×

អប​អរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​

NEWS 9 months ago
 
 

​            ភ្នំពេញ​ : ​នៅ​ល្ងាច​ ​ថ្ងៃសៅរ៍​ ​១​៥​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ពិធី​បើក​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​ (12​t​h​ ​A​SEA​N ​Par​a​ ​Game​s) ​ត្រូវ​បាន​ ​ប្រារព្ធ​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុន​សែន​។​
​ព្រឹត្តិការណ៍​កីឡា​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​២​ ​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​ ​៣​-​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ដោយមាន​ប្រភេទ​កីឡា​ចូលរួម​ចំនួន​១​៣​ប្រភេទ​រួម​មាន​អត្តពលកម្ម​, ​ប៊ូ​ស្យា​, ​វាយ​សី​, ​បាល់ទាត់​ ​ម្ខាង​៧​នាក់​, ​អុក​ចក្រ​ត្រ​ង្គ, ​យូដូ​, ​បាល់ទះ​អង្គុយ​, ​បាល់បោះ​អង្គុយ​លើ​រទេះ​, ​លើក​ទម្ងន់​, ​បាល់ទាត់​ ​ម្ខាង​៥​នាក់​, ​ហែលទឹក​, ​វាយ​កូនឃ្លី​លើ​តុ​ ​និង​បាល់​គប់​ ​ម្ខាង​៣​នាក់​។​

          ​កីឡាករ​ ​កីឡា​ការិនី​ ​ច្រើនជាង​គេ​ ​គឺ​មកពី​ប្រទេស​ថៃ​ ​មាន​ ​៣​០​៤​ ​នាក់​ ​ដោយ​ឥណ្ឌូណេស៊ី​ ​២​៧​៥​ ​នាក់​ ​និង​ប្រទេស​ម្ចាស់ផ្ទះ​កម្ពុជា​ ​២​៥​២​ ​នាក់​ ​ក្នុង​នោះ​ ​មាន​អត្តពលិក​ ​មកពី​វៀតណាម​ ​១​២​៨​ ​នាក់​ ​មី​យ៉ា​ន់​ម៉ា​ ​៨​៣​ ​នាក់​ ​ឡាវ​ ​៤​៣​ ​នាក់​ ​សិង្ហបុរី​ ​២​៦​ ​នាក់​ ​ព្រុយ​ណេ ​២​០​ ​នាក់​ ​និង​ ​១​៣​ ​នាក់​ ​មកពី​ទី​ម​័​រ​ខាងកើត​។​ ​ក្រៅពី​អត្តពលិក​នោះ​ ​មាន​គ្រូ​ ​បង្វឹក​ ​និង​មន្ត្រី​បច្ចេកទេស​ ​សរុប​ចំនួន​ ​១​.​២​៣​៩​ ​នាក់​ ​ដែល​ក្នុង​នោះ​ ​មន្ត្រី​បច្ចេកទេស​មកពី​ជប៉ុន​ ​ចំនួន​ ​៤​៨​ ​នាក់​ ​មន្ត្រី​បច្ចេកទេស​អន្ដរជាតិ​ ​ចំនួន​ ​១​៧​១​ ​នាក់​ ​និង​មន្ត្រី​បច្ចេកទេស​ក្នុងស្រុក​ ​ចំនួន​ ​៩​០​០​ ​នាក់​។​

          ​នៅ​ក្នុង​ឱកាស​នោះ​ ​មាន​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ​ច្រើន​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ ​ដោយ​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ក្រោម​តំណក់ទឹកភ្លៀង​ប្រោះព្រំ​សាទរ​យ៉ាង​ត្រជាក់ត្រជំ​។​ ​ពិធី​បើក​ប៉ា​រ៉ា​ហ្គេ​ម​នេះ​ក៏​មានការ​សម្តែង​ផ្ទាំង​ទស្សនីយភាព​ប្រគំស្គរ​ជ័យ​ ​និង​របាំ​នារី​កម្ពុជា​ ​ដោយក្រុម​សិល្បករ​ ​សិល្ប​ការិនី​កម្ពុជា​របស់​​​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ, ​ចម្រៀង​ហ្គីតា​ ​ដោយ​ជន​មាន​ពិការភាព​ ​ប្រាក់​ ​សុផា​ន់​ណា​, ​ចម្រៀង​សម្តែង​ ​ដោយ​ក្រុមទាហាន​កងកាំភ្លើងធំ​ចំនួន​ ​២​១​០​នាក់​, ​របាំ​បេះដូង​ខ្មែរ​ ​ដោយ​នាយទាហាន​សកម្ម​ ​១​៨​០​នាក់​, ​ចម្រៀង​ ​ជា​ក្រុម​ ​A​SEA​N ​Par​a​ ​Game​s ​ដោយក្រុម​យុវជន​ ​ស​.​ស​.​យ​.​ក​ ​និង​ក្រុម​អង្គរក្ស​ ​៦​៥​០​នាក់​ ​ព្រមទាំង​ការ​រត់​ភ្លើងគប់​ ​និង​ការ​អុជកាំជ្រួច​យ៉ាង​អធិកអធម​៕​

Article by SOUNG SOKSAN


SUGGESTIONS