×

«​Cave​ ​Casual​ ​D​inning​»​ ​ភោជនីយដ្ឋាន​ប្រណីត​បែប​ល្អាង​ភ្នំ​ ​ដែល​ស្ថិត​នៅកណ្ដាល​ទីក្រុង​ភំ្ន​ពេញ​

NEWS 11 months ago
 
 

           ​រសៀល​ជ្រាល​ជ្រេ​សុរិយា​ទាប​ទេ​អស្ដង្គត​ ​មនុស្សម្នា​ដែល​បំ​ពេញការ​ងារ​ហត់នឿយ​ស្ទើរ​ពេញមួយថ្ងៃ​តែង​ស្វែងរក​កន្លែងណា​មួយ​ដើម្បី​រំសាយ​អារម្មណ៍​ប៉ះប៉ូវ​មកវិញ​នូវ​ថាមពល​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​។​ ​ពិតប្រាកដ​ណាស់​សម្រាប់​អត្ថបទ​នេះ​សូវ​រី​ន​នឹង​នាំ​ប្រិយ​មិត្ត​មក​ស្គាល់​កន្លែង​ជួបជុំ​លម្ហែ​អារម្មណ៍​ថ្មី​មួយ​កន្លែង​ក្នុង​ទី​ក្រុងភ្នំពេញ​ដែល​ធានា​ថា​ប្លែក​ទាំង​បរិយាកាស​ ​ប្លែក​ទាំង​រសជាតិ​អាហារ​ ​ជាពិសេស​ស្រា​ក្រឡុក​រសជាតិ​ថ្មី​មិនធ្លាប់​មាន​នោះ​គឺ​មាននៅ​ ​«​Cave​ ​Casual​ ​D​inning​»​។​

