×

ផ្លូវ​តូច​មួយ​ក្បែរ​រាជវាំង​ក្លាយជា​កន្លែង​ថតរូប​ដ៏​ពេញនិយម​

TRAVEL & LIVING 5 months ago
 
 

         ​ម្ខាង​នៅ​ប្រប​តាម​វិថី​ ​ឧកញ៉ា​ ​ឈុន​ ​ឬ​ផ្លូវ​ ​២៤០​ ​ខាងត្បូង​របង​ព្រះ​រម​រាជវាំង​ ​និង​ម្ខាងទៀត​នៅ​ប្រប​តាម​ ​ផ្លូវ​ ​២៤៤​ ​ខាងជើង​របង​វត្ត​បុ​ទុម​ ​ផ្លូវ​តូច​មួយ​បាន​ក្លាយជា​កន្លែង​ថតរូប​ដ៏​ពេញនិយម​បំផុត​សម្រាប់​អ្នក​និយម​ចូលចិត្ត​ថតរូប​មិនថា​ខ្មែរ​ឬ​បរទេស​ឡើយ​។​ ​ចំណុច​ពិសេស​នៃ​ផ្លូវ​តូច​នេះ​គឺ​ដោយសារតែ​រូបគំនូរ​លើ​ជញ្ជាំង​ដែល​រំលេច​ទៅ​ដោយ​ពណ៌​ចម្រុះ​ស្អា​តៗ​ប្លែក​ៗ​គួរឲ្យ​ទាក់ទាញ​របស់​សិល្បករ​គំនូរ​ខ្មែរ​និង​បរទេស​មួយ​ក្រុម​។​ ​មិន​ត្រឹមតែ​ជា​កន្លែង​ថតរូប​ប៉ុណ្ណោះទេ​ ​ហាង​លក់​សម្លៀកបំពាក់​ ​ភោជនីយដ្ឋាន​ ​វិចិត្រសាល​និង​បា​រតូចៗ​ជាច្រើន​ទៀត​ ​កំពុងតែ​សម្ងំ​លាក់ខ្លួន​នៅ​ទី​ក្នុង​ប្លុក​មួយ​នៃ​ផ្លូវ​តូច​នេះ​ផង​ដែរ​។​ ​បុគ្គលិក​មួយ​រូប​នៃ​ភោជនីយដ្ឋាន​មួយ​នៅ​ទីនោះ​ ​បាន​ឲ្យដឹង​ថា​ផ្លូវ​នេះ​ត្រូវ​បាន​បរទេស​ហៅថា​ ​«​Alley​ ​Way​»​ ​ហើយ​ផ្លូវ​នេះ​កាលពីមុន​មានតែ​បរទេស​ប៉ុណ្ណោះ​ទើប​គេ​ស្គាល់​ ​ក៏ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​នេះ​ចាប់តាំងពី​ដើមឆ្នាំ​ ​២០១៩មក​ ​គេ​សង្កេតឃើញ​មាន​ប្រជាជន​ខ្មែរ​ក៏​មក​ទីនេះ​ ​កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ​។​ ​ស្រ្តី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនេះ​ប្រមាណ​ជាមួយ​ឆ្នាំ​កន្លះ​មកនេះ​ក៏បាន​បន្ថែម​ទៀត​ថា​ ​ជា​រឿយ​ៗ​ប្រមាណ​ជា​ ​៥​ ​ឬ​ ​៦​ ​ខែ​ម្តង​គេ​ឃើញ​មាន​ក្រុម​សិល្បករ​មក​ ​គូរ​ប្តូរ​គំនូរ​លើ​ជញ្ជាំង​នោះ​ ​ហើយ​ប្រមាណ​ជា​ ​២​ ​ទៅ​ ​៣ខែ​ម្តង​គេ​ក៏​បង្កើត​នូវ​កម្ម​វិ​ធី​ផ្សេង​ៗ​ដូចជា​ការ​ដើរ​បង្ហាញ​ម៉ូដ​និង​ការ​តាំងពិព័រណ៍​ផលិត​ផល​ផ្សេង​ៗ​ ​ដែល​រៀបចំ​ដោយ​ហាង​ទាំងឡាយ​នៅ​ទីនោះ​ទៀតផង​៕​

​Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS