ព្រឹត្តិការណ៍បង្ហាញប្រភេទទឹកអប់ Dsquared2 ORIGINAL WOOD ដ៏ទាក់ទាញមកពីប្រទេសអ៊ីតាលី
NEWS 2 years agoព្រឹត្តិការណ៍សម្ពោធទឹកអប់ថ្មីពី Dsquared2 ORIGINAL WOOD EDP ដែលជាប្រេនមកពីប្រទេសអ៊ីតាលី ពិតជាទទួលបានការសរសើរពីសំណាក់អ្នកចូលរួមទាំងអស់ដូចជា៖ តារាល្បីៗ អតិថិជន និងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅ il forno រាជធានីភ្នំពេញ។
ការចាប់ផ្តើមនៃព្រឹត្តិការណ៍នេះនៅក្នុងឆ្នាំ ២០២៣ ដោយមានការដាក់បង្ហាញទឹកអប់ Dsquared2 collections ជាមួយការតុបតែងដ៏អស្ចារ្យរបស់ DSQUARED2 នៅ il forno ក្នុងរយៈពេល ១ សប្តាហ៍ពេញ ដែលធ្វើឲ្យបរិយាកាសនៅទីនេះកាន់តែប្លែកអារម្មណ៍ និងរ៉ូមែនតិចបែបអ៊ីតាលីផ្ទាល់តែម្ដង។
នៅពេលល្ងាច ភ្ញៀវទាំងអស់បានមកទស្សនាការដាក់បង្ហាញប្រភេទទឹកអប់នីមួយៗក៏ដូចជាការសាកល្បងជាមួយនឹងក្លិនរបស់ទឹកអប់ទាំងនេះផងដែរ។ នៅក្នុងនោះមានដូចជា៖ eau de parfum ថ្មីសម្រាប់បុរស ដែលយើងឲ្យអត្ថន័យនៃក្លិនទឹកអប់នេះ“ Characteristic of wood “ (លក្ខណៈបែបឈើ) ពីព្រោះឈើមានសភាពរឹងមាំ ប្រៀបបានដូចទៅនឹងទឹកអប់នេះដែលបង្កើតឡើងឲ្យត្រូវនឹង បុគ្គលិកលក្ខណៈរបស់បុរសគ្រប់រូប។ Wood Original តំណាងឲ្យការជឿជាក់ និងភាពឆ្លាតវ័យនៃបុរសក្នុងយុគសម័យថ្មី ជាមួយនឹងរចនាសម្ព័នដ៏ស្មុគស្មាញដែលធ្វើឱ្យវាប្លែកខុសពីទឹកអប់ផ្សេងៗ និងមិនអាចកាត់ថ្លៃបាន។
អត្ថន័យមួយទៀតនៃក្លិនទឹកអប់នេះគឺសំដៅទៅលើបុគ្គលដែលមានគោលដៅច្បាស់លាស់ មានភាពច្នៃប្រតិដ្ឋ និងស្វែងរកអ្វីដែលកំណត់អត្តសញ្ញាណរបស់ខ្លួនឯង។
ORIGINAL WOOD ទឹកអប់បុរសថ្មីបង្កើតដោយ dsquared2 គឺជាទឹកអប់ដែលបង្កើតឡើងដោយធាតុផ្សំនៃធម្មជាតិដែល Top notes មានក្លិនប្រហើរដូចស្លឹកពណ៍ស្វាយ (violet leaf) និង Guatemalan Cardamom ដែល Middles notes មានក្លិនរុក្ខជាតិ silver fir លាយឡំជាមួយcedar ដែលមានក្លិនបែបឈើៗ និង Haitian Vetiver រីឯ base notes វិញមានក្លិនបែបជីអង្កាមដែលផ្សំចេញពី patchouli និង Vegetal amber ដែលមានក្លិនប្រហើរៗបែបផ្អែម៕
លោកអ្នកក៏អាចមកសាកល្បងក្លិនទាំងអស់គ្នានៅទីតាំងខាងក្រាមនេះបានតាមបណ្តាហាងដូចខាងក្រោម៖
Aeon Mall Phnom Penh
Aeon sensok city
Aeon Mean Chey
TK avenue
Advertising Article