           ​បើ​យើង​ធ្វើដំណើរ​ចេញពី​កណ្ដាល​ក្រុង​ឆ្ពោះទៅ​តំបន់​បឹង​កេងកង​ដែល​ជា​ប្លុក​សម្បូរ​ដោយ​អាជីវកម្ម​ចម្រុះ​ជាតិសាសន៍​នោះ​ ​យើង​ត្រូវ​ជិះ​ទៅ​រក​ទីតាំង​ផ្សារ​បឹង​កេងកង​ ​រួច​បន្ត​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ត្រសក់​ផ្អែម​ ​រហូតមកដល់​កែង​ផ្លូវ​លេខ​២​៨​៨​ ​នៅ​ខាងស្ដាំ​ដៃ​យើង​នឹង​ប្រទះឃើញ​ភោជនីយដ្ឋាន​តូច​ច្រឡឹង​បួនជ្រុង​មួយ​រចនា​រំលេច​ដោយ​ភ្លើង​ភ្លី​ទាក់​ភ្នែក​ជាមួយ​ស្លាកយីហោ​ ​«​Cave​ ​Casual​ ​D​inning​»​។​ ​បើកទ្វារ​បោះជំហាន​ចូល​មក​ខាងក្នុង​ភ្លាម​សំឡេង​ត​ន្រ្តី​លន្លង់លន្លោច​លាយឡំ​បរិយាកាស​រៀបចំ​យ៉ាង​ប្រណីត​ក្រោម​ពន្លឺភ្លើង​ប្រឿងៗ​ ​បាន​គួ​ច​យក​ភាព​ហត់នឿយ​រួម​ទាំង​ភាព​ហ្មងសៅ​ទាំងឡាយ​ឱ្យចា​កកាយ​គ្មាន​សេសសល់​មួយរំពេច​។​ ​ទិដ្ឋភាព​រៀបចំ​ខាងក្នុង​ផ្ទុយ​ភ្នែក​ស្រឡះ​ពី​ផ្នែក​ខាងក្រៅ​ ​ដែល​រចនាបថ​បែប​ល្អាង​ភ្នំ​ ​បូក​បញ្ចូលជាមួយ​ការ​ជ្រើសរើស​ ​និង​ប្រើប្រាស់​គ្រឿង​សង្ហា​រឹម​ប្រណីត​ ​រួម​ជាមួយ​បច្ចេកទេស​ប្រើប្រាស់​ភ្លើង​បែប​ ​Elegant​ ​និង​ ​Romantic​ ​មិន​ឱ្យ​ភ្លឺ​ពេក​ ​ហើយក៏​មិន​ង​ងឺ​ត​ពេក​ដែរ​ពីព្រោះ​ល្អាង​ភ្នំ​ជាទូទៅ​គេ​ប្រើ​ចន្លុះ​ ​ឬ​ពិល​ឆ្លុះ​ដើម្បី​មើល​ខាងក្នុង​។​ ​ដូច្នេះ​រចនាបថ​នេះ​ ​ផ្ដល់​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ប្លែក​ដូច​ស្ថិតនៅ​ក្នុង​ល្អាង​ភ្នំ​តែម្ដង​។​ ​តុ​កៅអីសាឡុង​ ​ត្រូវ​បាន​រៀបចំ​ប្រដេញ​គ្នា​លូន​លយ​ទៅ​ក្រោយ​ ​ព្រមទាំង​មាន​កន្លែង​ក្រឡុក​ស្រា​នៅ​ខាងស្ដាំ​ដៃ​ដែល​ប្រិយ​មិត្ត​អាច​អង្គុយ​នៅ​ទីនោះ​បាន​ផង​ដែរ​។​ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ទី​ផ្សារ​លោក​ ជ្រិ​ន​ ​ច​ន្ធូ “​ការ​ដេ​គ​័​រ​ឡើង​ទាំងនេះ​គឺ​បាន​មកពី​ការសង្កេត​ឃើញ​និន្នាការ​របស់​អ្នក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​ ​ដែល​ចូលចិត្ត​រចនាបថ​បែប​ប្លែកៗ​ ​ទីកន្លែង​ស្អាត​បែប​ស៊ីវិល័យ​ ​ម្ហូបអាហារ​ឆ្ងាញ់​ ​អនាម័យ​ខ្ពស់​បូក​ផ្សំ​ជាមួយ​បទពិសោធន៍​នៃ​កា​របើក​អាជីវកម្ម​មុន​ៗ​។​” ​ដោយឡែក​បើ​និយាយ​អំពី​មុខម្ហូប​វិញ​ ​បម្រើ​ជូន​ម្ហូបអាហារ​ចម្រុះ​ជាតិសាសន៍​ ​ដែល​សុទ្ធសឹងតែ​ជា​ម្ហូប​ពេញ​និយម​នៅ​កម្ពុជា​ ​នៅ​អ៊ឺរ៉ុ​ប​ ​និង​នៅ​ប្រទេស​អាស៊ី​មួយ​ចំនួន​ផង​ដែរ​។​ ​កាន់តែ​ពិសេស​នោះ​គឺ​ប្រភេទ​ម្ហូប​បែប​កាត់​ (​Fusion​) ​ដោយ​ម្ហូប​ល្បី​ៗ​នៅ​ទីនោះ​មាន​ដូចជា​ ​បុក​មាន់​ពិសេស​ ​សា​រ៉ា​ម៉ាន់​ភ្លៅ​ចៀម​ ​នំប៉ាវ​រុំ​ជាមួយ​សាច់​បី​ជាន់​ ​និង​បឺហ្គឺ​ថ្លើម​ក្ងាន​ ​ព្រម​ជាមួយ​ស្រា​ក្រឡុក​ប្រចាំ​ហាង​ដោយ​បុគ្គលិក​ផ្នែក​ក្រឡុក​ស្រា​ដ៏​ជំនាញ​ក្នុង​ការ​បង្កើត​នូវ​ស្រា​ក្រឡុក​ប្លែកៗ​ដូចជា​ ​Last Word​s, ​A​ ​Ride​ ​Over​ ​T​h​e​ ​Sunset​ ​និង​ ​Cor​on​it​a​ & ​Ma​g​ar​it​a​ ​ជាដើម​។​

           ​បរិយាកាស​កំដរ​អារម្មណ៍​ដោយ​ត​ន្រ្តី​យ៉ាង​ពីរោះ​រួម​ជាមួយ​ការ​ពិសា​ភោជនាហារ​ក្លែម​ដោយ​ស្រា​ក្រឡុក​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ ​ពិតជា​ស័ក្តិសម​បំផុត​ចំពោះ​ការ​ជួបជុំ​មិនថា​ជា​លក្ខណៈ​មិត្តភក្តិ​ ​ក្រុម​ការងារ​ ​និង​គូ​ស្នេហ៍​ដោយ​អាច​ស្រាកស្រាន្ត​អារម្មណ៍​សោកសៅ​ទាំងពួង​។​ ​គួរ​បញ្ជាក់​ថា​ ​Cave​ ​Casual​ ​D​inning​ ​បើក​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៥​:​៣​០​ល្ងាច​ដល់ម៉ោង​១​២​យប់​ផង​ដែរ​៕​

Article by NI CHANNIKA


SUGGESTIONS