×

លោក​ ​Summer​ ​ពិធី​ករ​ដ៏​ពូកែ​និង​មាន​រស​និយម​ហ្វេ​ហ្សិ​ន​លេចធ្លោ​

NEWS 2 years ago
 
 

           ពិធី​ករ​មាន​ប្រជាប្រិយភាព​រមែងតែ​មាន​ភាព​លេចធ្លោ​ឬ​លក្ខណៈ​ពិសេស​ដោយឡែក​ពី​គ្នា​ ​ជាក់ស្តែង​បើ​ក្រឡេក​មក​ ​Summer​ ​ដែល​ជាពិធី​ករ​ ​និង​ជាតា​រា​សម្តែង​មួយ​រូប​ ​លោក​អាច​ចាត់​ជាពិធី​ករ​លេចធ្លោ​ចំណោម​ពិធី​ករ​វ័យក្មេង​នៅ​កម្ពុជា​ ​ដោយ​លោក​តែង​បង្ហាញខ្លួន​ជាមួយ​ស្ទី​ល​ស្លៀកពាក់​ប្លែកៗ​ឬ​បែប​ហ្វេ​ហ្សិ​ន​ ​ពិសេស​រមែង​បង្ហាញមុខ​កាន់​កម្មវិធី​ពាណិជ្ជកម្ម​តូច​ធំ​នានា​ជា​ញឹកញយ​។​

           ​មុន​មាន​ប្រជាប្រិយភាព​ដូច​សព្វថ្ងៃ​ ​ដើមឡើយ​ ​Summer​ ​ឬ​មានឈ្មោះ​ខ្មែរ​ថា​ ​តារា​ ​ឧសភា​ ​បាន​ផ្តើម​ចេញពី​ការ​ប្រឡូក​វិ​ស័យ​ចម្រៀង​។​ ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​លោក​បាន​ចូល​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​មួយ​ឈ្មោះថា​ ​«​កំពូល​តារា​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​P​NN ​គ្រានោះ​លោក​ជាប់​បាន​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ទោះ​យ៉ាងណា​ស្រប​ទើបនឹង​បញ្ចប់​ការសិក្សា​ ​លោក​ក៏បាន​ឆ្លៀត​ងាក​មក​បម្រើ​ការងារ​ក្រុមហ៊ុន​កាន់​ផ្នែក​ទី​ផ្សារ​មួយ​រយៈ​សិន​។​ ​ស្រឡាញ់​សិល្បៈ​តាំងតែពី​វ័យក្មេង​ ​រមែង​ចង់​ឃើញ​ខ្លួន​បង្ហាញមុខ​លើ​កញ្ចក់ទូរទស្សន៍​ ​មិនយូរប៉ុន្មាន​ឱកាស​ក៏បាន​ហុច​មកដល់​ ​លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្តែង​បទ​ចម្រៀង​របស់​ ​លោក​ ​ហេង​ ពិ​ទូ​ ​ចំណងជើង​ ​«​ស្រឡាញ់​គេ​តែម្នាក់ឯង​»​ ​ដោយ​សម្តែង​ជាមួយ​ ​អ្នកនាង​ ​នៅ​ ​សូ​នីតា​ ​ដែល​បទ​នេះ​មានការ​ផ្ទុះ​ខ្លាំង​ធ្វើឲ្យ​គេ​ស្គាល់​លោក​ចាប់តាំង​ពី​ពេល​នោះ​មក​។​ ​ក្រោយមក​លោក​ត្រូវ​បានខាង​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អា​គេ្នយ៍​ទំនាក់ទំនង​ធ្វើជា​ពិធី​ករ​កម្មវិធី​ប្រគំតន្ត្រី​ ​និង​កម្មវិធី​ក​ម្សាន្ត ​រួចមក​ក៏​បន្តម​ក​កម្មវិធី​នៅ​ស្ថានីយ​ទូរទស្សន៍​ ​M​y​T​V​ ​លុះក្រោយមក​ទៀត​លោក​បាន​ផ្តោត​ជំហរ​មក​ធ្វើជា​ពិធី​ករ​ឯករាជ្យ​កាន់​ក្រុម​ចម្រៀង​ផ្ទាល់ខ្លួន​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ ​ក៏ដូចជា​កម្មវិធី​ពាណិជ្ជកម្ម​តូច​ធំ​នានា​ដល់​សព្វថ្ងៃ​។​

