×

​៥​វិធី​ជួយ​ឱ្យអ្ន​កក្រោក​ពី​គេង​ពោរពេញ​ដោយ​ថាមពល​សម្រាប់​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ស្រស់ស្រាយ​

TRAVEL & LIVING 7 months ago
 
 

          ​ការពិបាក​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹកព្រលឹម​ ​ជឿជាក់​ថា​កន្លងមក​ប្រិយ​មិត្ត​ប្រហែលជា​ធ្លាប់​ជួប​បញ្ហា​នេះ​មក​ហើយ​ ​អាច​កើតឡើង​ពី​ការ​ចូលគេង​យប់ជ្រៅ​ ​ឬ​កត្តា​មួយ​ចំនួន​ទៀត​ ​ដែល​នាំ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​មិន​ចង់​ក្រោក​ពី​ដំណេក​ ​ឬ​ក្រោក​មក​មាន​អារម្មណ៍​ថា​អាប់អួ​ ​តប់ប្រមល់​ ​ឬ​គេង​មិន​ស្កប់ស្កល់​ជាដើម​។​ ​យ៉ាងណាមិញ​ ​ក៏មាន​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ដោះស្រាយបញ្ហា​នេះ​ ​ដោយ​ម្រិ​យ​មិត្ត​អាច​សាកល្បង​អនុវត្ត​វិធី​សា​ស្រ្ត​៥​ខាងក្រោម​នេះ​។​

          1. ​ការ​ស្តាប់​ត​ន្រ្តី​៖​ ​អ្នក​អាច​ចាប់ផ្តើម​ព្រឹក​ថ្ងៃ​ថ្មី​ដោយ​ការ​ស្តាប់​ត​ន្រ្តី ​បន្ទាប់ពី​ក្រោក​ពី​ដំណេក​។​ ​ការ​ស្តាប់​ត​ន្រ្តី​អាច​ផ្តល់​នូវ​ការ​ជំរុញ​ផ្លូវចិត្ត​ដល់​សុខុមាលភាព​របស់​អ្នក​។​ ​អ្នក​អាច​ជ្រើសរើស​ស្តាប់​ត​ន្រី្ត​បែប​ក​ម្សាន្ត​អារម្មណ៍​ ​ឬ​ស្តាប់ការ​អត្ថាធិប្បាយ​ប្រភេទ​ជា​ការអប់រំ​ ​ការ​លើកទឹកចិត្ត​ជាដើម​ ​ព្រោះ​អ្វី​ដែល​អ្នកស្តាប់​នៅ​ពេល​ភ្ញាក់​ពី​ដំណេក​គឺ​ពិតជា​សំខាន់​។​ ​មិនតែប៉ុណ្ណោះ​ ​វា​ក៏ដូចជា​ការ​បញ្ចេញ​សារធាតុ​ ​Do​p​a​mine​ ​ដែល​ជួយ​រារាំង​ការ​ផលិត​អរ​ម៉ូ​ន​ស្រ្តេ​ស​ផង​ដែរ​។​

          2. ​ងូតទឹក​ត្រជាក់​៖​ ​អត្ថប្រយោជន៍​នៃ​ការ​ងូតទឹក​ត្រជាក់​បន្ទាប់ពី​ភ្ញាក់​ពេល​ព្រឹកព្រលឹម​រួម​មាន​ ​ពង្រឹង​ភាព​ស៊ាំ​ ​បង្កើន​អារម្មណ៍​ស្រស់ស្រាយ​ ​និង​ធ្វើ​ការរំលាយអាហារ​មាន​ភាព​ប្រសើរ​ឡើង​។​ ​ប៉ុន្តែ​ប្រសិនបើ​មិន​អាច​ងូតទឹក​ពេល​ព្រឹកព្រលឹម​ទេ​ ​អ្នក​អាច​គ្រាន់តែ​យក​ទឹក​ត្រជាក់​មក​លុបលាង​មុខ​ ​ឬ​លាងដៃ​ក៏បាន​ ​ជាពិសេស​ត្រង់​ផ្នែក​កដៃ​ ​ព្រោះ​កដៃ​មាន​សរសៃឈាម​ធំ​ៗ​ជាច្រើន​ ​និង​ធ្វើ​ឱ្យ​សារពាង្គ​កាយ​ទទួលយក​បាន​លឿន​ ​ហើយក៏​អាច​ផ្តល់​នូវ​ប្រសិទ្ធ​ភាព​ដូចគ្នា​។​

          3. ​ទទួលទានទឹក​ក្រូច​ស្រស់​៖​ ​ការ​ទទួលទានទឹក​ក្រូច​ស្រស់​មួយ​កែវ​រៀងរាល់​ព្រឹក​ ​ពិតជា​ជួយ​ផ្តល់​ថាមពល​ដល់​អ្នក​ពេល​ភ្ញាក់​ពី​ដំណេក​។​ ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ​ការ​ទទួលទានទឹក​ក្រូច​ស្រស់​មួយ​កែវ​រៀងរាល់​ព្រឹក​រយៈពេល​៨​ស​ប្តាហ៍​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​មុខងារ​ក្នុង​សារពាង្គ​កាយ​។​ ​ទឹកក្រូច​ស្រស់​ ​មាន​ផ្ទុក​សារជាតិ​ ​F​l​a​v​o​no​i​d​s ​ខ្ពស់​ ​ដែល​វា​ជា​សារធាតុ​ ​P​h​y​to​chemical​s ​ជួយ​កែ​លម្អ​មុខងារ​ខួរក្បាល​ដោយធ្វើ​ឱ្យ​ផ្លូវ​បញ្ជូន​សញ្ញា​នៅ​ក្នុង​ ​Hippo​camp​us​ ​ធ្វើ​ឱ្យ​ខួរក្បាល​មានការ​ចងចាំ​បាន​ល្អ​។​

          4. ​ក្លិន​កន្លែង​គេង​៖​ ​ជា​ការពិត​ ​ប្រសិនបើ​ក្រោក​ពី​គេង​ភ្លាម​អ្នកទទួល​បាន​ក្លិន​មិន​ល្អ​ ​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ល្អ​ដូចគ្នា​។​ ​ការសិក្សា​បាន​បង្ហាញ​ថា​ក្លិន​ក្រ​អូន​អាច​ជះ​ឥទ្ធិពល​ ​ដោយសារ​ទំនាក់ទំនង​រវាង​អ្នកទទួល​ក្លិន​ ​និង​ប្រព័ន្ធ​អវយវៈ​ ​ទៅ​នឹង​ខួរក្បាល​ ​ផ្លូវ​អារម្មណ៍​ ​និង​ការ​ចងចាំ​។​ ​យើង​អាច​ជ្រើសរើស​ក្លិន​ផ្កា​ឡា​វេន​ឌឺ​ ​ឬ​ក្លិន​ក្រូចឆ្មារ​ដាក់​ក្នុង​បន្ទប់គេង​ ​ដែល​វា​ជួយ​ទាំង​ការ​បន្ធូរ​អារម្មណ៍​ ​ធ្វើ​ឱ្យ​ឆាប់​ចូលគេង​ ​និង​ភ្ញាក់​ពី​ដំណេក​មាន​ភាព​ស្រស់ស្រាយ​ ​នៅ​ពេល​បាន​ស្រូប​ក្លិន​ទាំងនេះ​។​ ​យើង​ក៏​អាច​ប្រើប្រាស់​ប្រភេទ​ប្រេង​ក្រអូប​ក្លិន​រ៉ូ​ស​ម៉ា​រី​(​rose​mar​y​) ​ដែល​ជួយ​ជំរុញ​ថាមពល​ផ្លូវចិត្ត​ ​និង​បង្កើន​មុខងារ​ចងចាំ​។​

          5. ​ការ​ច្រៀង​៖​ ​យោង​តាម​ការ​សិក្សាស្រាវជ្រាវ​បែប​វិទ្យា​សា​ស្រ្ត ​មាន​ភស្តុតាង​បង្ហាញ​ថា​ ​ការ​ច្រៀង​បាន​បញ្ចេញ​នូវ​សារធាតុ​បញ្ជូន​សរសៃ​ប្រសាទ​សំខាន់​ៗ​ដូចជា​ ​អង់​ដូហ្វី​ន​ ​សេ​រ៉ូតូ​នី​ន​ ​និង​ដូ​ប៉ា​មីន​ ដែ​លលើក​ក​ម្ពស់​អារម្មណ៍​សុខុមាលភាព​។​ ​ការ​ច្រៀង​នៅ​ពេលព្រឹក​ក៏​អាច​ជា​ថ្នាំ​បំបាត់​ភាព​តានតឹង​ ​ព្រោះ​វា​ពឹងផ្អែក​លើ​ការដកដង្ហើម​យ៉ាង​វែង​ ​និង​ ​Diaphragm​a​tic​ ​ដែល​បង្ក​ឱ្យ​មាន​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ​Par​a​sympathetic​ ​របស់​រាងកាយ​ ​ជួយ​បន្ថយ​អត្រា​គាំងបេះដូង​ ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​និង​បន្ថយ​ក​ម្រិ​ត​ ​Cor​t​i​so​l​ ​។​ ​លើស​ពី​នេះ​ ​ការ​ច្រៀង​ញឹកញាប់​ក៏​អាច​ជួយ​ដល់​ការ​កាត់បន្ថយ​ជំងឺ​វង្វេង​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS