×

«​ភូមិ​៥​១​»​ ​រមណីយដ្ឋាន​ទើប​បើក​ថ្មី​តាម​បណ្តោយ​ផ្លូវ​៥​១​ ​ជិត​ភ្នំ​ឧដុង្គ​

TRAVEL & LIVING a week ago
 
 

           កាលពី​ជំនាន់​មុន​ៗ​ ​បើ​ទៅលេង​ឧដុង្គ​ ​អ្នកទេសចរ​គ្រប់គ្នា​មាន​ជម្រើស​តែមួយ​កន្លែង​ប៉ុណ្ណោះ​សម្រាប់​ដើរ​ក​ម្សាន្ត​គឺ​ ​ភ្នំ​ឧដុង្គ​ ​ឬ​ ​ភ្នំ​ព្រះរាជទ្រព្យ​ ​ហាក់ដូចជា​មិន​មាន​តំបន់​ទេសចរណ៍​ណា​ផ្សេង​ឲ្យ​យើង​អាច​បន្លាយពេល​ចូល​ជ្រៀត​ជ្រក​សម្រាក​លម្ហែ​បាន​ទៀត​ទេ​នៅក្បែរ​ៗ​នោះ​។​ ​ប៉ុន្តែ​គិត​មកដល់​ឆ្នាំ​២​០​២​២​នេះ​ ​តំបន់​អភិវឌ្ឍន៍​ផ្លូវជាតិ​លេខ​៥​១​ព្រំប្រទល់​ស្រុក​ពញា​ឮ​ ​ខេត្ត​កណ្តាល​ ​និង​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​កំពុង​ត្រូវប៉ាន់​ ​ហើយ​រមណីយដ្ឋាន​ក្នុង​ប្លុក​នោះ​ក៏​ត្រូវ​បាន​អភិវឌ្ឍ​លេច​រូបរាង​ជា​បណ្តើរៗ​ស្រប​ពេល​ជាមួយគ្នា​ដែរ​។​ ​ក្នុងចំណោម​នោះ​ ​យើង​សូម​ណែ​នាំឲ្យ​អ្នក​ទាំងអស់គ្នា​បាន​ស្គាល់​កន្លែង​ទាក់ទាញ​ខ្លាំង​មួយ​ប្រចាំ​តំបន់​នោះ​ ​ឈ្មោះថា​ ​«​ភូមិ​៥​១​»​ ​ដែល​ជាតា​រា​ទេសចរណ៍​កំពុង​រះ​ល្បី​លើ​ ​បណ្តាញ​សង្គម​។​

           ​រមណីយដ្ឋាន​ខាងលើ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្តុក​ឈូក​ ​ឃុំ​ទំនប់​ធំ​ ​ស្រុក​ពញា​ឮ​ ​ខេត្ត​កណ្តាល​។​ ​ដើម្បី​ទៅដល់​ទីនោះ​ ​អ្នកទេសចរ​គ្រាន់តែ​ចំណាយ​ពេល​ជិះ​ចេញពី​រាជធានី​ភ្នំពេញ​ប្រហែល​១​ម៉ោង​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។​ ​ហួស​ច្រក​ចូល​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ​បន្តិច​ ​ត្រូវ​បត់ឆ្វេង​តាមផ្លូវ​លេខ​ ​៥​១​ ​ចូល​ទៅ​ក្នុង​តម្រង់​ទិសដៅ​ផ្សារ​បាត់​ដឹង​។​ ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​១​០​គីឡូម៉ែត្រ​ ​មុន​ទៅដល់​ទីប្រជុំជន​បាត់​ដឹង​ ​ឬ​ ​ខាងជើង​ផ្សារ​បាត់​ដឹង​ចម្ងាយ​១​៥​០​០​ម៉ែត្រ​ ​លោកអ្នក​នឹង​ឃើញ​ស្លាកយីហោ​រមណីយដ្ឋាន​ភូមិ​ ​៥​១​ ​យ៉ាង​ធំ​ជាប់នឹង​ផ្លូវជាតិ​តែម្តង​ ​មិន​ពិបាក​រក​ទីតាំង​ជាក់ស្តែង​នោះ​ទេ​។​

           ​វា​ជា​ប្រភេទ​សួន​ក​ម្សាន្ត​លក្ខណៈ​គ្រួសារ​ដ៏​ធំ​មួយ​កន្លែង​ ​មាន​វិសាលភាព​ផ្ទៃដី​រហូត​ ​១​០​ហិកតា​ (​ទើប​អភិវឌ្ឍ​ជា​ជំហាន​ដំបូង​បាន​ ​៥​ ​ហិកតា​) ​ដែល​ផ្តល់​សកម្មភាព​និង​សេវាកម្ម​ទេសចរណ៍​ជាច្រើន​ប្រភេទ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​ជាអាទិ៍​រួម​មាន​ ​សេវាកម្ម​អាហារ​ពេលព្រឹក​ ​ពេលថ្ងៃត្រង់​ ​និង​ពេលល្ងាច​ ​ស្ទូចត្រី​ ​ជិះទូក​ក​ម្សាន្ត ​ជិះកង់​ ​ជិះឡាន​អាគុយ​ ​ជិះ​ស៊ីក្លូ​លេង​ ​ទស្សនា​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ​ ​ទស្សនា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​តាម​គោលការណ៍​ធម្មជាតិ​ ​ដើរ​ភ្លក់​រសជាតិ​ចំណីចំណុក​នៅ​ភូមិ​អាហារ​ (​ទឹកអំពៅ​ ​ពងទា​កូន​ ​សាច់គោ​អាំង​ ​នំបញ្ចុក​…) ​ដើរលេង​ក្នុង​សួនច្បារ​ ​កន្លែង​ក្មេង​លេង​ដែល​មាន​តាំង​លម្អ​រូប​តុក្កតា​សម្រាប់​បុត្រ​ធីតា​តូច​ៗ​ជា​ទីស្រឡាញ់​របស់​លោកអ្នក​ ​និង​តំបន់​ថតរូប​សម្រាប់​មិត្ត​យុវវ័យ​។​ ​នៅ​ក្នុង​បរិវេណ​នោះ​ ​ក៏មាន​វត្តមាន​ហាង​កាហ្វេ​ទំនើប​ដ៏​ធំស្កឹមស្កៃ​ក្នុង​រចនាបថ​ភូមិគ្រឹះ​ខ្មែរ​ប្រកបដោយ​សោភ័ណ​ភាព​។​

           ​តាម​ការ​ឲ្យដឹង​របស់​លោក​ ហ៊ួ​ត​ ​ប៊ុន​នី​ ​ស្ថាបនិក​និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​រមណីយដ្ឋាន​ ​រមណីយដ្ឋាន​នេះ​ទើប​តែ​បាន​បើក​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​ដើម​ឆ្នាំ​២​០​២​២​នេះ​ ​ប៉ុន្តែ​ទទួលការ​គាំទ្រ​ពេញ​និយម​ជាហូរហែ​ពីសំណាក់​អតិថិជន​ជិត​ឆ្ងាយ​ ​ទាំង​អ្នក​ភ្នំពេញ​និង​អ្នក​រស់នៅ​ជុំវិញ​តំបន់​នេះ​។​ ​ភ្ញៀវ​ភាគច្រើន​មក​ជា​លក្ខណៈ​គ្រួសារ​ដើរ​លម្ហែ​នៅ​ថ្ងៃសៅរ៍​-​អាទិត្យ​ ​ហើយ​ពួកគេ​ស្ញើ​ច​សរសើរ​ចំពោះ​សេវាកម្ម​ម្ហូបអាហារ​ជា​ច្រើនមុខ​ដែល​បើក​បម្រើ​ទាំង​បី​ពេល​តែម្តង​ ​ចាប់តាំង​ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១​០​យប់​ ​គួបផ្សំ​នឹង​បរិយាកាស​ស្អាត​ល្អ​អំណោយផល​ដល់​ការ​មក​ក​ម្សាន្ត “ ​ភ្ញៀវ​គាត់​ឃើញ​មាន​បរិយាកាស​ ​អង្គុយ​មាត់ទឹក​ ​ហើយ​បើ​កញ្ចុះ​ណា​ដែល​អត់​ជាប់មាត់​ទឹក​ ​យើង​មន​ដើមឈើ​ច្រើន​។​ ​អ៊ីចឹង​ទៅ​ ​គាត់​មាន​អារម្មណ៍​ថា​ ​ពេល​គាត់​នាំ​កូន​ៗ​មកលេង​ ​គាត់​ទទួល​បាន​អារម្មណ៍ល្អ​ ” ​។​
​ពិសេស​ជាង​នេះ​ទៅទៀត​ ​រមណីយដ្ឋាន​ ​ភូមិ​៥​១​ ​នឹង​ពាំ​នាំមក​ជូន​អ្នកទេសចរ​នូវ​សេវាកម្ម​ស្នាក់​នៅ​បែប​បាំង​ហ្គា​ឡូ​ ​និង​កន្លែង​បោះតង់​តាម​សេចក្តីត្រូវ​ការ​របស់​លោក​អ្ន​នា​ពេល​ឆាប់ៗ​ខាងមុខ​។​ ​សូម​រង់ចាំ​តាមដាន​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ ​Face​book​ ​Page​: ​រមណីយដ្ឋាន​ ​ភូមិ​ 51 ​ដោយ​ក្តី​សោមនស្ស​រីករាយ​៕

Article by SRIN SOKMEAN


SUGGESTIONS