           ​បើ​និយាយ​ពី​សមិទ្ធផល​ការងារ​កន្លងមក​ ​ពិធី​ករ​វ័យ​២​៩​ឆ្នាំ​ ​Summer​ ​បាន​ធ្វើ​កម្មវិធី​ឲ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ធំ​ៗ​ជាច្រើន​ដូចជា​ ​ស្រា​បៀរ​ ​Vat​tan​a​, ​ស្រា​បៀរ​ ​Car​l​s​berg​, ​ស្រា​បៀរ​ ​A​BC, ​P​e​p​s​i​, ​D​KS​H​, ​ធនាគារ​ ​Prince​, ​ធនាគារ​ ​Woo​r​i​, ​ធនាគារ​ ​Wing​ ​និង​សណ្ឋាគារ​ ​Rose​wood​ ​P​h​no​m​ ​P​e​n​h​។​ ​នេះ​មិន​រាប់បញ្ចូល​កម្មវិធី​សម្ពោធ​ ​កម្មវិធី​ក​ម្សាន្ត ​និង​កម្មវិធី​ផ្លូវការ​ជាច្រើន​ទៀត​ផង​នោះ​។​ ​ថ្វី​ដ្បិត​មមាញឹក​នឹង​អាជីព​ជាពិធី​ករ​ ​ទន្ទឹមគ្នា​នេះ​លោក​ក៏​ឆ្លៀត​ប្រឡូក​ការងារ​សម្តែង​ផង​ដែរ​ ​ជាក់ស្តែង​ ​លោក​បាន​ថត​រឿង​ខ្លី​មួយ​ចំនួន​ដូចជា​ ​រឿង​ ​«​កក់​សំបុត្រ​បេះដូង​»​ ​របស់​ ​E​V​A​ ​AIR​ ​និង​ ​រឿង​ ​«​H​e​y​ ​y​ou! ​Cheer​s ​ខ្លះ​ទៅ​»​ ​របស់​ក្រុមហ៊ុន​ស្រា​បៀរ​ ​Vat​tan​a​c ​ជាដើម​។​

           ​ជ​ជីកសួរ​ថា​តើ​រវាង​អាជីព​សម្តែង​ ​និង​អាជីព​ពិធី​ករ​មួយ​ណា​លោក​ចូលចិត្ត​ជាង​? ​ឆ្លើយ​ទាំង​មិន​អឹមអៀម​ ​លោក​ថា​ស្រឡាញ់​អាជីព​ជាពិធី​ករ​ជាង​។​ ​ចុះ​តើ​អ្វី​ទៅជា​ភាព​លេចធ្លោ​ដោយឡែក​របស់​លោក​? ​លោក​ថា​ ​លោក​​​មាន​ភាព​ប្លែក​ពី​គេ​ទៅលើ​ការ​ស្លៀកពាក់​ ​ហ្វេ​ហ្សិ​ន​ប្លែក​តែ​មិនមែន​ចម្លែក​ ​ភាគច្រើន​លោក​ស្លៀកពាក់​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​មិន​ឲ្យ​ជាន់គ្នា​ឡើយ​ “​មួយ​កម្មវិធី​ដឹង​តែមួយ​ឈុត​ ​បើ​ទោះ​គេ​ជួល​ខ្ញុំ​បី​កម្មវិធី​ក្នុង​ថ្ងៃ​តែមួយ​កន្លែង​តែមួយ​ក៏​ខ្ញុំ​ត្រូវតែ​ប្រើ​ឈុត​មិន​ឲ្យ​ដ​ដែលដែរ​ ​អាច​ថា​ខ្ញុំ​លេងខ្លួន​ប្លែក​តែ​មិន​ឲ្យ​ចាក​ពី​កម្មវិធី​គេ​ទេ​ ​បុរាណ​ដឹង​បុរាណ​ ​សម័យ​ដឹង​សម័យ​។​”
​លោក​បាន​បង្ហើប​ឲ្យដឹង​ពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការងារ​យ៉ាង​ដូច្នេះ​ “​មុន​ចេញ​កម្មវិធី​ ​ខ្ញុំ​ត្រូវ​ដឹង​ថា​កម្មវិធី​នោះ​ជា​កម្មវិធី​អ្វី​ ​ខ្ញុំ​ធ្វើឲ្យ​ខាងណា​ ​ព្រោះ​ដើម្បី​ងាយស្រួល​សម្រាប់​ខ្ញុំ​រៀបចំ​ស​ម្លៀ​ក​បំពាក់​ឲ្យ​ត្រូវនឹង​ ​Concept​ ​កម្មវិធី​របស់​គេ​ ​និង​ពណ៌​នៃ​ម៉ាក​យីហោ​របស់​គេ​ ​ដែល​សំខាន់​ទៀត​នោះ​ត្រូវ​មើល​ ​Script​ ​នៃ​កម្មវិធី​ធ្វើ​យ៉ាងណា​ឲ្យដឹង​ថា​កម្មវិធី​របស់​គេ​ធ្វើអំពី​អ្វីខ្លះ​ ​និង​មួយ​ចុងក្រោយ​គឺ​ត្រៀម​ការ​និយាយបត់បែន​ទៅតាម​កម្មវិធី​ជាក់ស្តែង​។​” ​ជាពិសេស​ ​ក្នុងនាម​ជាពិធី​ករ​អាជីព​លោក​ប្រកាន់ខ្ជាប់​ឥរិយាបថ​ ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម​ការងារ​ ​ក៏ដូចជា​មនុស្ស​ជុំវិញ​ខ្លួន​ ​គោរព​ពេលវេលា​ ​និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។​

