×

សាច់​មាន់​ចង្កាក់​អាំង​បែប​ប៉ាគីស្ថាន​ ​CHICKEN​ ​SEEKH​ ​KABAB​

TRAVEL & LIVING 5 months ago
 
 

គ្រឿងផ្សំ​៖​ ​សាច់​មាន់​ ​៥០០ក្រាម​,​ ​ខឹ្ទម​បារាំង​ឆា​ ​៤ស្លាបព្រាបាយ​,​ ​ខ្ញី​កិន​ជា​មួយ​ខឹ្ទមស​ ​១ស្លាបព្រាបាយ​,​ ​ម្សៅ​ជីរវ៉ាន់ស៊ុយ​ ​៣ស្លាបព្រាបាយ​,​ ​ម្សៅ​មេ្ទស​ ​២ស្លាបព្រាបាយ​,​ ​ម្សៅ​ជីរវ៉ាន់ស៊ុយ​ ​២ស្លាបព្រាបាយ​,​ ​ម្សៅ​ ​Cumin​ ​១​/​២ស្លាបព្រាបាយ​,​ ​ម្រេច​ ​១​/​៤ស្លាបព្រាបាយ​,​ ​សឹ្ល​ក​ជីរអង្កាម​ ​(​ចិញ្​ជ្រាំ​)​ ​១ស្លាបព្រាបាយ​,​ ​ជីរវ៉ាន់ស៊ុយ​ ​(​ចិញ្​ជ្រាំ​)​ ​២ស្លាបព្រាបាយ​,​ ​ទឹកក្រូច​ឆ្មារ​ ​១ស្លាបព្រាបាយ​,​ ​អំបិល​ ​បនិ្តច​,​ ​ស្ករស​ ​មួយ​ចឹប​,​ ​ប្រេងឆា​

​របៀប​ធ្វើ​៖​ ​ដំបូង​យើង​គ្រាន់តែ​យក​សាច់​មាន់​របស់​យើង​មក​កិន​ឬ​ចិញ្​រ្ជាំ​ឲ្យ​ម៉ត់​ជាមុន​សិន​ ​ចាំ​យើង​យក​គ្រឿងផ្សំ​ដែល​មាន​ដូច​ខាងលើ​មក​ប្រឡាក់​និង​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​គ្រឿង​បាន​ល្អ​ ​បន្ទាប់មក​យក​វា​ទៅ​ពូន​ឲ្យ​ចេញ​ជា​រៀង​ច្រវា​មូល​ ​និង​ដោត​ចង្កាក់​ ​ហើយ​សឹម​យក​វា​ទៅ​អាំង​លើ​ភ្លើង​រហូតដល់​សាច់​មាន់​យើង​ឆិ្អន​ល្អ​ ​និង​រៀង​ក្រ​ហម​បនិ្តច​ជាការស្រេច​។​ ​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែស្រស់​ ​ឬ​នំប៉័ង​តាម​ចំណូលចិត្ត​របស់​លោកអ្នក​៕​



SUGGESTIONS