×

តើ​មួយ​ណា​ជា​ស្ទី​ល​ ​និង​ជម្រើស​របស់​អ្នក​រវាង​ម៉ូតូ​ ​Royal​ ​E​n​field​ ​Meteor​ 350 & ​Royal​ ​E​n​field​ ​Classic​ 350?

NEWS one year ago
 
 

          ​កំពុង​ស្វែងរក​ម៉ូតូ​ដែល​ប្រើប្រាស់​ក្នុង​ទីក្រុង​ ​ហើយ​អាច​បម្រើ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​ ​ជាមួយ​ការ​ជិះ​កំសាន្ត​ចុង​ស​ប្តាហ៍​ទាំង​ក្នុង​ទីក្រុង​ ​និង​ខេត្ត​ ​Royal​ ​E​n​field​ ​Meteor​ & ​Classic​ 350 ​បាន​ក្លាយ​ជា​ការ​ពេញ​និយម​សម្រាប់​បុរស​សម័យថ្មី​នេះ​។​ ​ម៉ូតូ​ ​Meteor​ ​ជាទី​ចាប់អារម្មណ៍​របស់​មនុស្ស​វ័យ​ជំទង់​ដល់​មនុស្ស​វ័យ​កណ្តាល​ ​ដោយសារតែ​ពណ៌​ ​និង​រចនាបថ​របស់​គេ​។​ ​ដោយឡែក​ ​Classic​ 350 ​រចនាបថ​បែប​បុរាណ​ ​លាយឡំ​នឹង​បច្ចេកវិទ្យា​ថ្មី​ដែលគេ​និយម​ហៅថា​ ​Classic​ R​e​born​ ​ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ដែល​និយម​ប្រភេទ​ស្ទី​ល​ម៉ូតូ​មិន​ច្រំដែល​នឹង​អ្នកណា​។​ ​ជា​ការពិត​ណាស់​ ​យើង​បាន​សង្កេតឃើញ​ម៉ូដែល​ ​Classic​ 350 & ​Meteor​ 350 ​ជាច្រើន​នៅ​លើ​ដង​ផ្លូវ​ដែល​មាន​ពណ៌​ ​និង​ប្រភេទ​ ​ខុសៗគ្នា​ ​ដោយសារ​ការរចនា​បែប​ ​Classic​ ​តម្លៃ​សមរម្យ​ ​សេវាកម្ម​រោងជាង​ ​និង​ក្រុម​គ្រួសារ​ ​Royal​ ​E​n​field​ ​Cam​bo​d​i​a​ ​Family​ ​ដែល​តែងតែ​មានការ​ជួបជុំ​ជា​រៀងរាល់​ខែ​ផង​ដែរ​។​

          ប្រសិនបើ​អ្នកមានស្ទីលបែប​យុវវ័យ​ហើយ​កំពុង​ស្វែងរក​ម៉ូតូ​មាន​ភាព​ស្រស់ស្រាយ​ ​និង​ពេញ​និយម​ ​Royal​ ​E​n​field​ ​Meteor​ 350cc ​អាច​ស្ថិតនៅ​ក្នុង​បញ្ជី​អាទិភាព​របស់​អ្នក​នៅ​ពេលធ្វើការ​ទិញ​ជ្រើសរើស​ម៉ូតូ​ថ្មី​។​ ​មកដល់​ជាមួយ​ជម្រើស​ទាំង​ ​៣​ (​Super​no​v​a​, S​tell​a​, ​Fire​b​all​) ​និង​ ​៧​ ​ពណ៌​ ​Meteor​ ​លក់ដាច់​បំផុត​ ​រហូតមកដល់​ពេល​ជិត​ ​២​ ​ឆ្នាំ​មក​ហើយ​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​១​ ​មក​ម្ល៉េះ​។​ ​នេះ​គឺជា​ម៉ូតូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នករាល់គ្នា​ ​ដែល​ជា​ម៉ូតូ​ដែល​មាន​ផាសុកភាព​បំផុត​សម្រាប់​ទំនុក​ចិត្ត​អ្នក​បើកបរ​។​ ​ម៉ូតូ​ដែល​មាន​ស្ទី​ល​បែប​ ​Unique​ ​សម្រិតសម្រាំង​ឡើង​ពី​លោហធាតុ​ដែល​ផលិត​ចេញពី​គ្រប់​ផ្នែក​នីមួយៗ​នៃ​តួ​ម៉ូតូ​។​ ​ម៉ូតូ​មួយ​នេះ​ផង​ដែរ​បំពាក់​ដោយ​ម៉ាស៊ីន​ ​SO​H​C ​ជាមួយនឹង​មុខងារ​បង្កើត​កម្លាំង​អូស​បាន​រលូន​ ​និង​កម្លាំង​បង្វិល​ចុង​ខាងក្រោម​ច្រើន​ ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ផ្លូវឆ្ងាយ​។​

          ​នៅពេលដែល​អ្នកជា​អ្នកគាំទ្រ​រចនាបថ​បែប​ ​Classic​ ​អ្នក​នឹង​ជក់ចិត្ត​ចំពោះ​ម៉ូដែល​ ​Classic​ 350 ​ដែល​មាន​៤​ប្រភេទ​សម្រាប់​ជ្រើសរើស​ ​ដូចជា​ប្រភេទ​ ​Chrome​, ​ប្រភេទ​ ​Dark​, ​ប្រភេទ​ ​H​a​l​c​yon​, ​និង​ប្រភេទ​ ​Signal​ ​ជាមួយ​និង​ពណ៌​ទាំងអស់​ចំនួន​៩​ផង​ដែរ​។​ ​វា​គឺជា​បុត្រ​ស​ម្ព័ន្ធ​នៃ​ ​Classic​ 500 ​ម៉ូដែល​ដែល​មាន​ភាព​ពេញ​និយម​គ្រប់​សម័យកាល​ ​ម្ចាស់​របស់​ ​Royal​ ​E​n​field​ ​ភាគច្រើន​ដឹង​ពី​តម្លៃ​នៃ​ម៉ូតូ​នេះ​សម្រាប់​គុណភាព​រឹង​មាំ​ ​ផលិត​ឡើង​ ​ងាយស្រួល​ជិះ​ ​ប្រកបដោយ​ផាសុកភាព​ ​ហើយ​តែងតែ​ឆ្លើយតប​ថា​ហេតុអ្វីបានជា​ ​Classic​ 350 ​ទាក់ទាញ​អ្នកគាំទ្រ​ជាច្រើន​ក្នុងរយៈពេល​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​៕​


SUGGESTIONS