           ​បោះជំហាន​លើ​វិថី​សិល្បៈ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មក​ ​ពិធី​ករ​ក​ម្ពស់ ​១​,​៧​៣​ ​ម៉ែត្រ​ ​Summer​ ​ថា​លោក​ទទួល​បាន​បទពិសោធន៍​ច្រើន​ពី​អាជីព​មួយ​នេះ​ “​អាជីព​ពិធី​ក​របា​ន​បង្រៀន​ខ្ញុំ​ច្រើន​ពី​អ្វី​ដែល​គួរ​និយាយ​ ​និង​អ្វី​ដែល​មិនគួរ​និយាយ​ ​វា​អាចឲ្យ​ខ្ញុំ​ចេះ​រៀបចំ​អត្តចរិត​បត់បែន​ទៅតាម​កម្មវិធី​តូច​ធំ​ឬ​ផ្លូវការ​ ​លើស​ពី​នេះ​វា​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់​មនុស្ស​ច្រើន​ប្រភេទ​ ​អ្នកខ្លះ​យើង​មិន​ស្គាល់​សោះ​អាច​មានឱកាស​បាន​រួមការ​ងារ​ជាមួយ​ ​ហើយ​ការ​ស្គាល់គ្នា​នេះ​ហើយនឹង​ធ្វើឲ្យ​យើង​មានឱកាស​កាន់តែ​ច្រើន​ផង​ដែរ​។​ ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​ខ្ញុំ​បាន​យក​ភាសា​ដែល​បាន​រៀន​មក​ប្រើប្រាស់​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​ ​ហើយ​ថែមទាំង​បាន​ចំណូល​ពី​វា​ទៀត​ផង​។​” ​បើ​និយាយ​ពី​ក​ម្រិ​ត​វប្បធម៌​របស់​ពិធី​ករ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​និង​ជា​កូនប្រុស​ច្បង​នៃ​ប្អូនប្រុស​ម្នាក់​រូប​នេះ​ក៏​មិនធម្មតា​ដែរ​ ​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​(​ភាសា​អង់គ្លេស​)​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ ​IF​L​ ​ឆ្នាំ​ ​២​០​១​៥​ ​និង​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ឆ្នាំ​ ​២​០​១​៧​។​

           ​លោក​បាន​និយាយ​ដែរ​ថា​ ​នៅ​ថ្ងៃខាងមុខ​បើ​មាន​ពេល​ ​មានឱកាស​ ​លោក​ក៏​ចង់​ត្រឡប់ទៅ​ធ្វើជា​ពិធី​ករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ណាមួយ​ផង​ដែរ​។​ ​លោក​ថែមទាំង​ចែករំលែក​សម្រាប់​អ្នកមាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជាពិធី​ក​រដែ​រ​ថា​ “​បើ​មាន​ក្តី​ស្រមៃ​ ​សូម​កុំ​បោះបង់​ ​សូម​បន្ត​ធ្វើ​វា​រហូតដល់​ជោគជ័យ​នៅ​ថ្ងៃណាមួយ​”​៕​

​Article​ ​by​ ​HEM SOKKHIM


SUGGESTIONS