×

​ហាង​កាហ្វេ​លាក់ខ្លួន​កណ្ដាល​ក្រុង​មួយ​កន្លែង​កំពុង​ទាញ​ចំណាប់អារម្មណ៍​យុវជន​សម័យថ្មី​

TRAVEL & LIVING 4 weeks ago
 
 

          នៅពេលដែល​គេ​ ​រក​នឹកដល់​ហាង​កាហ្វេ​ដើម្បី​ជជែក​គ្នា​លេង​និង​ថតរូប​កំសាន្ត​ ​គេ​នឹង​ទៅ​ស្វែងរក​កន្លែងណា​ដែល​មាន​បរិយាកាស​ល្អ​ ​ការ​ដេ​គ័រ​ប្លែកភ្នែក​ ​និង​ការរៀបចំ​កន្លែង​អង្គុយ​ដែល​ប្រកបដោយ​ផាសុកភាព​។​ ​នៅពេលដែល​គេ​ស្វែងរក​ហាង​កាហ្វេ​បែប​នេះ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​គេ​នឹង​មិន​ពិបាក​រក​ឡើយ​ ​គឺ​ ​មាន​ទាំង​ពី​លំដាប់​ខ្ពស់​និង​តូច​ ​ឆ្ងាយ​និង​ជិត​ ​ដែល​មាន​សឹង​គ្រប់​ទីកន្លែង​នៅកណ្ដាល​ក្រុង​។​ ​ក៏ប៉ុន្តែ​ប្រសិនបើ​គេ​និយាយ​គ្នា​ថា​ចង់​រក​កន្លែងណា​ដែល​ប្លែក​ខ្លាំង​ ​បែប​លាក់ខ្លួន​ ​និង​សម្បូរទៅដោយ​ប្លង់​ថតរូប​នេាះ ​គេ​ក៏​ពិបាក​ស្វែងរក​ដូចគ្នា​។​ ​យ៉ាងណាមិញ​ ​សូវ​រី​ន​បាន​រក​ឃើញ​ហាង​កាហ្វេ​បែប​នេះ​មួយ​កន្លែង​ដែល​អាច​ត្រូវជា​មួ​យ​នឹង​អ្នក​ដែល​ចូលចិត្ត​កន្លែង​ប្លែក​ខ្លាំង​។​

          ​នៅ​លើ​អាគារ​ចាស់​មួយ​កន្លែង​ក្នុង​ផ្លូវ​ឌឿ​ង​ហែម​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ ​៦​១​ ​ក្បែរ​រុក្ខវិថី​ក្រមួនស​រ​មាន​ហាង​កាហ្វេ​មួយ​ដែល​កំពុង​លាក់​សម្រស់​រស់នៅ​ជាមួយនឹង​ប្រជាជន​ជាច្រើន​គ្រួសារ​។​ ​បើ​មើល​ពី​ខាងក្រៅ​គេ​ពុំ​ចាប់អារម្មណ៍​ឡើយ​ថា​នៅ​ជាន់ទីពីរ​នៃ​អាគារ​ចាស់​នេាះ​មាន​ហាង​កាហ្វេ​បែប​សួន​និមិត្ត​រហូតដល់​គេ​សង្កេត​ឲ្យបាន​ដិតដល់​បន្ដិច​ទើប​ឃើញ​មាន​ផ្លាក​ឈ្មេាះ​ហាង​កាហ្វេ​តូច​មួយ​ដែលគេ​បិត​ក្បែរ​កាំជណ្ដើរ​ថា​ “​House​ o​f​ ​F​a​e​”​។​ ​ផ្លូវចូល​ហាក់​មាន​ភាព​សាមញ្ញ​បំផុត​ ព្រេាះ​កាំជណ្ដើរ​ដែល​ត្រូវ​ឡើង​ទៅ​ហាង​កាហ្វេ​គឺជា​ផ្លូវ​រួម​ដើរ​ឡើង​ទៅផ្ទះ​ប្រជាជន​ដែល​រស់នៅ​ខាងលើ​ ​ក៏ប៉ុន្តែ​នៅពេលដែល​បាន​ឡើង​ដល់​ជាន់​ទី​ ​១​ ​យើង​នឹង​ចាប់ផ្តើម​សង្កេតឃើញ​ភាព​ស្រស់​ស្អាត​បន្តិច​ម្ដងៗ​ ​ដោយ​កាំជណ្ដើរ​ត្រូវ​បាន​គេ​លាប​ព​ណ៍​ឲ្យ​ថ្មី​ឡើងវិញ​រហូតដល់​ខាងមុខ​ហាង​តែម្ដង​។​ ​គ្រាន់តែ​បើក​ទ្វា​ឈានជើង​ចូល​ដល់​ខាងក្នុង​ហាង​គេ​នឹង​ប្រទះ​ភ្នែក​ជាមួយនឹង​បន្ទប់​បែប​សួន​និមិត្ត​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​ពណ៌បៃតង​ជាច្រើន​ប្រភេទ​លាយឡំ​ជាមួយនឹង​ក្លិន​ដ៏​ក្រអូប​អម​នឹង​ភ្លេង​បែប​សង់​ទី​ម៉ង់​តិចៗ​ ​ហាក់​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​បាន​ចូល​ទៅ​ពិភព​មួយ​ដ៏​ប្លែក​បំផុត​។​

          ​ក្នុង​វ័យ​ ​១​៩​ ​ឆ្នាំ​ ឈាន់ ​ឧត្តម​ ​គឺជា​ម្ចាស់​ហាង​កាហ្វេ​ “​House​ o​f​ ​f​a​e​” ​គឺជា​អ្នក​ដែល​ចូលចិត្ត​ទស្សនា​និង​អាន​រឿងនិទាន​បែប​វេទមន្ត​ (​Fairy​ ​Tale​) ​បាន​បង្កើត​ហាង​កាហ្វេ​មួយ​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ទាញអារម្មណ៍​មនុស្ស​ឲ្យ​ចូល​មក​ក្នុង​សួន​និមិត្ត​ដូច​ក្នុង​រឿងព្រេង​និទាន​ដែរ​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​ឧត្ដម​ ​ក៏បាន​ប្រាប់​ផង​ដែរ​ថា​ដោយសារ​ទី​តាំងហាង​កាហ្វេ​ស្ថិតនៅ​ក្នុង​អាគារ​ចាស់​និង​ជា​ស្ថាបត្យកម្ម​ខ្មែរ​កាល​ពីសម័យ​ដើម​ផង​នេាះ​ទើប​គេ​រៀបចំ​ហាង​កាហ្វេ​នេះ​ឲ្យ​ដូច​ផ្ទះ​របស់​ជីដូនជីតា​ដើម្បី​បង្កើត​អនុ​ស្សា​វ​រី​យ៍​និង​ធ្វើឲ្យ​ភ្ញៀវ​បាន​នឹកឃើញ​អនុ​ស្សា​វ​រី​យ៍​ដែល​ខ្លួន​បាន​រស់នៅ​ជាមួយនឹង​យាយ​តា​ដែល​ប្រកបដោយ​ភាព​កក់ក្ដៅ​រួម​បញ្ចូលជាមួយ​នឹង​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​បំបាត់​ភាព​តានតឹង​ពី​ការងារ​ផ្សេងៗ​។​

          ​បរិយាកាស​ប្លែក​ ​មាន​កន្លែង​ថតរូប​ជាច្រើន​ប្លង់​ហើយ​ ​រីឯ​រសជាតិ​ភេសជ្ជៈ​ក៏​មិនធម្មតា​ដែរ​។​ ​Fairy​ ​Dust​ ​គឺជា​ភេសជ្ជៈ​មួយ​ដែល​ប្លែក​ដោយ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​នេាះ​ទេ​ ​ចំណែក​ឯ​រូបរាង​ក៏​បញ្ចេញ​នូវ​ពន្លឺ​ភ្លឹបភ្លែត​ ​បែប​ B​l​in​g​ B​l​in​g​ ​នៅពេលដែល​យើង​បើក​ពន្លឺ​ហ្វា​ចាំង​ពីលើ​។​ ​រីឯ​ភេសជ្ជៈ​មួយ​ប្រភេទ​ទៀត​ឈ្មេាះ​ថា​ ​Bar​r​i​e​s ​Garden​ ​ជា​តែ​ស្ត្រ​រ​បើ​រី​ ​មាន​រសជាតិ​ដិត​សម្រាប់​អ្នកចូលចិត្ត​ស្រ្ត​រ​បើ​រី​។​ ​ភេសជ្ជៈ​បែប​សូ​កូឡា​មួយ​ប្រភេទ​ទៀត​មាន​ឈ្មេាះ​ថា​ S​ant​a​’s ​Favour​it​e​ ​ក៏​ជា​ភេសជ្ជៈ​មួយ​ដែល​ប្លែក​ដោយមាន​ជាមួយនឹង​នំ​ ​Marsh​mellow​ ​នៅ​ខាងលើ​។​ ​សម្រាប់​អ្នកចូលចិត្ត​បែប​ព​ណ៍​ៗ​និង​ចូលចិត្ត​ថតរូប​ ​ភេសជ្ជៈ​មួយ​នេះ​ក៏​ប្រហែលជា​ត្រូវនឹង​ចំណង​ចំណូល​របស់​លោកអ្នក​នេាះ​គឺ​ ​P​orn​y​ ​Milk​ ​ដែល​មាន​ព​ណ៍​ពីរ​ស្រទាប់​ ​ខៀវ​និង​ផ្កាឈូក​៕

Article by SONGK

 


SUGGESTIONS