេល​បាន​ធ្វើដំណើរ​ឆ្លងកាត់​នឹង​មិន​អាច​រំលង​ហាង​កាហ្វេ​នេះ​ឡើយ។​ ​ជាពិសេស​ ​ទាំង​អតិថិជន​ជាតិ​ ​និង​អន្តរជាតិ​ឱ្យ​តែ​បាន​ឈានជើង​មកដល់​​​ហើយ​ពួកគេ​តែងតែ​ចំណាយ​ពេលវេលា​ស្ទើរ​ពេញមួយថ្ងៃ​អង្គុយ​កម្សាន្ត​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​យ៉ាង​ត្រជាក់ចិត្ត​តែម្តង។​ ​ហាង​កាហ្វេ​នេះ​ ​ក៏មាន​ភេសជ្ជៈ​ប្រចាំ​ហាង​ដែល​អតិថិជន​តែង​កុម្មង់​ពិសា​មិនដែល​ខាន​នោះ​គឺ​ ​កាហ្វេ​អាយ​ឡាតេ ​កាហ្វេ​កាពូជីណូ ​ម៉ាឆាឡាតេ ​អាយសូកូឡា​ ​និង​ស្រ្តូបឺរី​ក្រឡុក។​ ​ភេសជ្ជៈ​ទាំង​៥​មុខ​នេះ​ ​ជា​រូបមន្ត​បង្កើត​ឡើង​ដោយខ្លួនឯង​ច្នៃ​ចេញពី​ការ​និយម​ទទួលទាន​របស់​ប្រជាជន​ខ្មែរ​ ​ដែល​ភាគច្រើន​ពិសា​ភេសជ្ជៈ​រសជាតិ​ស្រាល​ស្រទន់​ឆ្ងាញ់​ជក់​មាត់​ចង់​ពិសា​ម្តង​ហើយ​ម្តងទៀត។​

​           ក្រេបរសជាតិ​កាហ្វេ​បណ្តើរ​គយគន់​ទិដ្ឋភាព​នៃ​ហាង​បណ្តើរ​ ​ថែមទាំង​បណ្តែតអារម្មណ៍​នឹង​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ ​ប្រៀប​បាន​កំពុង​ពិសា​កាហ្វេ​នៅ​ក្នុង​ហាង​យ៉ាង​ទាន់សម័យ​បែប​យុវវ័យ​ ​ជាមួយនឹង​ការរៀបចំ​មើលទៅ​ស្រឡះ​ភ្នែក​ ​ពោល​ទាំង​ការ​ជ្រើសរើស​ពណ៌​ ​និង​ភ្លើង​ ​ក៏ដូចជា​ការ​តុបតែង​កន្លែង​អង្គុយ​ផ្សាយ​ភ្ជាប់​ជាមួយ​ឥដ្ឋ​ការ៉ូ​ខ្មែរ​ ​ដែល​ផ្ដល់​ឱ្យ​អតិថិជន​កាលដែល​បាន​មក​ពិសា​ភេសជ្ជៈ​នៅ​ទីនេះ​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ខុសប្លែក​ពី​ទីកន្លែង​ដទៃទៀត​ ​ដែល​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​អ្នក​អាច​បំពេញកិច្ចការ​សាលា​ក៏ដូចជា​ការងារ​សំខាន់​ផ្សេងៗ​ទៀត​កាន់តែ​រហ័ស។​

​           ហាង​កាហ្វេ​ ​ZOE​ ​Coffee​ ​Club​ ​ស្ថិតនៅ​ភូមិ​សាលា​កន្សែង​ ​សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប។​ ​បើ​យើង​ធ្វើដំណើរ​ ​ពី​ផ្លូវជាតិ​លេខ៦​ ​បត់ឆ្វេង​តាម​បណ្ដោយ​ផ្លូវ​ព្រះសង្ឃរាជទេពវង្ស​ ​ឆ្ពោះទៅ​កាន់​ផ្សារញ៉ែ​ ​រួច​បត់ស្ដាំ​តាមផ្លូវ​ជាប់នឹង​ផ្សារ​រហូតដល់​ផ្លូវ​ប្រសព្វគ្នា​ ​អ្នក​នឹងបាន​ឃើញ​ស្លាកយីហោ​កាហ្វេ​ដ៏​ស្រស់​ស្អាត​តូច​ច្រឡឹង​មួយ​ ​ដែល​ស្ថិត​ខាងមុខ​ហាង​តែម្ដង។​ ​គួរ​បញ្ជាក់​ថា​ ​ហាង​កាហ្វេ​នេះ​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៦:៣០ព្រឹក​រហូតដល់​ម៉ោង​ ​៥ល្ងាច៕​

Article​ ​by​ NI CHANNIKA


SUGGESTIONS