×

តើមាន​មូលហេតុ​ចម្បង​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មានការ​បែកញើស​លើ​បាតដៃ​គ្រប់ពេលវេលា​?​

TRAVEL & LIVING 2 months ago
 
 

          មនុស្ស​ភាគច្រើន​តែង​ពុំ​ចាប់អារម្មណ៍​ជាមួយនឹង​សំណើម​ដែល​មាន​លើ​បាតដៃ​នោះ​ទេ​ ​ផ្ទុយទៅវិញ​គេ​ថែមទាំង​គិតថា​ ​វា​គ្រាន់តែ​ជា​បញ្ហា​ដ៏​សាមញ្ញ​តូច​មួយ​តែប៉ុណ្ណោះ​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ត្រជាក់​ពេក​ ​ឬ​ក្តៅ​ពេក​ទើប​បង្ក​ឲ្យ​មាន​សំណើម​កើតឡើង​ ​ដូច្នេះ​ជាមួយនឹង​បញ្ហា​ដដែល​នេះ​ហើយ​ទើប​មនុស្សម្នា​គ្រប់រូប​ពុំសូវ​បាន​ខ្វល់ខ្វាយ​នឹង​បញ្ហា​នេះ​។​ ​យ៉ាងណាមិញ​ ​តាម​ការស្រាវជ្រាវ​របស់​គេហទំព័រ​សុខភាព​មួយ​នៃ​សហរដ្ឋអាមេរិក​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ការ​បែកញើស​ ​ឬ​មាន​សំណើម​លើ​បាតដៃ​នេះ​ ​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​យកចិត្ត​ទុកដាក់​ខ្ពស់​។​ ​ហេតុនេះ​ ​សូ​វរីន​ ​នឹង​បង្ហាញ​ប្រិយមិត្ត​ពីក​ត្តា​ចម្បង​មួយចំនួន​ដែល​ ​បង្ក​ឲ្យ​មានការ​បែកញើស​លើ​បាតដៃ​ដូច​ខាងក្រោម​៖​

​១​.​ ​ការ​ទទួលទាន​ជាតិ​អាកុល​ហួស​កម្រិត​

​          ​ប្រសិនបើ​អ្នកទទួល​ទាន​ភេសជ្ជៈ​ ​មាន​ជាតិ​អាកុល​ច្រើនហួស​កម្រិត​បរិមាណ​វា​នឹង​ធ្វើឲ្យ​សរសៃឈាម​ក្នុង​សរីរាង្គ​កាន់តែ​រីក​ធំ​បន្តិច​ម្តង​ៗ​ ​ហើយ​ធ្វើឲ្យ​មាន​កម្ដៅ​លើ​ស្បែក​របស់​អ្នក​។​ ​ហេតុនេះ​វា​បណ្តាល​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ប៉ារ៉ាស៊ីត​របស់​អ្នកចាប់​ផ្តើម​បែក​ ​ញើស​ជាបន្តបន្ទាប់​។​ ​យ៉ាងណាមិញ​ចំពោះ​អ្នក​ដែល​មានការ​បែកញើស​លើ​បាតដៃ​រួច​ ​មិន​គួរ​បរិភោគ​នូវ​ជាតិ​អាកុល​នោះ​ទេ​។

២​.​ ​របប​ទទួលទាន​អាហារ​

​          ​អាហារ​ដែល​មាន​សារធាតុ​ហឹរ​ ​ឬ​ភេសជ្ជៈ​ដែល​មាន​សារជាតិ​កា​ហ្វេ​អ៊ី​ន​ ​សុទ្ធតែ​ជា​ប្រភព​ធ្វើឲ្យ​បាតដៃ​របស់​អ្នក​បែកញើស​យ៉ាង​ឆាប់រហ័ស​។​ ​ក៏​ព្រោះតែ​វា​ធ្វើឲ្យ​ ​ប្រព័ន្ធ​សរសៃប្រសាទ​រំញោច​ ​និង​អាស៊ីត​អា​សេ​ទិ​ក​ ​ផលិត​ទឹក​កាន់តែ​ច្រើនហួស​កម្រិត​ ​ដូច្នេះ​វា​បាន​បណ្តាល​ឲ្យ​ក្រពេញ​ញើស​ត្រូវ​បញ្ចេញ​ជាតិទឹក​តាម​បាតដៃ​ឥត​ឈប់ឈរ​។​ ​ដោយឡែក​ ​មុននឹង​អ្នកទទួល​ទាន​របប​អាហារ​គួរតែ​ប្រាកដ​ថា​ ​អាហារ​នោះ​មិន​មាន​សារធាតុ​ទាំងនេះ​ ​ប្រសិនបើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ​ ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ទទួលទាន​ប្រភេទ​ទាំងនេះ​ជាបន្ទាន់​។​

​៣​.​ ​ការ​ជក់បារី​

​          ​ផ្សែង​បារី​ ​ក៏​ជា​ចំណែក​មួយ​នៃ​ការ​បង្ក​ឲ្យ​មាន​សំណើម​លើ​បាតដៃ​ជានិច្ច​ផង​ដែរ​។​ ​នៅពេល​សារជាតិ​នីកូទីន​ក្នុង​បារី​បាន​ជ្រាបចូល​ក្នុង​សរីរាង្គ​ហើយ​ ​វា​បាន​ភ្ជាប់​ទៅ​នឹង​ណឺរ៉ូន​នៃ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​។​​បន្ទាប់មក​ទៀត​ ​រំញោច​ក្រពេញ​ញើស​នឹង​កាន់តែ​ផលិត​ទឹក​កាន់តែ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។​

៤​.​ ​ហ្សែន

​          ​ហ្សែន​ ​ជា​កត្តា​មួយ​ដែល​គួរឲ្យ​កត់សម្គាល់​បំផុត​ក្នុងចំណោម​កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មានការ​បែកញើស​បាតដៃ​នេះ​ ​ព្រោះតែ​អ្នក​ដែល​មាន​អាការៈ​នឹង​មិន​អាច​ជាសះស្បើយ​បាន​ឡើយ​ ​បើ​ទោះបីជា​បាន​ទទួល​នូវ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ក៏ដោយ​។​ ​ដោយឡែក​ ​បើ​យោង​តាម​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​កា​លី​ហ្វ័​រញ៉ា​ ​(​University​ ​of​ ​California​)​ ​ក្នុង​ឆ្នាំ២០០២​ ​បាន​ឲ្យដឹង​ថា​ ​អ​ត្រា​ហ្សែ​នរ​បស់​អ្នក​ដែល​មាន​អាការៈ​បែបនេះ​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ហើយ​ចំពោះ​ហានិភ័យ​ដែល​កើតឡើង​ក៏​នៅ​មាន​តិច​នៅឡើយ​។​

​          ​ខាងលើ​នេះ​ ​ជា​កត្តា​ដែល​ចម្បង​បំផុត​ដែល​ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ​វា​តែងតែ​កើតឡើង​ជា​ញឹកញាប់​។​ ​ម៉្យាងវិញទៀត​ ​រាល់ពេល​ដែល​មាន​សំណើម​លើ​បាតដៃ​នេះ​វា​ក៏​ជា​កត្តា​មួយ​ដែល​អាច​បំផ្លាញ​នូវ​ឱកាស​ដ៏​ល្អ​របស់​អ្នក​នឹង​មនុស្សជា​ទីស្រឡាញ់​របស់​អ្នក​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​បាតដៃ​មាន​ជាប់​ធូលី​ ​ឬ​បង្ក​មេរោគ​ផង​ដែរ​។​ ​ដូច្នេះ​ ​អ្នក​ដែល​ពុំ​ទាន់​មាន​អាការៈ​នេះ​គួរតែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ជាមួយនឹង​សកម្ម​​ភាព​រស់នៅ​ប្រចាំថ្ងៃ​ ​និង​របប​អាហារ​មួយចំនួន​ ​ដើម្បី​បង្ការ​ ​ឬ​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​ការ​បែកញើស​ដៃ​ទើប​ជា​ការ​ប្រសើរ​៕​

​Article​ ​by​ ​PAN​ ​SIVLY



SUGGESTIONS