×

តែ ប្រាំ​ប្រភេទ​ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​ឆាប់​រហ័ស

TRAVEL & LIVING 3 weeks ago
 
 

​            «​តែ​»​ ​គឺជា​ប្រភេទ​ស្លឹក​ស្ងួត​ក្រៀម​រួម​ជាមួយនឹង​ក្លិន​ដ៏​ឈ្ងុយឈ្ងប់​ជាច្រើន​ទៅតាម​ប្រភេទ​ ​«​តែ​»​ ​នី​មួយ​ៗ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​«​តែ​»​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​ភេសជ្ជៈ​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​នាំមក​ ​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ ​និង​សម្រស់​ ​ហើយ​ជាមួយគ្នា​នេះ​ ​«​តែ​»​ ​ក៏បាន​ដើរតួ​ជា​ភេសជ្ជៈ​ដ៏​សំខាន់​ក្នុង​ការ​ព្យាបាល​អាការ​ស្រវឹង​ផង​ដែរ​។​ ​ចុះ​តើ​តែ​ណាខ្លះ​ដែល​អាច​ជួយ​បន្សាប​ជាតិ​ស្រវឹង​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក​បាន​យ៉ាង​មានប្រសិទ្ធភាព​?​

​១​.​ ​តែ​ជី​ក្រហម​

​          ​តែ​ជី​ក្រហម​ ​មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​តែ​ជី​ក្រហម​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភេទ​តែ​ធម្មជាតិ​ដែល​មាន​សារធាតុ​ម៉្យាង​ជំនួយ​កម្លាំង​ ​និង​ស្មារតី​របស់​អ្នកឲ្យ​កាន់តែ​រឹងមាំ​ ​និង​មាន​ភាព​ស្រស់ស្រាយ​ផង​ដែរ​។​ ​ដើម្បី​បន្សាប​ជាតិ​ស្រវឹង​ ​អ្នក​គ្រាន់តែ​អនុវត្ត​ឆុងតែ​ជី​ក្រហម​នេះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ដោយ​ទុកចោល​ប្រមាណ​ជា​ ​៥នាទី​ ​រួច​ក្រេប​រហូត​អស់ពី​កែវ​ជាការស្រេច​។

​​២​.​ ​តែ​ជីរអង្កាម​

​          ​តែ​ជីរអង្កាម​ជា​ប្រភព​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ការ​បន្សាប​ជា​តិ​ហ្គាស​ ​ឬ​ជាតិ​អាល់កុល​ដែល​មាននៅ​ក្នុង​ភេសជ្ជៈ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​តែ​ប្រភេទ​នេះ​ក៏អាច​ជា​ឱសថ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​អាការ​ចុកពោះ​ ​និង​ពង្រឹង​នូវ​ការ​ចងចាំ​ឲ្យ​មានប្រសិទ្ធភាព​ទ្វេដង​។​ ​ហេតុ​ដូចនេះ​ ​មិនថា​ការ​ទទួលទាន​តែ​ជីរអង្កាម​នៅពេល​ស្រវឹង​ ​ឬ​ប្រចាំថ្ងៃ​គឺ​ពិតជា​ល្អ​បំផុត​ចំពោះ​សុខភាព​។​ ​

​៣​.​ ​តែ​បៃតង​

​          ​តែ​បៃតង​ ​គឺជា​ប្រភេទ​តែ​ដែលគេ​ពេញនិយម​ទទួលទាន​បំផុត​នៅពេល​បច្ចុប្បន្ន​ ​ហើយ​វា​ក៏​ជា​ភេសជ្ជៈ​ ​ដែល​ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​ល្អ​ខណៈ​ដែល​នៅក្នុង​តែ​បៃតង​មាន​ផ្ទុក​នូវ​សារធាតុ​ម៉្យាង​ហៅថា​ ​CATECHINS​ ​ដែល​សារធាតុ​នេះ​អាច​ជួយ​ដល់​ប្រព័ន្ធ​រាងកាយ​មាន​លំនឹង​ល្អ​ក្រោយពេល​ផឹក​គ្រឿងស្រវឹង​លើសកម្រិត​។​

​៤​.​ ​តែ​ផ្កា​ឡា​វេន​ឌ័​

​          ​ជា​ធម្មតា​ ​នៅពេល​ក្រោកពីដំណេក​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ​អ្នក​ប្រាកដជា​មាន​អាការ​ឈឺក្បាល​ធីងធោង​ ​ឬ​អារម្មណ៍​តានតឹង​ជា​ខ្លាំង​។​ ​ដើម្បី​បំបាត់​រាល់​ភាព​តប់ប្រមល់​នេះ​បាន​ឆាប់រហ័ស​ ​អ្នក​គួរតែ​ទទួលទាន​តែ​ផ្កា​ឡា​វេន​ឌ័រ​ឲ្យបាន​មួយ​ឬ​ពីរ​កែវ​។​ ​តែ​ផ្កា​ឡា​វេន​ឌ័​ ​ត្រូវ​បាន​គេ​រក​ឃើញថា​ជា​ប្រភេទ​តែ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការជំរុញ​ឲ្យ​រាងកាយ​មាន​កម្លាំង​ខ្លាំងក្លា​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ឆាប់រហ័ស​។​ ​

​​៥​.​ ​តែ​ខ្ញី​

​          ​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​ ​តែ​ខ្ញី​ ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ ​និង​សម្រស់​។​ ​ដោយឡែក​ ​តែ​ខ្ញី​ ​ក៏​ជា​ប្រភេទ​តែ​ធម្មជាតិ​ដែល​អាច​ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​។​ ​លើស​ពីនេះ​ ​តែ​ខ្ញី​ ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​រាល់​ជំងឺ​កាច​សា​ហាវ​ផ្សេង​ៗ​។​ ​អ្នក​ក៏អាច​ទទួលទាន​តែ​ខ្ញី​នេះ​ជាមួយនឹង​ទឹកឃ្មុំ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​

​          ដូច​បាន​ជម្រាប​នៅ​ខាងលើ​ ​តែ​ទាំង​ប្រាំ​មុខ​នេះ​សុទ្ធសឹង​មាន​អត្ថ​ប្រយោជន៍​ជួយ​បន្សាប​ជាតិ​ស្រវឹង​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​ដូចនេះ​អ្នក​គួរ​ត្រៀម​តែ​ណាមួយ​ដែល​ជា​ចំណូលចិត្ត​របស់​អ្នក​ទុក​នៅផ្ទះ​រួចជាស្រេច​ដើម្បី​ងាយស្រួល​ធ្វើ​ភ្លាម​ៗ​នៅពេល​មាន​អាការ​ស្រវឹង​។​ ​ដោយឡែក​ ​បើ​ទោះ​ភេសជ្ជៈ​តែ​ខាងលើ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជួយ​បន្សាប​ជាតិ​ស្រវឹង​យ៉ាងណា​ក្តី​ ​យល់​ល្អ​អ្នក​គួរ​ទទួលទាន​គ្រឿងស្រវឹង​ឲ្យបាន​ត្រឹមត្រូវ​ ​និង​តាម​កម្រិត​ដែល​ខ្លួន​ធ្វើ​បាន​ទើប​ប្រសើរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS