COACH x Rexy បង្ហាញខ្លួនដ៏ពិសេសក្នុងផ្សារទំនើប AEON Mall Phnom Penh
NEWS 10 months agoនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២ ហាងល្បីល្បាញ Coach បានរៀបចំប្រារព្ធកម្មពិធី Holiday 2022 រួមទាំងមានការបង្ហាញតូបរូបភាពនិម្មិតរបស់ Rexy ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបំផុសគំនិតដោយ "Feel the Wonder" គោលបំណងរបស់ Coach ក្នុងការតម្លើងរូបភាពនិម្មិតសម្រាប់រដូវកាលនេះ គឺដើម្បីនាំមកនូវភាពសប្បាយរីករាយ និងរំលឹកពីកុមារភាពរបស់យើងទាំងអស់គ្នាឡើងវិញ។ Rexy ដែលជាអ្នកតំណាងដ៏ក្លាហានរបស់ Coach តាំងពីឆ្នាំ ២០១៦ មក នឹងមានការបង្ហាញខ្លួន នៅក្នុងកម្មវិធី Coach-themed Holiday Giftbox pop-up នៅផ្សារទំនើប AEON Mall Phnom Penh ជាន់ផ្ទាល់ដី។
ដើម្បីរំលឹកស្មារតីភាពរីករាយ និងអបអរសាទរក្នុងរដូវកាលនេះ Rexy នឹងបញ្ចេញភាពរស់រវើក នាំមកនូវបទពិសោធន៍និម្មិតដ៏អស្ចារ្យ ដែលទាញលោកអ្នកទៅដល់ Central Park ទីក្រុងញូវយ៉ក។ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ។ Coach អញ្ជើញអ្នកទស្សនាទាំងអស់គ្នាឲ្យមកទទួលយកបទពិសោធន៍អារម្មណ៍ដ៏អស្ចារ្យ និងថតរូបឬវីដេអូទុកក្នុងឱកាសនេះជាមួយនឹង Holiday Rexy មួយណាក៏បាន ក្នុងចំណោមបី នៅលើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីប្តូរយកស្ទីកឃ័រពិសេសនៅក្នុងហាង។ ហាង Coach AEON Mall នឹងមាននូវផលិតផលរបស់ Winter Collection រួមមានកាបូបរាងបេះដូងថ្មី កាបូប Tabby និង កាបូប Studio ព្រមទាំង collection ពិសេសៗដែលមាន Rexy ផងដែរ ។ ហាងនេះក៏នឹងផ្តល់ជូនការតុបតែងនំឃូគី ភេសជ្ចៈសូកូឡាក្តៅៗ និងការសម្តែងចង្វាក់ jazz ផ្ទាល់ដោយអ្នកនាង Intan Adriana ដើម្បីនាំអោយរដូវកាលនេះមានភាពរួសរាយសម្រាប់អតិថិជនទាំងអស់របស់ Coach។
អំពី Coach: Coach គឺជាម៉ាកសម្លៀកបំពាក់ខ្នាតពិភពលោក ដែលបានបង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៤១។ ពីក្តីសុបិន្តរបស់លោកនាយកផ្នែកច្នៃប្រតិដ្ឋ Stuart Vevers ជាមួយនឹងស្មារតីរួម និងភាពក្លាហាននៃស្រុកកំណើតរបស់ពួកគេ ក្រុមហ៊ុននេះបង្កើតឡើងផលិតផលផ្សេងៗដែលមានសម្រស់ស្រស់ស្អាត និងអាយុជីវិតយូរប្រសើរ ដើម្បីឲ្យលោកអ្នកក្លាយជាបុគ្គលរបស់លោកអ្នក។ Coach គឺជាម៉ាករបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រញូវយ៉កក្រោម TPR។
សម្រាប់បណ្តាញផ្សព្វផ្សាយសង្គមនាៗ៖ @Coach #RexyTheCoachDino #CoachHoliday #CoachNY
ដើម្បីព័ត៌មានបន្ថែម៖
Nargiza Bezrukova
(855) 69 256 777
nargiza@unity.com.kh