×

សត្វ​ចាបដូនតា​ក្នុង​ជំនឿ​រដូវ​បុណ្យ​ភ្ជុំ​

TRAVEL & LIVING one year ago
 
 

           នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពីបរមបុរាណ​តរៀងមក​ ​ប្រជាជន​រស់នៅ​ផ្សារភ្ជាប់​នឹង​ទំនៀមទម្លាប់​ ​ប្រពៃណី​និង​ជំនឿ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ធម្មជាតិ​ជុំវិញ​ខ្លួន​មិន​អាច​កាត់ផ្តាច់​បាន​ឡើយ​។​ ​ជាឧទាហរណ៍​ ​យើង​មាន​ជំនឿ​លើ​ខ្លែងស្រាក​ថា​ជា​សត្វ​ចង្រៃ​ ​តំណាង​ខ្មោចព្រាយ​បិសាច​។​ ​នៅ​ពេល​មាន​ខ្លែងស្រាក​ ​ហើរ​មក​ទំ​លើដំបូល​ផ្ទះ​នឹង​មាន​មនុស្ស​ក្នុង​គ្រួសារ​នោះ​ឈឺធ្ងន់​ឬ​ស្លាប់​ជាមិនខាន​។​ ​ខ្មែរ​ក៏មាន​ជំនឿ​ថា​ ​នៅ​ពេល​សត្វ​ឈ្លូស​បោល​ចូល​ភូមិ​ណា​ ​ភូមិ​នោះ​នឹង​ជួប​គ្រោះ​មហន្តរាយ​ឬ​វិបត្តិ​ផ្សេងៗ​រហូត​ត្រូវធ្វើ​ពិធី​ ​បណ្តេញ​ឧប​ទ្រព្យ​សុំ​សេចក្តី​សុខ​ ​ជាដើម​។​ ​ដោយឡែក​ ​សម្រាប់​រដូវ​បុណ្យភ្ជុំបិណ្ឌ​ដែល​ជា​ខែ​ហេមន្ត​វសន្តរដូវ​ (​ហៅ​ក្លាយ​ថា​ ​ខែ​មន្ត​សន្ត​រដូវ​) ​ឬ​ ​វេលា​ត្រជាក់ត្រជំ​ជួបជុំ​កូនចៅ​ញាតិសន្តាន​ធ្វើបុណ្យ​ទាន​នេះ​ ​ខ្មែរយើង​ក៏មាន​ជំនឿ​ទាក់ទង​នឹង​សត្វស្លាប​ម្យ៉ាង​ដែល​ប្លែក​ខុស​ពី​បក្សី​ដទៃ​ដែល​ជាប់​ឈ្មោះថា​«​សត្វ​ចាបដូនតា​»​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​ដូច​ក្នុង​ឃ្លា​ផ្តើម​នៃ​បទ​ចម្រៀង​«​រដូវ​បិណ្ឌ​ភ្ជុំ​»​ ​និពន្ធ​ទំនុកច្រៀង​ដោយ​ ​ឱ​ក​ឧត្តម​ ​ហ៊ុន​ ​ហេង​ ​ដ៏​ល្បី​ប្រចាំ​រដូវ​នេះ​បាន​លើកឡើង​ដែរ​ថា​ “ ​ទឹក​ហូរកាត់​ផ្លូវ​រដូវ​បុណ្យ​ភ្ជុំ​ ​ចាបដូនតា​យំ​ទំ​ដើម​សង្កែ​…” ​។​

