×

«​ឯក​កាហ្វេ​»​ ​កាហ្វេ​ចិញ្ចើម​ផ្លូវ​ ​ពេញ​និយម​សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​

TRAVEL & LIVING one year ago
 
 

           ​អាជីវកម្ម​ហាង​កាហ្វេ​តូច​ៗ​តាម​ចិញ្ចើម​ផ្លូវ​ ​កំពុង​មានការ​កើន​ឡើង​ជាបន្តបន្ទាប់​ ​ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​នានា​ ​ឆ្ពោះទៅ​កាន់​បណ្តា​ខេត្ត​ផ្សេងៗ​ ​ដែល​មានការ​ពេញ​និយម​សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​។​ ​ជាក់ស្តែង​ ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ​មានឈ្មោះ​ថា​ ​«​ឯក​កាហ្វេ​»​ ​បាន​ទាក់ចិត្ត​រាល់​អ្នកដំណើរ​ទិសដៅ​ ​ភ្នំពេញ​-​តាកែវ​-​កំពត​ ​រមែង​មិន​រំលង​ឡើយ​ ​តែង​ឈប់​ទិញ​កាហ្វេ​ដើម្បី​ក្រេប​ឱជារស​ដ៏​ឈ្ងុយឆ្ងាញ់​។

           បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ​រហូតមកដល់​ផ្សារ​ដើម​អំពិល​ ​ហើយ​ធ្វើដំណើរ​បន្ត​ទៅ​មុខប្រហែល​ជិត​៣​០​០​ម៉ែត្រ​ ​យើង​នឹង​មកដល់​ទី​តាំងហាង​កាហ្វេ​មួយ​នេះ​នៅ​ខាងស្តាំ​ដៃ​។​ ​ថ្វីត្បិតតែ​ ​ជា​ហាង​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​មែនពិត​ ​តែ​ ​«​ឯក​កាហ្វេ​»​ ​ទទួល​បាន​ប្រជាប្រិយភាព​ជាច្រើន​ពីសំណាក់​អ្នកដំណើរ​ពី​ទី​ជិត​ឆ្ងាយ​ ​ជាពិសេស​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ទីនោះ​ ​និង​អ្នក​ដែល​រស់នៅ​តំបន់​ជិត​ៗ​នោះ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ការរៀបចំ​ពិតជា​ផ្តល់​នូវ​ភាព​ស្រស់ស្រាយ​តាម​បែប​ធម្មជាតិ​ ​និង​ការ​តុបតែង​បែប​ខ្មែរ​ ​មាន​កន្លែង​សម្រាប់​អង្គុយ​សម្រាក​លម្ហែ​ដើម្បី​ក្រេបរសជាតិ​កាហ្វេ​ ​ក្នុង​កូន​ផ្ទះ​បែប​ស្រុកស្រែ​ធ្វើអំពី​បន្ទះ​ឫស្សី​ ​និង​តាំង​លម្អ​ទៅ​ដោយ​រុក្ខជាតិ​បៃតង​តូច​ធំ​ ​ពិតជា​ធ្វើ​ឱ្យ​អារម្មណ៍​ខុសប្លែក​ពី​ហាង​កាហ្វេ​នៅ​ទីក្រុង​។​

           ​នៅ​ទីនេះ​មាន​ជម្រើស​ភេសជ្ជ​ជាច្រើន​ដល់​អតិថិជន​ ​ទាំង​ប្រភេទ​តែ​ ​កាហ្វេ​ ​និង​ភេសជ្ជ​ជាច្រើន​ផ្សេងទៀត​។​ ​បើ​និយាយ​ពី​រសជាតិ​កាហ្វេ​វិញ​ ​«​ឯក​កាហ្វេ​»​ ​ពិតជា​មិន​ធ្វើ​ឱ្យ​អតិថិជន​ខក​បំណង​ឡើយ​។​ ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ ​ក្លិន​ឈ្ងុយ​ ​និង​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​យកចិត្តទុកដាក់​ជូន​ដល់​អតិថិជន​ ​ពិសេស​លើស​ពី​នេះ​គឺ​មាន​តម្លៃ​សមរម្យ​ ​និង​សេវាកម្ម​រហ័ស​ទាន់ចិត្ត​។​

           គួរ​បញ្ជាក់​ដែរ​ថា​ ​«​ឯក​កាហ្វេ​»​ ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៥​ព្រឹក​ ​រហូតដល់​ម៉ោង​៦​ល្ងាច​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS