×

Royal​ ​E​n​field​ ​បើក​បង្ហាញ​ម៉ូឌែ​ល​ S​CRAM​ 411 ​នៅ​កម្ពុជា​ ​ស្អាត​ ​កម្លាំង​ខ្លាំង​ ​មាន​ច្រើនពណ៌​ ​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​

NEWS 2 years ago
 
 

           ​ប្រទេស​កម្ពុជា​ ​ថ្ងៃ​ទី​ ​២​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​២​៖​ ​Royal​ ​E​n​field​ ​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ក្នុង​ផ្នែក​ម៉ូតូ​ធុន​មធ្យម​ (250cc - 750cc) ​ថ្ងៃនេះ​បាន​បង្ហាញ​ ម៉ូឌែ​ល​ S​cram​ 411 ​ដែល​ជា​ម៉ាក​យីហោ​ ​Urban​ ​Scramble​r ​ដំបូង​គេ​នៅ​កម្ពុជា​។​ S​cram​ 411 ស៊េ​រី​ថ្មី​ ​គឺជា​ម៉ូតូ​ដែល​មាន​ភាព​ទាក់ទាញ​ ​ងាយស្រួល​ជិះ​ ​និង​ខ្លាំង​ ​ជាមួយនឹង​បេះដូង​នៃ​ម៉ូតូ​ផ្សងព្រេង​។​ S​cram​ 411 ​មានកម្លាំង​ខ្លាំង​រហ​ស​័​រ​ហួន​ ​និង​ងាយស្រួល​ទាំង​ផ្លូវ​ក្នុង​ក្រុង​ ​និង​ផ្លូវ​ពិបាក​ ​ដោយសារ​បង្កើត​ឡើង​នៅ​លើ​ផ្លេត​ហ្វ​ម​ម៉ាស៊ីន​ ​L​S-410 ​របស់​ ​Royal​ ​E​n​field​ ​និង​ ​តួ​ ​H​arris​ ​Performance​។​ ​ការផ្លាស់ប្ដូរ​យ៉ាង​យកចិត្តទុកដាក់​ ​និង​គិតគូរ​ទៅលើ​ការ​បង្កើត​ភាព​ងាយស្រួល​ក្នុង​ការ​ជិះ​ ​មិន​ទាប​ពេក​ ​មិន​ខ្ពស់​ពេក​ ​បាន​ធ្វើឲ្យ​ម៉ូឌែ​ល​មួយ​នេះ​កាន់តែ​ល្អឥតខ្ចោះ​ ​ទាំង​សម្រាប់​ការ​ជិះ​ក្នុង​ទីក្រុង​ ​ក៏ដូចជា​ផ្លូវលំ​បា​ក​ៗ​ដែល​យើង​មិន​អាច​ដឹងមុន​ ​និង​ផ្លូវ​កន្លុក​កន្លៀត​ក្នុង​ទីក្រុង​។​

          S​cram​ 411 ​ជា​ម៉ូតូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជិះ​លម្ហែ​ក្នុង​ក្រុង​ ​ដោយ​រួមបញ្ចូល​គ្នា​នូវ​ ​D​N​A​ ​របស់​អ្នកផ្សងព្រេង​ ​ជាមួយនឹង​ភាព​រំជើបរំជួល​ពិតប្រាកដ​។​ ម៉ូឌែ​ល​ថ្មីសន្លាង​នេះ​ ​ជា​ប្រភេទ​ម៉ូតូ​ពហុមុខ​ងារ​ដែល​អាច​បង្កើន​ភាព​រហ័សរហួន​កាន់តែ​ប្រសើរ​ឡើង​។​ S​cram​ 411 ​ត្រូវ​បាន​ដាក់​លក់​ជាមួយ​ ​៣​ប្រភេទ​ ​និង​ ​៧​ពណ៌​ដ៏​ទាក់ទាញ​សម្រាប់​ជ្រើសរើស​។​
ម៉ូឌែ​ល​ S​cram​ 411 ស៊េ​រី​ថ្មី​នេះ​ ​នឹង​ត្រូវ​បាន​ដាក់ឲ្យ​ជិះ​សាកល្បង​ ​និង​ទទួលការ​កក់​ចាប់ពី​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ម៉ូតូ​នេះ​ត្រូវ​បាន​ដាក់​លក់​រួចហើយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​អឺរ៉ុប​ ​និង​នៅ​ទូទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ ​ហើយ​ក្រោយមក​ទៀត​ ​នឹង​ដាក់​លក់​នៅ​អាមេរិក​ខាងជើង​ ​និង​អាមេរិក​ឡា​ទី​ន​ផង​ដែរ​។

          ​ម៉ូតូ​ S​cram​ 411 ​គឺជា​ការ​បន្ត​នៃ​ដំណើរ​ស្វែងរក​ឥតឈប់ឈរ​របស់​ ​Royal​ ​E​n​field​ ​ដើម្បី​បើក​ដំណើរការ​នៃ​សកម្មភាព​ដំណើរ​រុករក​ទៅមុខ​ទៀត​ ​និង​បង្កើត​ម៉ូតូ​ដែល​ល្អ​ ​ហើយ​ស​័ក្កិ​សម​បំផុត​ ​សម្រាប់​រាល់​ដំណើរ​ផ្សងព្រេង​។​ ​ដូច​ទៅ​នឹង​ម៉ូឌែ​ល​ ​H​i​malay​an​ ​ដែល​ជា​ម៉ូតូ​ ​ផ្សងព្រេង​ ​ដែល​បង្កើត​ឡើង​ដំបូង​គេ​បង្អស់​ ​របស់​ ​Royal​ ​E​n​field​។​ ​ដោយ​បាន​បំ​ផុសគំនិត​ដោយ​ទី​តាំងរបស់​វា​ ​និង​បទពិសោធន៍​ជិះ​ជាច្រើន​ទសវត្សរ៍​នៅ​ភ្នំ​ហិ​ម៉ា​ឡៃ ម៉ូឌែ​ល​ ​H​i​malay​an​ ​គឺជា​ម៉ូតូ​ ​spar​tan​ ​ដែល​មាន​សមត្ថភាព​ខ្លាំង​ ​និង​ល្អឥតខ្ចោះ​សម្រាប់​អ្នក​បើកបរ​ជាច្រើន​ ​ហើយ​បាន​បង្កើត​នូវ​វប្បធម៌​នៃ​ដំណើរ​ផ្សងព្រេង​ដ៏​រីក​ចម្រើន​ជុំវិញ​ពិភពលោក​។​ ​ដាក់ឲ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២​០​១​៦​ ម៉ូឌែ​ល​ ​H​i​malay​an​ ​បាន​ទទួលការ​ទទួលស្គាល់​ជាស​កល​សម្រាប់​ការរចនា​ដ៏​ល្អ​ ​និង​ពិសេស​មួយ​គ្មាន​ពីរ​ ​រួម​ជាមួយ​សមត្ថភាព​ខ្ពស់​ ​ធ្វើឲ្យ​ម៉ូតូ​នេះ​ស្ថិត​ក្នុងចំណោម​ម៉ូតូ​ដែល​លក់ដាច់​បំផុត​របស់​ ​Royal​ ​E​n​field​ ​នៅ​ទូទាំង​ពិភពលោក​។​ ​លក្ខណៈ​ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ ​និង​សាកល្បង​លើ​ដី​ទាំងនេះ​នៃ​ភ្នំ​ហិ​ម៉ា​ឡៃ ​គឺជា​ការ​បំ​ផុសគំនិត​សម្រាប់​ការវិវត្តន៍​នៃ​រចនាបថ​ទីក្រុង​បន្ថែម​ទៀត​ទៅលើ​ម៉ូឌែ​ល​ S​cram​ 411 ​។​

          S​cram​ 411 ​គឺជា​ម៉ូតូ​ប្រភេទ​ថ្មី​ ​ដែល​ផ្ដល់​ ​នូវ​ភាព​រំជើបរំជួល​ពិតប្រាកដ​ ​និង​ភ្ជាប់​មក​ជាមួយ​ ​D​N​A​ ​ដំណើរ​ផ្សងព្រេង​ដ៏​រឹង​មាំ​។​ ​ម៉ូតូ​នេះ​ ​ផ្ដល់​នូវ​ការ​បើកបរ​រលូន​ ​ស្ទុះ​ល្អ​ ​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង​ ​មិនតែប៉ុណ្ណោះ​ក៏​មានមុខ​ងារ​បត់បែនច្រើន​ ​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ដែល​អាច​ទប់ទល់​គ្រប់​ស្ថានភាព​ផ្លូវ​ដែល​អ្នក​បើកបរ​មិនបាន​ដឹងមុន​។​ ​លោក​ S​i​d​d​hart​h​a​ ​L​a​l​ ​នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​E​i​c​her​ ​Motor​s ​L​t​d​ ​ស្រឡាញ់​ចូលចិត្ត​ភាព​រលូន​ ​និង​សមត្ថភាព​ពហុមុខ​ងារ​របស់​ S​cram​ 411​។​ ​បើ​និយាយ​អំពី​ S​cram​ 411 ​នៅ​ក្នុង​បរិ​បទ​សម័យ​ទំនើប​ ​គាត់​បាន​និយាយ​ថា​៖​ “​មិនថា​វា​ជា​ផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍ ញូ​វ​ដេ​លី​ ​ឬ​តូក្យូ​នោះ​ទេ​! ​ការផ្លាស់ប្ដូរ​ថ្មីៗ​គឺ​ត្រូវតែ​មាន​ជានិច្ច​ ​ដើម្បីឲ្យ​ដើរទា​ន់​តាមសម័យ​កាល​។​ ​ជាមួយនឹង​ពិភពលោក​របស់យើង​កាន់តែ​រីក​ចម្រើន​ទៅមុខ​ ​ជីវិត​នៅ​ក្នុង​បរិ​បទ​ទីក្រុង​ ​គឺ​ផ្ដោ​ត​តែ​លើ​ការងារ​ប្រចាំថ្ងៃ​ ​ហើយ​ការ​សម្រាក​ចុង​ស​ប្តាហ៍ ​ឬ​អាច​ចម្រុះ​គ្នា​ទាំងពីរ​។​ ​ដូច្នេះ​យើង​ចង់​បង្កើត​ម៉ូតូ​មួយ​ដែល​អ្នក​អាច​ធ្វើដំណើរ​បាន​ ​ទាំងគ្រប់​ស្ថានការណ៍​ ​ហើយ​ក្លាយ​ជា​មិត្ត​ដ៏​ល្អឥតខ្ចោះ​ ​សម្រាប់​អ្នក​បើកបរ​សម័យ​ទំនើប​។​ S​cram​ 411 ​ពិតជា​ម៉ូតូ​ដែល​ផលិត​ឡើង​តម្រូវ​តាមសម័យ​នេះ​ ​ហើយ​តែងតែ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​អ្នក​បើកបរ​។​”

          ​និយាយ​អំពី​កា​របើក​ដំណើរការ​ S​cram​ 411 ​នៅ​កម្ពុជា​ ​លោក​ ​An​uj ​D​u​a​ ​ប្រធាន​អាជីវកម្ម​សម្រាប់​ទី​ផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា​៖​ “​ភាព​បត់បែន​ ​និង​សមត្ថភាព​ដែល​គួរឲ្យ​សរសើរ​ជាស​កល​របស់​ ​H​i​malay​an​ ​បាន​បំ​ផុសគំនិត​យើង​ឲ្យ​ស្រមៃ​មើល​ម៉ូតូ​ឡើងវិញ​ក្នុង​បរិ​បទ​ទីក្រុង​កាន់តែ​ស៊ីវិល័យ​ ​និង​សម័យ​ទំនើប​ ​រួម​ជាមួយ​បរិ​បទ​ទីក្រុង​។​ S​cram​ 411 ​គឺជា​ប្រភេទ​ ​Cross​over​ ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​សម័យថ្មី​ ​ដែល​ចូលចិត្ត​ម៉ូតូ​ដែល​បង្កើត​ភាព​សប្បាយរីករាយ​ ​និង​ទាក់ទាញ​ក្នុង​ការ​ជិះ​ជុំវិញ​ទីក្រុង​ ​ហើយ​មាន​ភាព​ទាក់ទាញ​ខ្លាំង​។​ ​តាមរយៈ​ការរចនា​ដោយ​ផ្ដោ​ត​លើ​ការផ្លាស់ប្ដូរ​ទម្រង់​អង្គុយ​របស់​អ្នក​បើកបរ​ ​គឺ​ដើម្បី​ធ្វើឲ្យ​ការ​បើកបរ​នៅ​លើ​ផ្លូវ​ដែល​ស្ទះ​ ​និង​ចង្អៀត​កាន់តែ​ ​មាន​ភាព​ងាយស្រួល​ ​រក្សា​បាន​នូវ​សមត្ថភាព​ខ្លាំង​ទោះ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវលំ​បា​ក​យ៉ាងណាក៏ដោយ​ ​ដោយ​យើង​បាន​នាំ​យក​នូវ​ភាព​ល្អ​ប្រសើរ​បន្ថែម​មួយ​ក​ម្រិ​ត​ទៀត​សម្រាប់​អតិថិជន​របស់យើង​ ​។​ ​ដូច​ម៉ូតូ​ទាំងអស់​របស់យើង​ដែរ​ S​cram​ 411 ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ជិះ​ទូទាំង​ពិភពលោក​ ​ហើយ​ផលិត​ឡើង​ដោយ​វិស្វកម្ម​លំដាប់​ពិភពលោក​។​ ​យើង​ក៏មាន​គ្រឿងបន្លាស់​ម៉ូតូ​ពិតប្រាកដ​ ​និង​ស​ម្លៀ​ក​បំពាក់​ដ៏​ស្រស់​ស្អាត​ដែល​ត្រូវ​បាន​បំ​ផុសគំនិត​ដោយ​ស្ទី​ល​របស់​ S​cram​ ​។​ ​នេះ​ជា​ម៉ូតូ​ថ្មី​ដ៏​ទាក់​ទាញចិត្ត​មួយ​ ​អ្នក​ជិះ​វ័យក្មេង​មកពី​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ចូលចិត្ត​ S​cram​ 411 ​ថ្មី​នេះ​។​”

          ​ដំណើរការ​ដោយ​ ​ផ្លេត​ហ្វ​ម​ម៉ាស៊ីន​ ​L​S-410 ​និង​ ​តួ​ ​H​arris​ ​Performance​ ​ម៉ូតូ​ S​cram​ 411 ​នឹង​ផ្ដល់​នូវ​ទម្រង់​នៃ​ការ​ជិះ​ដ៏​មាន​ ​ផាសុកភាព​ ​ងាយស្រួល​ ​និង​ទាក់ទាញ​ ​គ្រប់​ស្ថានភាព​ក្នុង​ការធ្វើដំណើរ​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង​។​ ​លោក​ ​Mark​ ​Well​s ​ប្រធាន​ផ្នែក​រចនា​នៅ​ ​Royal​ ​E​n​field​ ​ចូលចិត្ត​ជិះ​ S​cram​ 411 ​ហើយ​ចូលចិត្ត​របៀប​ដែល​ម៉ូតូ​នេះ​អាច​ធ្វើដំណើរ​រុករក​បាន​យ៉ាង​ងាយស្រួល​នូវ​តំបន់​ ​និង​បញ្ហា​ប្រឈម​ជាច្រើន​។​ ​និយាយ​អំពី​ការ​បង្កើត​ម៉ូតូ​ថ្មី​នេះ​ ​គាត់​បាន​លើកឡើង​ថា​៖​ “​ម៉ូតូ​ ​scramble​r ​ភាគច្រើន​ផ្តោត​តែ​លើ​សោភ័ណ​ភាព​ ​និង​រូបរាង​ប៉ុណ្ណោះ​។​ ​នៅ​ពេល​យើង​ចាប់ផ្តើម​ធ្វើការ​លើ​ S​cram​ 411 ​យើង​ប្តេជ្ញា​បង្កើត​ម៉ូតូ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​ទាំង​ក្នុង​ការរចនា​ ​និង​គោលបំណង​ ​ហើយ​នាំមក​នូវ​សមត្ថភាព​ក្នុង​ការ​បើកបរ​លើ​ផ្លូវលំ​បា​ក​បំផុត​សម្រាប់​ការ​ជិះ​ក្នុង​ទីក្រុង​។​ ​ជាមួយនឹង​រូបរាង​ ​និង​ការរចនា​ដ៏​ប្លែក​ ​ការ​លេង​ពណ៌​ចម្រុះ​ ​និង​គុណសម្បត្តិ​ដែល​ងាយ​បើកបរ​ S​cram​ 411 ​គឺជា​ប្រភេទ​ ​Cross​over​ ​A​D​V​ ​ចុងក្រោយ​សម្រាប់​ការ​ជិះ​ជុំវិញ​ទីក្រុង​។​”

          S​cram​ 411 ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ 411cc ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជាស​កល​ ​រួម​ជាមួយ​ ​fuel​-​inject​e​d​, 4-​stroke​, ​SO​H​C, ​air​-​cool​e​d​ ​single​-​cylinder​ ​engine​។​ ​ម៉ាស៊ីន​មានកម្លាំង​អតិបរមា​ 24.3b​h​p​ ​នៅ​ 6500r​p​m​ ​និង​កម្លាំង​បង្វិល​អតិបរមា​ 32N​m​ ​នៅ​ 4000-4500 r​p​m​ ​ដែល​ធានា​បាន​នូវ​ថាមពល​រលូន​ ​និង​កម្លាំង​បង្វិល​ចុង​បាត​ដ៏​រឹង​មាំ​ដែល​បង្កើន​ដំណើរការ​ទាំងមូល​។​ ​ជាមួយគ្នា​នេះ​ ​ម៉ូតូ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​លើ​ការធ្វើដំណើរ​ក្នុង​ទីក្រុង​ដ៏​វែងឆ្ងាយ​ ​ជាមួយនឹង​ការ​ប្តូរ​ប្រអប់លេខ​ធុន​ល្មម​ ​ហើយ​កម្លាំង​ម៉ាស៊ីន​អាចឲ្យ​ម៉ូតូ​នេះ​ទប់ទល់​បាន​គ្រប់​ស្ថានភាព​ផ្លូវ​បាន​យ៉ាង​ងាយស្រួល​មិនថា​ផ្លូវ​ពិបាក​នៅ​ក្នុង​ ​ឬ​ក្រៅ​ទីក្រុង​។​ ​ជាមួយ​ក​ម្ពស់​ម៉ូតូ​និង​បូម​ ​រួម​ទាំង​ ​គ​ម្លា​ត​ពី​បាត​ម៉ូតូ​មក​ដី​ 200​m​m​ ​ម៉ូតូ​ S​cram​ 411 ​នឹង​ផ្ដល់​នូវ​ការ​បើកបរ​ដ៏​រលូន​ ​និង​មាន​ផាសុកភាព​ ​សម្រាប់​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ ​ជាពិសេស​បង្កើន​នូវ​ទំនុក​ចិត្ត​ក្នុង​ការ​បើកបរ​មិនថា​ ​ឆ្លងកាត់​ផ្លូវ​វាលទំនាប​ ​ផ្លូវ​ស្ទះ​ ​ផ្លូវ​មាន​ជង្ហុក​ ​ឬ​ ​ផ្លូវ​រអិល​នោះ​ឡើយ​។​ ​សម្រាប់​ក​ម្ពស់​កង់​ខាងមុខ​វិញ​ 41​m​m​ ​fork​s ​និង​ 190​m​m​ ​travel​ ​រួម​ជាមួយ​ 180​m​m​ ​travel​ ​នៅ​ខាងក្រោយ​ដែល​ភ្ជាប់នឹង​បូម​ ​នឹង​ធានា​ការ​ជិះ​ប្រកបដោយ​ស្ថេរ​ភាព​ ​និង​ទំនុក​ចិត្ត​លើ​ស្ថានភាព​ផ្លូវខុស​ៗ​គ្នា​ ​និង​លំបាក​។​ ​មិនតែប៉ុណ្ណោះ​ ​ឌី​ស​ខាងមុខ​ ​និង​ខាងក្រោយ​ ​រួមបញ្ចូល​គ្នា​ជាមួយ​ ​dual​-​channel​ ​A​BS ​ផ្តល់​នូវ​ហ្វ្រាំ​ង​ប្រកបដោយ​ទំនុក​ចិត្ត​។​

          ​ការផ្លាស់ប្តូរ​ទម្រង់​ក្នុង​ការ​អង្គុយ​របស់​អ្នក​បើកបរ​ ​ត្រូវ​បាន​នាំ​យកមក​ដោយ​សំបក​កង់​ខាងមុខ​ទំហំ​ 19 ​អ៊ីញ​ ​ដែល​មានមុខ​ងារ​ពី​រយ៉ា​ង​។​ ​ហើយក៏​រួមបញ្ចូល​គ្នា​ជាមួយនឹង​សំបក​កង់​ខាងក្រោយ​ទំហំ​ 17 ​អ៊ី​ង​ ​ដែល​ជា​ធាតុ​សំខាន់​នាំមក​នូវ​ការ​គ្រប់គ្រង​ប្រកបដោយ​ភាព​រហ័សរហួន​ដល់​ម៉ូតូ​។​ ​ទំហំ​កង់​គឺ​សំខាន់​បំផុត​ក្នុង​ ​ការ​ផ្តល់​នូវ​ការ​គ្រប់គ្រង​ដ៏​ល្អ​បំផុត​និង​សមត្ថភាព​បង្វិល​ដ៏​ល្អ​លើស​ពី​ល្បឿន​រលាក់​និង​ជង្ហុក​។​ ​សំបក​កង់​ ​ដែល​មានមុខ​ងារ​ពីរ​ធានា​បាន​នូវ​ការ​ចាប់​ហ្វ្រាំ​ង​ប្រកបដោយ​ទំនុក​ចិត្ត​មិនថា​ ​ផ្លូវ​រអិល​ ​ផ្លូវ​មាន​ក្រួស​ ​និង​អាច​បត់បែន​បាន​ល្អ​នៅ​តាម​ដង​ផ្លូវ​។​ ​ចំពោះ​កៅអី​របស់​ S​cram​ 411 ​ត្រូវ​បាន​គិត​ឡើងវិញ​សម្រាប់​កាត់បន្ថយ​ភាព​នឿយហត់​ក្នុង​អំឡុង​ពេល​ជិះ​រយៈពេល​យូរ​សម្រាប់​អ្នក​បើកបរ​។​ ​កៅអី​ទោល​ថ្មី​ដែល​ឆ្លុះបញ្ចាំង​ពី​រចនាបថ​ទីក្រុង​របស់​ម៉ូតូ​ ​ផ្តល់​នូវ​ផាសុកភាព​ល្អ​សម្រាប់​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​ក្នុង​ការធ្វើដំណើរ​ឆ្ងាយ​ក្នុង​ទីក្រុង​ ​ក៏ដូចជា​នៅ​ពេល​ធ្វើដំណើរ​តាមផ្លូវ​មិនសូវ​មាន​អ្នក​ធ្វើដំណើរ​។​ ​ក​ម្ពស់​កៅអី​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​កា​របត់​ឬ​ជ្រេ​នៅ​ពេល​ចរាចរណ៍​កក​ស្ទះ​ ​ដោយ​ទម្រង់​នៃ​ការ​អង្គុយ​លើ​ S​cram​ 411 ​មាន​អារម្មណ៍​មិន​ហត់នឿយ​ ​និង​ជឿជាក់​ខ្លាំង​។​​មិនតែប៉ុណ្ណោះ​ទីតាំង​ដៃចង្កូត​ ​និង​ក​ម្ពស់​កៅអី​ ​ផ្ដល់​នូវ​បទពិសោធន៍​បើកបរ​មាន​ភាព​ស្វាហាប់​ ​និង​ទាក់ទាញ​។​ ​វា​រក្សា​នូវ​ទីតាំង​បញ្ជា​ ​និង​ផាសុកភាព​ក្នុង​ការ​ជិះ​ ​ហើយ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជិះ​ទាំង​នៅ​ពេល​អង្គុយ​ ​ឬ​ក្រោកឈរ​។​

          ​ជាមួយនឹង​ការ​បំ​ផុសគំនិត​ក្នុង​ការ​លេង​ពណ៌​ចម្រុះ​ ​ពី​វប្បធម៌​ ​hip​-​hop​ ​ដូចជា​ ​ការ​ជិះ​ស្គី​ ​និង​ទិដ្ឋភាព​ផ្លូវ​ពេលយប់​ក្នុង​ទីក្រុង​ដូចជា​ តូក្យូ ​និង​ញូ​វ​ដេ​លី​ S​cram​ 411 ​ថ្មី​ ​មាន​ ​៣​ប្រភេទ​ ​និង​ ​៧​ពណ៌​ ​សម្រាប់​ជ្រើសរើស​។​ ​រចនា​ឡើង​ដើម្បី​ផ្ដល់​ភាព​លេចធ្លោ​ ​ការ​លេង​ពណ៌​ចម្រុះ​ ​មួយ​ផ្នែក​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រស់រវើក​នៃ​ទីក្រុង​ ​ជាមួយនឹង​ស្រមោល​ងងឹត​ ​រួមបញ្ចូល​គ្នា​ជាមួយនឹង​ពណ៌​បន្លិច​ឲ្យ​មើល​ទៅកាន់​តែ​ទាក់ទាញ​ ​និង​មិន​ស៊ាំ​ភ្នែក​។​ ​ជម្រើស​ពណ៌​ទាំង​ ​៧​ ​របស់​ S​cram​ 411 ​មាន​ដូចជា​៖​ ​Graphite​ ​Yellow​, ​Graphite​ ​Red​ ​និង​ ​Graphite​ ​Blue​ ​ដោយ​ពណ៌​ទាំង​ ​៣​ ​នេះ​ឌី​ហ្សា​ញ​មក​ជាមួយ​ធុង​សាំង​ពណ៌​ប្រផេះ​ ​ជាមួយ​ផ្លាក​សញ្ញា​ ​Royal​ ​E​n​field​ ​ដាច់ដោយឡែក​ ​និង​ ​ការ​លេង​ស្ទា​យ៌​នៅ​លើ​រង្វង់​កង់​ដែល​ស៊ី​នឹង​ពណ៌​ធុង​មែនទែន​។​ ​ចំពោះ​ពណ៌​ ​Skyline​ ​Blue​ ​និង​ B​l​a​z​in​g​ ​Black​ ​មាន​ធុង​ពណ៌​ដូច​រថក្រោះ​ជាមួយនឹង​ការ​ឌី​ហ្សា​ញ​ឆ្នូត​ ​និង​ពាក្យ​ ​Royal​ ​E​n​field​ ​ដ៏​លេចធ្លោ​ ​រួម​ជាមួយ​របាំង​ការពារ​ភក់​ផង​ដែរ​។​ ​ចំណែក​ ​ប្រភេទ​ចុងក្រោយ​គឺ​ពណ៌​ ​White​ ​Flame​ ​និង​ ​Silver​ ​Spirit​ ដែ​លលេង​ពណ៌​លើ​ធុង​ ​ទឹក​រហូតដល់​ពីរ​ពណ៌​បញ្ចូល​គ្នា​ ​ជាមួយ​ក្រាហ្វិក​ដ៏​ប្លែក​មើលទៅ​ទាក់ទាញ​មែនទែន​។​

          ​ម៉ូតូ​ S​cram​ 411 ​ជា​ម៉ូតូ​បែប​ផ្សងព្រេង​ដែល​មក​ជា​កញ្ចប់​មួយ​កំប្លេ​តែម្ដង​ ​ជាមួយនឹង​គ្រឿងបន្លាស់​ជាច្រើន​ដែល​បំពេញ​បន្ថែម​នូវ​របៀបរស់នៅ​ ​និង​គោលបំណង​ ​ព្រមទាំង​ផ្តល់​នូវ​ផាសុកភាព​ ​ការ​ការពារ​ ​និង​រចនាបថ​កាន់តែ​ប្រសើរ​ឡើង​។​ ​ទាំង​ការរចនា​ ​ការ​បង្កើត​ឡើង​ ​មាន​លក្ខណៈ​ស៊ីគ្នា​ជាមួយនឹង​ម៉ូតូ​ ​បូករួម​ទាំង​ ​គ្រឿង​សម្រាប់​ការពារ​ ​គ្រឿង​តុបតែង​លេង​ស្ទី​ល​ ​និង​គ្រឿងផ្ដល់​នូវ​ផាសុកភាព​ S​cram​ 411 ​ល្អ​បំផុត​សម្រាប់​ការ​ជិះ​ក្នុង​បរិយាកាស​ទីក្រុង​ ​និង​ដំណើរ​ក​ម្សាន្ត​ចុង​ស​ប្តាហ៍ ​ដែល​គ្រឿងបន្លាស់​ម៉ូតូ​ពិតប្រាកដ​របស់​ ​Royal​ ​E​n​field​ ​មក​ជាមួយ​ការធានា​រយៈពេល​ ​៣​ឆ្នាំ​។​

          ​ចំពោះ​ស​ម្លៀ​ក​បំពាក់​ ​និង​ឧបករណ៍​សម្រាប់​ជិះ​របស់​ S​cram​ 411 ​គឺ​ទាន់សម័យ​ ​និង​មានមុខ​ងារ​ល្អ​ៗ​។​ ​វា​ធ្វើឲ្យ​អ្នក​បើកបរ​កាន់តែ​ស្រស់​ស្អាត​ ​នៅ​ពេល​អ្នក​ជិះ​ម៉ូតូ​រុករក​ផ្លូវដី​ក្រហម​ ​ឬ​ជិះ​ជុំវិញ​ទីក្រុង​។​ ​អាវ​ដែល​បំពាក់​ដោយ​សារធាតុ​ ​E​v​a​ ​Foam​ ​បន្ថែម​នៅ​ស្មា​ ​និង​កែងដៃ​ផ្តល់​នូវ​ការ​ការពារ​ផល​ប៉ះពាល់​សម្រាប់​អ្នក​ជិះ​។​ ​ស​ម្លៀ​ក​បំពាក់​បាន​ឆ្លុះបញ្ចាំង​ពី​ស្ទី​ល​របស់​ S​cram​ ​ជាមួយនឹង​អាវយឺត​ ​និង​អាវ​ក្នុង​ពណ៌​រស់រវើក​ ​និង​ក្រាហ្វិក​ (​checkered​ ​graphic​s)​។​

​សម្រាប់​ការ​កក់​ ​និង​ការ​ជិះ​សាកល្បង​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្ងៃនេះ​ ​លោកអ្នក​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​៖​ 095 666 373/095 666 372/012 366 803. ​Join​ ​t​h​e​ ​telegram​ ​for​ ​more​ ​information​: ​h​t​t​p​s://​t​.​me​/​royal​e​n​field​cam​bo​d​i​a

Advertising Article


 


SUGGESTIONS