×

​ផល​រំខាន​ណាខ្លះ​ប្រសិនបើ​អ្នក​ពាក់​ស្បែកជើង​កែង​យូរ​ពេក​?

TRAVEL & LIVING 2 months ago
 
 

          ជាទូទៅ​ ​កា​រពាក់​ស្បែកជើង​កែង​គឺជា​ទម្លាប់​របស់​មិត្ត​ៗ​នារី​ៗ​គ្រប់រូប​ទៅ​ហើយ​ ​ជាពិសេស​ ​នៅពេលដែល​ពួកគេ​ ​ចូលរួម​ក្នុង​កម្មវិធី​រៀបអាពាហ៍ពិពាហ៍​ ​ពិធីជប់លៀង​ ​ឬ​កម្មវិធី​ផ្សេងៗ​ទៀត​។​ ​ថ្វី​ដ្បិតតែ​ការ​ស្បែកជើង​កែង​ផ្តល់​ភាព​ស្រស់​ស្អាត​សម្រាប់​មិត្ត​ៗ​នារី​ក៏​ពិតមែន​ ​ប៉ុន្តែ​នៅពេលដែល​ពាក់​ស្បែកជើង​កែង​រយៈពេល​យូរ​ពេក​នោះ​ ​វា​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ផ្នែក​ឆ្អឹង​នៃ​សរីរាង្គ​ផង​ដែរ​។

​១​. ​ធ្វើឲ្យ​ខ្នងជើង​ឈឺ​ចុកចាប់​

          ដូច​ដែរ​បាន​ជម្រាប​ពី​ខាងលើ​ដូច្នេះ​ដែរ​ ​ស្បែកជើង​កែង​វា​បាន​ផ្តល់​នូវ​ភាព​ស្រស់​ស្អាត​ ​និង​ទាក់ទាញ​គ្រប់​កាលៈទេសៈ​ ​ប៉ុន្តែ​វា​ពុំបាន​ផ្តល់​នូវ​ការ​ទ្រទ្រង់​ទម្ងន់​របស់​អ្នក​បាន​ទាំងស្រុង​នោះ​ទេ​។​ ​ជាក់ស្តែង​ ​នៅពេលដែល​អ្នក​កំពុង​ពាក់​ស្បែកជើង​កែង​នោះ​ ​សរសៃឈាម​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ប្រអប់ជើង​ ​ឬ​ឆ្អឹងខ្នង​ជើង​អ្នក​នឹង​បញ្ចេញ​ថាមពល​ ​ដើម្បី​បត់បែន​ទៅតាម​ប្រភេទ​ស្បែកជើង​កែង​របស់​អ្នក​។​ ​ដូច្នេះ​ហើយ​ទើប​កា​រពាក់​ស្បែកជើង​កែង​យូរ​នឹង​ធ្វើឲ្យ​ឆ្អឹង​កម្លាំង​ស្រុត​ចុះ​ដែល​ជាហេតុ​ធ្វើឲ្យ​ឆ្អឹង​ងាយ​នឹង​រលាក​ ​និង​ឈឺ​ចុកចាប់​។​

​២​. ​ឈឺ​ប្រអប់ជើង

​          ផ្អែក​តាម​បទពិសោធន៍​របស់​ប្រិយ​មិត្ត​ជាច្រើន​តែង​មាន​ច​ម្ងល់​ថា​ ​ហេតុអ្វី​បាន​ពាក់​ស្បែកជើង​កែង​ក​ម្ពស់​ធម្មតា​សោះ​ ​ហេតុអ្វីបានជា​ប្រអប់ជើង​ឈឺខ្លាំង​? ​យ៉ាងណាមិញ​ ​ប្រសិនបើ​តាម​ការស្រាវជ្រាវ​ផ្លូវការ​បានឲ្យ​ដឹង​ថា​ ​បើ​ទោះបី​អ្នក​ពាក់​ស្បែកជើង​កែង​ក​ម្ពស់​ណា​ក៏ដោយ​ ​វា​នៅតែ​ធ្វើឲ្យ​ប្រអប់ជើង​មាន​បញ្ហា​ដដែល​ ​ដោយសារតែ​អ្នក​ទម្លាប់​ពាក់​
​ស្បែកជើង​កែង​យូរ​ពេក​វា​បាន​ធ្វើឲ្យស​រ​សៃ​ពាក់ព័ន្ធ​ទាំងអស់​ចុះ​ខ្សោយ​ក្នុង​ការ​ទ្រទ្រង់​ទម្ងន់​អ្នក​។​ ​យល់​ល្អ​អ្នក​គ​គួរតែ​ព្យាយាម​ប្រើប្រាស់​ស្បែកជើង​រាប​ ​និង​ពិគ្រោះ​គ្រូពេទ្យ​ជំនាញ​ទើប​ប្រសើរ​។​

​៣​. គ្រិ​ច​កជើង​

          ការ​គ្រិ​ច​កជើង​នេះ​តែង​កើតឡើង​ចំពោះ​មនុស្ស​ទូទៅ​នៅពេលដែល​មានការ​ធ្វេសប្រហែស​អំឡុង​ពេល​ធ្វើដំណើរ​ប្រញាប់ប្រញាល់​ ​តួយ៉ាង​ ​នៅ​ក្នុង​ន័យ​នេះ​ការ​គ្រិ​ច​កជើង​កាន់តែ​ងាយស្រួល​កើតឡើង​ចំពោះ​អ្នក​ពាក់​ស្បែកជើង​កែង​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​ការ​គ្រិ​ច​កជើង​នឹង​ធ្វើឲ្យ​កជើង​អ្នក​ហើម​ ​ឈឺ​ចុកចាប់​ជា​ខ្លាំង​ ​ជួនកាល​វាក៏​អាច​ធ្វើឲ្យ​កជើង​អ្នក​បាក់ឆ្អឹង​ខាងក្នុង​ថែមទៀត​។​

៤​. ​រលាក​ជង្គង់​

          ជង្គង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ទ្រ​ទម្ងន់​ ​និង​សម្រួល​ដល់​ការ​ដើរ​។​ ​យ៉ាងណាមិញ​ ​ជង្គង់​ក៏​ងាយស្រួល​នឹង​មានការ​រលាក​ផង​ដែរ​ ​តួយ៉ាង​ ​ប្រសិនបើ​អ្នកធ្វើការ​រត់​ច្រើន​ ​កា​រពាក់​ស្បែកជើង​កែង​ខ្ពស់​ហួសកំណត់​ ​ឬ​កក៏ការ​ឈ​រយៈពេល​យូរ​។​ ​ហេតុនេះ​ ​បើ​អ្នក​កំពុង​ប្រព្រឹត្ត​សកម្មភាព​ដែល​មានផល​ប៉ះពាល់​ដល់​ជង្គង់​អ្នក​គួរតែ​ព្យាយាម​កាត់បន្ថយ​តាមដែល​អាច​ធ្វើ​ទៅ​បាន​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS