×

«​The​ ​Mineral​» ​ខូ​ឡិក​ហ្សិ​នដ៏​ស្រស់​ស្អាត​របស់​និស្សិត​នៃ​សាកល​វិទ្យាល័យ​លី​មកុ​ក​វីង​ ​

FASHION & BEAUTY 5 years ago
 
 

          ​The​ ​Mineral​ ​គឺជា​ខូ​ឡិក​ហ្សិន​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​និស្សិត​ហ្វេ​ហ្សិ​ននៃ​សាកល​វិទ្យាល័យ​លី​មកុ​ក​វីង​មួយ​ក្រុម​ដែល​មានឈ្មោះ​ថា​ ​The​ ​Mexart​។​ ​ខូ​ឡិក​ហ្សិ​នដែ​លមាន​សម្លៀកបំពាក់​ចំនួន​ ​៣០​ ​ឈុត​ដ៏​ស្រស់​ស្អាត​និង​បង្កប់​ទៅ​ដោយ​អត្ថន័យ​ ​បាន​ឆ្លុះ​បញ្ជាំ​ង​ឲ្យ​កាន់តែ​ច្បាស់​អំពី​វិ​ស័យ​ហ្វេ​ហ្សិ​នដែ​លម​នុស្ស​មួយចំនួន​គិតថា​គ្រាន់តែ​ជា​ការ​កាត់ដេរ​ធម្មតា​តែប៉ុណ្ណោះ​។​ ​The​ ​mineral​ ​បាន​ឆ្លុះបញ្ចាំង​អំពី​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​តួយ៉ាងដូចជា​ ​រ៉ែ​ ​ថាមពល​និង​បរិយាកាស​ដែល​ក្រុម​ ​The​ ​Mexart​ ​កែច្នៃ​ខូ​ឡិក​ហ្សិន​ម៉ូដ​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ឡើង​ ​និង​បាន​បង្ហាញ​ជាមួយនឹង​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​សមាជិក​ក្រុម​ផ្ទាល់​តែម្តង​។​ ​The​ ​Mexart​ ​មាន​សមាជិក​ចំនួន​ ​២៣នាក់​ ​ត្រូវ​ប្រើ​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ​ទើប​អាចប​ង្កើត​ជា​ស្នាដៃ​នេះ​ឡើង​ក្រោម​ការ​គិត​និង​ច្នៃ​ដោយ​សមាជិក​ក្រុម​ម្នា​ក់ៗ​ ​និង​មានការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​ ​ផង​ដែរ​។​

          កញ្ញា​ ​Mara​ ​ជា​ប្រធាន​ក្រុម​របស់​ ​The​ ​Mexart​ ​៖​ ​«​គោលបំណង​ធំ​របស់​យើង​ដែល​បង្កើត​កម្មវិធី​នេះ​ឡើង​ ​គឺ​យើង​ចង់​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យបាន​ដឹង​ថា​ ​ការពិត​ ​ហ្វេ​ហ្សិន​ ​គឺ​វា​ធំ​ទូលាយ​មែនទែន​ ​វា​មិនមែន​ត្រឹមតែ​ជា​ការ​កាត់ដេរ​ធម្មតា​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​នៅក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​គឺ​វា​ទាក់ទង​ទៅ​នឹង​ការ​កាត់ដេរ​ ​សិល្បៈ​ ​ការរៀបចំ​កម្មវិធី​ ​ការ​ថតរូប​និង​អ្វី​ៗ​ជាច្រើន​ទៀត​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ទាំងអស់​។​ ​សូម្បីតែ​ធុង​មួយ​នៅ​តាមផ្លូវ​ក៏​គេ​អាច​ច្នៃ​ជា​ ​Fashion​ ​បាន​ដែរ​។​»​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ ​The​ ​Mexart​ ​បាន​រៀបចំ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​The​ ​Mineralogical​ ​Art​ ​&​ ​Fashion​»​ ​កាលពី​ថ្ងៃទី​ ​៤​ ​និង​ ​៥​ ​ខែមីនា​ ​ឆ្នាំ២០១៨​ ​នៅ​ឯ​សាកល​វិទ្យាល័យ​លី​មកុ​ក​វីង​ជាន់ទី​ ​៨​។​ ​កម្មវិធី​នោះ​មិន​ត្រឹមតែ​មានការ​ដើរ​ម៉ូដ​របស់​ក្រុម​ ​The​ ​Mexart​ ​នោះ​ទេ​ ​តែ​ក៏​មាន​ផង​ដែរ​នូវ​ការ​តាំងពិព័រណ៍​គំនូរ​ ​រូបថត​ ​និង​មាន​សកម្មភាព​ជាច្រើន​ទៀតផង​។​ ​ក្នុង​ឱកាស​នោះ​គេ​ក៏​ឃើញ​មាន​ផង​ដែរ​នូវ​វត្តមាន​របស់​តារាចម្រៀង​អូ​រី​ជី​ណល​ ​នី​គី​ ​នី​គី​ ​ចូលខ្លួន​មក​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​ជាច្រើន​សម្រាប់​អ្នកចូលរួម​ផង​ដែរ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS