×

​“​ជម្រាល​” ​ហាង​កាហ្វេ​កណ្តាល​ក្រុង​ផ្តល់​ទាំង​រសជាតិ​ ​និង​ផាសុកភាព​

TRAVEL & LIVING 8 months ago
 
 

          ​កាលបើ​និយាយ​ពី​ហាង​កាហ្វេ​ម្តងៗ​ ​តើ​ហាង​កាហ្វេ​លក្ខណៈ​បែប​ណា​ដែល​អ្នក​នឹង​គិតដល់​មុន​នោះ​? ​ជាក់ស្តែង​ ​ពុំ​ថា​ឡើយ​ហាង​កាហ្វេ​ដែល​មានការ​ដេ​គ័រ​ខាងក្នុង​ (​Indoor​) ​ឬ​ ​ខាងក្រៅ​(​Outdoor​) ​នោះ​ទេ​តែងតែ​មាន​អតិថិជន​គាំទ្រ​ភេសជ្ជ​ប្រភេទ​នេះ​។​ ​បច្ចុប្បន្ន​ ​ភេសជ្ជ​កាហ្វេ​ត្រូវ​បាន​គេ​ច្នៃ​ប្រតិដ្ឋ​ជាមួយនឹង​ផ្លែឈើ​នានា​ ​ដើម្បី​បង្កើត​បាន​ទៅជា​ភេសជ្ជ​ថ្មី​ផ្សេងៗ​មួយ​បែប​ទៀត​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ជាមួយនឹង​ ​សូវ​រី​ន​ ​ថ្ងៃនេះ​ ​អ្នក​នឹង​ជ្រាប​ពី​ហាង​កាហ្វេ​មួយ​កន្លែង​ ​ស្ថិតនៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ដែល​មិន​ត្រឹមតែ​មាន​ភេសជ្ជ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ​ ​ប៉ុន្តែ​ផ្តល់​នូវ​ផាសុកភាព​សម្រាប់​អ្នកផង​ដែរ​។​

          ​ស្ថិតនៅ​ក្នុង​ប្លុក​ទួល​គោក​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៥​៤​៦​ ​អ្នក​នឹង​ឃើញ​ច្រក​ចូល​ហាង​កាហ្វេ​មួយ​កន្លែង​មានឈ្មោះ​ថា​ “​ជម្រាល​” ​អម​ទៅ​ដោយ​ការ​តុបតែង​ស្រស់​ស្អាត​ប្រណីត​ប្រៀបបានទៅ​នឹង​ជម្រាល​ភ្នំ​ដ៏​ពិត​ប្រា​ដក​។​ ​នៅ​ទីនេះ​ ​ប្រិយ​មិត្ត​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ ​និង​ប្លែក​ខុស​ពី​សព្វ​មួយដង​ដោយ​ការ​ស្រស់ស្រូប​ខ្យល់​ឱកាស​បរិសុទ្ធ​ដែល​នឹង​ព្យាបាលភាព​តានតឹង​របស់​អ្នក​មួយរំពេច​តែម្តង​។​ ​ជាមួយនឹង​បរិ​យាស​កាស​បែប​ជម្រាល​ភ្នំ​នេះ​ ​អ្នក​ពុំគួរ​រំលង​ការសាកល្បង​ប្រ​ភេ​ទ​ភេសជ្ជ​ប្រចាំ​ហាង​ដូចជា​៖​ ​Passion​ ​Ice​d​ ​Tea​, ​Black Tea​ ​Ma​cc​h​i​at​o, ​Match​a​ ​Ore​o ​F​rap​p​e​, ​Yellow​ ​Long​ ​Black​ ​និង​ ​Rose​ ​Long​ ​Black​ ​នោះ​ឡើយ​ ​ក៏​ព្រោះតែ​ភេសជ្ជ​ប្រភេទ​នេះ​ចម្រាញ់​ចេញពី​ប្រភេទ​តែ​ធម្មជាតិ​ ​និង​ពុំ​មាន​រសជាតិ​ផ្អែម​លើស​ក​ម្រិ​ត​ដែល​បណ្តាលឲ្យមាន​ការ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​ប្រភេទ​ភេសជ្ជ​ទាំងនេះគឺមានការ​កុម្ម៉ង​ជាច្រើន​គួរឲ្យ​កត់​សម្គាល់​។​

          “​ជម្រាល​” ​ចាប់ផ្តើម​បម្រើ​កាហ្វេ​ ​និង​ភេសជ្ជ​ដទៃទៀត​ដល់​ប្រិយ​មិត្ត​ពី​ព្រឹកព្រហាម​ ​រហូតដល់​ម៉ោង​៥​ល្ងាច​។​ ​រីឯ​ចាប់ពី​ម៉ោង​ ​៥​ ​កន្លះ​ល្ងាច​រហូតដល់​យប់​អ្នក​នឹង​ទទួល​ឃើញ​មានការ​បម្រើ​ជា​លក្ខណៈ​បារ​នី​យ​ដ្ឋា​ន​ដ៏​ប្លែកភ្នែក​។​

​Article​ ​by​ S​i​v​l​y​ ​Pan​
 


SUGGESTIONS