           យោង​តាម​ការផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​​​ក្រសួង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​សត្វ​ចាបដូនតា​ ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ ​«​Oriental​ ​Reed​ ​W​able​r​»​ (​អ្នកខ្លះ​ហៅថា​ ​ចាបដូនតា​ ​ស្មៅ​ធំ​) ​។​ ​សត្វ​ចាបដូនតា​នេះ​ជា​ប្រភេទ​ក្រុម​បក្សី​រស់នៅ​តាម​តំបន់​ដីសើម​ ​ដែល​មាន​ទំហំ​ខ្លួន​ពី​ ​១​៨​-​២​០​ ​សង់ទីម៉ែត្រ​ ​ផ្នែក​ខ្នង​ពណ៌ត្នោត​ខ្ចី​ ​បំពង់ក​ពណ៌​ស​ពពាល​ ​ពោះ​ស​ ​និង​ ​ចិញ្ចើម​ធំ​ស​។​ ​ចាប​ប្រភេទ​នេះ​រស់​ ​នៅ​តាម​វាល​ត្រែង​ ​ស្មៅ​ ​គុម្ពោត​ព្រៃ​ដែល​នៅក្បែរ​ទឹក​ ​ហើយ​ការ​រក​ចំណី​តាម​ដើមឈើ​ទាប​ៗ​។​ ​តាមពិត​ ​ទៅ​ ​បក្សី​មានឈ្មោះ​ថា​ ​ចាបដូនតា​ ​នេះ​ជា​ប្រភេទ​បក្សី​មាន​ដោយ​បង្គួរ​ ​ហើយ​ត្រូវ​បាន​បែងចែក​ជា​ប្រភេទ​ ​ផ្សេងៗ​គ្នា​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ឯកសារ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ (​ឆ្នាំ​២​០​០​៧​) ​ជាអាទិ៍​ ​រួម​មាន​ ​ចាបដូនតា​ (​Oriental​ ​Reed​ ​War​b​l​e​r), ​ចាបដូនតា​ខ្នង​ត្នោត​ឆ្នូត​ត្រចៀក​ខ្មៅ​ (​អ្នកខ្លះ​ហៅ​ ​កាត់​ត្រឹម​ ​ចាបដូនតា​ខ្នង​ត្នោត​) (​Brown​ S​h​r​i​k​e​), ​ចាបដូនតា​ខ្នង​ត្នោត​ពោះ​ស​ (​Burmese​ S​h​r​i​k​e​), ​ចាប​ ​ដូនតា​ចិញ្ចើម​ខ្មៅ​-​ស​ (​Black-browed Reed Warbler), ​ចាបដូនតា​ឆ្នូត​ចុង​ខ្នង​ (​Lance​o​late​d​ ​War​b​l​e​r), ​ចាបដូនតា​បន្ទូល​ក្បាល​ត្នោត​ទុំ​ (​Chestnut​-capped Warbler) ​ចាបដូនតា​វាលស្រែ​ (​Man​c​h​ur​i​an​ ​Reed​ ​War​b​l​e​r) ​និង​ចាបដូនតា​ចំពុះ​ធំ​ (​Abbot​t​’s B​able​r) ​។​ល​។​

Image Coutesy : VANNARITH NOB

           ​តាម​ការ​អះអាង​របស់​ក្រុម​ថត​សត្វស្លាប​កម្ពុជា​ ​ទោះបី​សត្វ​ចាបដូនតា​មាន​ច្រើន​ប្រភេទ​ក្នុង​ឯកសារ​ពាក់ព័ន្ធ​ដែល​បាន​បោះពុម្ពផ្សាយ​កន្លងមក​ ​សត្វ​ចាបដូនតា​ដែល​ខ្មែរយើង​កត់ចំណាំ​ថា​ជា​បក្សី​និ​រ​សា​ ​របស់​បុព្វបុរស​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នោះ​គឺ​ ​សត្វ​ចាបដូនតា​ខ្នង​ត្នោត​ ​ឬ​ ​Brown​ S​h​r​i​k​e​ ​ដែល​មានឈ្មោះ​វិទ្យា​ ​សា​ស្រ្ត​ថា​ ​L​an​i​us​ Cr​i​status​។​ ​វា​មិនមែន​ជា​សត្វស្លាប​បង្កាត់ពូជ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ​។​ផ្ទុយទៅវិញ​ ​វា​ជា​សត្វស្លាប​ទេសន្តរប្រវេសន៍​ ​ដែល​ធ្វើដំណើរ​ផ្លាស់​ទី​តាម​រដូវ​កាលពី​តំបន់​ត្រជាក់​នៃ​អាស៊ី​ខាងជើង​ ​មកកាន់​ប្រទេស​កម្ពុជា​យើង​នៅចន្លោះ​ខែ​សីហា​-​កញ្ញា​ ​ដល់​មេសា​ឬ​ឧសភា​ ​ទើប​វា​ត្រឡប់ទៅ​កន្លែង​ដើម​វិញ​។​ ​អ្នកឯកទេស​ខាង​សត្វស្លាប​បាន​សង្កេតឃើញ​ថា​ ​វា​តែង​ផ្លាស់​ទី​បែប​នេះ​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ​។​
​ដោយសារ​ ​គេ​ឮ​សូរសំឡេង​វា​ស្រែកយំ​ចេចចាច​តែ​ក្នុង​រដូវ​ពិធីបុណ្យ​ភ្ជុំ​បែប​នេះ​ហើយ​ ​ទើប​ខ្មែរ​ ​យើង​ដែល​មាន​ជំនឿ​ត​គ្នា​ហៅ​វា​ថា​ ​ចាបដូនតា​ ​ដែល​មក​ជា​សញ្ញា​ប្រាប់​ថា​រដូវ​បុណ្យ​ភ្ជុំ​បាន​ចូល​មកដល់​ ​ហើយ​ ​ជា​វេលា​ដែល​ត្រូវ​ប្រុងប្រៀប​ប្រាណ​ជួបជុំគ្នា​ធ្វើបុណ្យ​ទាន​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ ​ចែកឋាន​ទៅកាន់បរលោក​តាម​បវេណី​ពី​ដូនតា​។​ ​យោង​តាម​ឯកសារ​ទំនៀមទម្លាប់​ស្រាវជ្រាវ​ចងក្រង​ដោយ​ព្រឹទ្ធាចារ្យ​ មៀ​ច​ ប៉ុណ្ណ ​ខ្មែរយើង​ជឿ​តាំង​ពីយូរយារ​មក​ហើយ​ថា​សត្វបក្សី​តូច​ដែល​មិន​រស់នៅ​ ​ជា​អ​ចិន្រ្តៃយ៍​នៅ​ស្រុកខ្មែរ​នេះ​មាន​ទី​ស្នាក់អាស្រ័យ​អ​ចិន្រ្តៃយ៍​នៅ​ឯ​ព្រៃហេមពាន្ត​។​ ​តែ​កាលណា​ជិត​ចូល​ ​ដល់​ពាក់កណ្តាល​ខែ​ភទ្របទ​ ​ចាប​នោះ​ធ្វើដំណើរ​ពី​ព្រៃហេមពាន្ត​មកដល់​ស្រុកខ្មែរ​។​ ​ត្រង់នេះ​ស្រប​នឹង​ ​ជំនឿ​ខ្មែរ​ថា​ ​នៅ​វស្សានរដូវ​ ​ពេល​មេឃ​មាន​ពពក​ខ្មៅ​មីរ​ដេរដាស​ ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ទាំងយប់​ទាំង​ថ្ងៃ​ ​មាន​ផ្គរលាន់​គគ្រឹម​ ​ស្តេច​យមបាល​បាន​បើក​លែង​ព្រលឹង​ខ្មោច​ដូនតា​ដែល​មានទោស​ជាប់​នៅ​ស្ថាននរក​ ​នោះ​ឲ្យ​មករ​ក​កូនចៅ​ដែល​នាំគ្នា​ទៅ​ធ្វើបុណ្យ​បញ្ជូន​កុសល​នៅ​តាម​វត្តអារាម​នានា​។​ ​លុះដល់​ចប់​រដូវ​ភ្ជុំ​ ​បិណ្ឌ​ហើយ​ចាបដូនតា​ក៏​ស្រាប់តែ​ទៅ​បាត់​អស់​គួរឲ្យ​កត់​សម្គាល់​ជា​ពន់ពេក​តំណាង​ព្រលឹង​ដូនតា​បាន​លា​ ​យើង​ជា​កូនចៅ​វិលត្រឡប់​ទៅ​លំនៅឋាន​ឯ​ព្រៃហេមពាន្ត​វិញ​។​ ​លុះដល់​ខែ​ភទ្របទ​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំក្រោយ​ ​ទើប​មក​ម្តងទៀត​៕​

Article​ ​by​ ​SO​V​R​IN


SUGGESTIONS