ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ-realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោកទើបតែបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើងដែលមានការចូលរួមពីតារាកិត្តិយស លោក លីម តិចម៉េង Champion Cambodian idol season 4 និងកញ្ញា ហង្ស ម៉ានីតា Champion Miss universe 2022។ realme C55 មកក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានបំពាក់កាមេរ៉ាទំហំ 64MP ក្នុងកម្រិតតម្លៃនេះ។ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតពី Sunshower និង Rainy Night។ ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី១៧៩ដុល្លារ សម្រាប់ទំហំផ្ទុក 6+6GB* + 128GB និងតម្លៃ១៩៩ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB។
លក្ខណៈពិសេសទាំង៤ផ្នែក កាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា របស់ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី
realme បានប្រកាសជាផ្លូវការនូវការ Update ជាយុទ្ធសាស្រ្តទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូនជាមួយនឹងមុខងារឈានមុខគេនៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនាទាន់សម័យយ៉ាងពិសេស។ ឥឡូវនេះ realme C55 បានបំបែកតម្លៃទីផ្សារដោយបំពាក់កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវប្រព័ន្ធ Censor OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក1/2 ដែលជា Censor ដូចគ្នាប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុខ C55 មានបង្កើនទំហំ Censor 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។ លើសពីនេះទៅទៀតវាមានមុខងារច្នៃប្រតិដ្ឋរូបភាព និង Filter ប្រកបដោយភាពច្នៃប្រតិដ្ឋសម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា Prolight ដែលមាននៅលើ Number series, C55 ធ្វើឲ្យប្រសើរឡើងនូវគុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាពដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងលក្ខខណ្ឌពន្លឺតិច។
realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និងទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន។
ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ។
ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀងដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និងពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្នដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។
realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។
លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍មើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។
realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។
ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់
លើកនេះ realme C55 ធ្វើឲ្យមានការលេចធ្លោយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើលដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។
វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម - ការសាកពេញមានពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀតគឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការ Update OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។
លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន។
ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែកគឺ កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ “ជើងឯក” និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត៕
Advertising Article