ម៉ាកយីហោ Boggi Milano មានវត្តមានជាលើកដំបូងនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ
NEWS 2 years agoម៉ាកសម្លៀកបំពាក់បុរស Boggi Milano បានចាប់បើកហាងទី១ក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សារទំនើបអ៊ីអនម៉លមានជ័យ។ អតិថិជនទាំងអស់អាចរីករាយជាមួយបរិយាកាសបែបប្រណិតនិងកក់ក្តៅជាមួយនឹងការតុបតែងយ៉ាងទំនើប។ ការឌីហ្សាញហាងបែបសាមញ្ញតែទាន់សម័យនេះនឹងស្វាគមន៍ អតិថិជនឲ្យស្គាល់ពីខឡិកហ្សិនថ្មីរបស់ Boggi Milano ដែលត្រូវតាមសម័យនិយម និងជួយបំពេញតម្រូវការបុរសសម័យថ្មី។
ឈុតសម្លៀកបំពាក់បុរស Boggi Milano សម្រាប់និទាឃរដូវ និងវស្សាន្តរដូវឆ្នាំ២០២៣ នឹងបង្កើតនូវអារម្មណ៍ក្តីសុខតាមបែបសាមញ្ញៗ និងចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយដៃគូជីវិត ដោយស្លៀកសម្លៀកបំពាក់ដ៏ផាសុកភាពនិងទាន់សម័យដែលល្អឥតខ្ចោះសម្រាប់ការបង្កើតរូបរាងដោយគ្មានដែនកំណត់។ យុទ្ធនាការ «Happiness is» គឺជាគម្រោងថ្មីមួយនេះមានការរួមបញ្ចូលសម្លៀកបំពាក់សាមញ្ញជាមួយនឹងភាពសមសួនផាសុកភាពដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងឈុតដ៏ចម្រុះរបស់អាវផាយនិងអាវធំ ដែលនាំត្រឡប់មកវិញនូវរចនាប័ទ្មនិងអត្តសញ្ញាណពិតប្រាកដរបស់ប្រទេសអ៊ីតាលី។ បុរស Boggi Milano នៅតែមានចំណង់ចំណូលចិត្តសម្រាប់រចនាប័ទ្មប្រណិត គុណភាពខ្ពស់ ផាសុកភាព និងភាពងាយស្រួលតុបតែងរបស់សម្លៀកបំពាក់។ លើសពីនេះ ម៉ាក Boggi Milano ក៏មានសម្លៀកបំពាក់កីឡា និងស្បែកជើងពាក់ធម្មតាដ៏ច្រើនជម្រើសផងដែរ។
លោក YC NG ដែលជាអ្នកគ្រប់គ្រងទូទៅនៃ Unity International Trading Co. ដៃគូផ្តាច់មុខរបស់ Boggi Milano នៅព្រះរាជាណាចក្រកម្ពុជា បានពោលថា “Boggi Milano មានភាពល្បីល្បាញព្រោះផលិតផលរបស់គេស័ក្តិសមសម្រាប់គ្រប់កម្មវិធី មិនថាសម្រាប់ពេលលម្ហែកាយឬសម្រាប់កម្មវិធីផ្លូវការសំខាន់ក៏ដោយ។ ម៉ូដសម្លៀកបំពាក់របស់ Boggi Milano គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងធាតុផ្សំដ៏សំខាន់ពីរ៖ ការស្រាវជ្រាវអំពីរចនាម៉ូដ និងគុណភាពនៃក្រណាត់ ដែលពួកគេតែងមានការទំនោរទៅរកការប្រើប្រាស់សរសៃអំបោះសរីរាង្គ និងវត្ថុធាតុដើមកែច្នៃ។”
Boggi Milano គឺជាម៉ាកអ៊ីតាលីមួយដែលមានហាងចំនួន ១៩០ នៅក្នុង ៣៩ ប្រទេស។ ម៉ាកនេះមានចំណុចផ្តោតសម្តៅលើការច្នៃប្រតិដ្ឋ និងការការពារបរិស្ថាន ដោយយកវត្ថុធាតុដើមដែលមានគុណភាព និងផលប្រយោជន៍ខ្ពស់មកប្រើ។ សព្វថ្ងៃនេះ ម៉ាកយីហោនេះនិយមប្រើសរសៃអំបោះសរីរាង្គ វត្ថុធាតុដើមកែច្នៃ និងក្រណាត់ដែលមានការបញ្ជាក់ទទួលស្គាល់ត្រឹមត្រូវ និងលក្ខណៈប្រណិតខ្ពស់បំផុត៕
Advertising Article