CHARLES & KEITH ស្វាគមន៍ឆ្នាំ ២០២៤ ជាមួយនឹងអត្តសញ្ញាណក្រាហ្វិកថ្មី
NEWS 11 months agoរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ខែកុម្ភៈ ឆ្នាំ២០២៤ – CHARLES & KEITH បានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការកែឡើងជាថ្មីនៃអត្តសញ្ញាណក្រាហ្វិករបស់ខ្លួន ដោយបង្ហាញនូវការកែច្នៃថ្មីចំពោះឡូហ្គោ(Logo) រួមជាមួយនឹងនិមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកថ្មីសន្លាងដែលនឹងមានការបង្ហាញនៅលើគ្រប់ផលិតផលទាំងអស់របស់ CHARLES & KEITH ចាប់ផ្តើមពីរដូវកាល Spring 2024 តទៅ។
អត្តសញ្ញាណក្រាហ្វិកថ្មីនេះបង្ហាញអំពី DNA របស់ CHARLES & KEITH ដោយនាំមកនូវរចនាបថដ៏ទាក់ទាញ និងសហសម័យ បង្កប់នូវតម្លៃរបស់ខ្លួនក្នុងការក្លាយជាម៉ាកដ៏ពេញនិយម និងងាយទទួលយកបានចំពោះអ្នកប្រើប្រាស់ ដែលត្រូវបានឆ្លុះបញ្ចាំងពីការចាប់ផ្តើម ក៏ដូចជាការទទួលស្គាល់នៃប្រវត្តិសាស្ត្រខាងអាស៊ីរបស់ខ្លួន ខណៈពេលដែលកសាងម៉ាកយីហោលំដាប់ពិភពលោក។
លោក Charles Wong និង Keith Wong ដែលជាសហស្ថាបនិកទាំងពីររូបរបស់ CHARLES & KEITH បានលើកឡើងថា “យើងខ្ញុំមានអារម្មណ៍រំភើបត្រេកអរក្នុងការចាប់ផ្តើមជំពូកថ្មី និងបង្ហាញពីការរចនាឡូហ្គោ(Logo)ថ្មី រួមជាមួយនឹងនិមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកលើកដំបូងបង្អស់របស់យើង។ ចំណុចនីមួយៗត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីរំលឹកអំពីគ្រប់ចំណុចផ្តើមរបស់យើង រួមជាមួយនឹងការរួមបញ្ចូលគ្នារវាងតួអក្សរឈ្មោះរបស់យើងទាំងពីរ និងឆ្លុះបញ្ចាំងពីទ្វិកភាពនៃម៉ាកនេះ។”
ដោយមានទ្វិកភាពរវាងភាពជាបុរាណ និងទាន់សម័យក្នុងពេលតែមួយ ឡូហ្គោ(Logo) និមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកថ្មីនេះ នឹងដើរតួជាចក្ខុភាសាសកល ដែលមានភាពងាយស្គាល់ ងាយចំណាំ ក្នុងខណៈពេលដែល CHARLES & KEITH បោះជំហានយ៉ាងក្លាហានឆ្ពោះទៅថ្ងៃអនាគត។
ក្នុងការបន្តពាក្យសន្យារបស់ខ្លួនចំពោះការលើកស្ទួយទំនួលខុសត្រូវដល់សង្គម និងបរិស្ថាន CHARLES & KEITH ក៏បានបង្ហាញនូវការវេចខ្ចប់ថ្មី ជាមួយនឹងអត្តសញ្ញាណក្រាហ្វិកថ្មីនេះផងដែរ។ ចាប់ពីប្រអប់ដាក់ស្បែកជើង រួមទាំងថង់យួរទំនិញគ្រប់ផ្នែកទាំងអស់ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមមកពីប្រភពដែលមានទំនួលខុសត្រូវខ្ពស់ ដែលត្រូវបានកែច្នៃឡើងពីកាកអំពៅ។ ដោយមានលក្ខណៈជាពាណិជ្ជសញ្ញាដ៏យូរអង្វែងរបស់ខ្លួន ធាតុផ្សំដ៏និរន្តរភាពនេះមានពណ៌ប្រផេះបែបធម្មជាតិ ដែលនឹងមានវត្តមានក្នុងទូទាំងខូឡិកហ្សិនចម្បងរបស់ CHARLES & KEITH ។
Advertisement Article