×

H​y​at​t​ R​e​g​e​nc​y​ និង ​Choral​ ​Ensemble​ ​បង្កើត​ការ​ប្រ​គំត​ន្រ្តី​សប្បុរស​ធម៌​ ដេីម្បី​ជួយ​ដល់​ការអប់រំ​របស់​កុមារ​

NEWS 11 months ago
 
 

           នៅ​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ ​បាន​ចាប់ដៃ​គូ​សហការ​ជាមួយ​ក្រុម​ត​ន្រ្តី ​Choral​ ​Ensemble​ (PPCE) ​ដើម្បី​រៀបចំ​ការ​ប្រ​គំតន្ត្រី​សប្បុរស​ធម៌​ដ៏​ពិសេស​មួយ​ដើម្បី​ធ្វើ​ឱ្យ​បំណង​ប្រាថ្នា​របស់​កុមារ​ក្លាយ​ជា​ការពិត​។​ ​នេះ​ជា​កិច្ច​សហការ​លើកដំបូង​រវាង​សណ្ឋាគារ​ប្រណីត​ ​និង​ក្រុម​ត​ន្រ្តី ​Choral​ ​ភ្នំពេញ​ ​ក្នុង​ការ​គាំទ្រ​ដល់​កុមារ​ក្នុង​អង្គការ​ ​សមាគម​ ​Sok​ Sabay​ ​និង​អង្គការ​ ​Unity​ ​for​ ​Children's Education​ ​ដែល​ធ្វើការ​ដើម្បី​ផ្តល់​លទ្ធភាព​ទទួល​បាន​ការអប់រំ​ដល់​កុមារ​។

           ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​សាល​ប្រជុំ​ធំ​របស់​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​ការ​ប្រ​គំត​ន្រ្តី​និង​បង្ហាញ​ពី​ដំណើរ​នៃ​ខ្សែភាពយន្ត​តាមរយៈ​បទ​ចម្រៀង​ ​និង​បទភ្លេង​ពី​ឆ្នាំ​ ​២​០​០​០​ ​ដល់​ឆ្នាំ​ ​២​០​២​០​។​ ​បទ​ចម្រៀង​នឹង​ត្រូវ​បាន​បង្ហាញ​ជា​ពីរ​ផ្នែក​ ​ដោយ​ផ្នែក​ទី​១​ ​បទ​ចម្រៀង​ភាពយន្ត​តាម​លំដាប់លំដោយ​ ​ផ្នែក​ទី​២​ ​ការ​ប្រ​គំ​បទ​ចម្រៀង​ ​«The​ ​Greatest​ ​Showman»​ ​សម្រាប់​ថ​វិ​កាដែល​ទទួល​បាន​ពី​កម្មវិធី​ទាំងអស់​នឹង​ធ្វើការ​បរិច្ចាគ​ទៅកាន់​សមាគម​ ​Sok​ Sabay​ ​និង​អង្គការ​ ​Unity​ ​for​ ​Children's ​Education​ ​Organization​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប​។​

           លោក​ Juan​ ​Mercadante​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​នៃ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​ ​បាន​មាន​ប្រសា​ន៍​ថា​ “​នេះ​វា​ពិតជា​មាន​សារៈសំខាន់​ ​ក្នុង​ការចូលរួម​ថែរក្សា​អនាគត​របស់​សហគមន៍​មូលដ្ឋាន​របស់យើង​ ​ការរស់នៅ​របស់​កុមារ​ ​និង​សិស្សានុសិស្ស​ ​ជា​ចំណែក​មួយ​ក្នុង​ការ​ផ្តត់​ផ្គង់​និង​លើកទឹកចិត្ត​។​ ​ខ្ញុំ​ពិតជា​ជឿជាក់​ថា​ ​ការ​សហការ​រួមគ្នា​ជាមួយ​ ​P​hnom​ ​Penh​ ​Choral​ ​Ensemble​ (PPCE) ​យើង​នឹង​អាច​ធ្វើ​ការផ្លាស់ប្តូរ​ដ៏​មាន​អត្ថន័យ​នៅ​ក្នុង​សហគមន៍​របស់យើង​នា​ពេល​អនាគត។”

          សម្រាប់​ការ​ប្រ​គំ​ត​ន្រ្តី​ដ៏​ពិសេស​នេះ​ ​និង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ​ ​ទី​១៧​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៣​ ​នេះ​ ​ចាប់ពី​ម៉ោង​ ​៤:៣០នាទី​រសៀល​ ​ដល់ម៉ោង​ ​៨​:​០​០​ ​យប់​ ​នៅ​ក្នុង​សាល​ប្រជុំ​ ​ហៃ​យ៉ា​ត់​។​ ​ជាមួយគ្នា​នេះ​ ​កម្មវិធី​ក៏​មានការ​ចាប់​រង្វាន់​ជាច្រើន​រួម​មានការ​ស្នាក់​នៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​អាហារ​ប៊ូ​ហ្វេ​ថ្ងៃអាទិត្យ​ ​អាហារ​ពេលល្ងាច​​ ​និង​រង្វាន់​ជាច្រើន​ទៀត​។​ ​ចំពោះ​តម្លៃ​សំបុត្រ​សម្រាប់​ការចូលរួម​ទស្សនា​មាន​ដូចជា​៖​
• ​សំបុត្រ​ ​VIP​ ​មាន​តម្លៃ​ ​៣​៥​ ​ដុល្លារ​
• ​សំបុត្រ​មនុស្ស​ពេញវ័យ​ ​មាន​តម្លៃ​ ​១​៨​ ​ដុល្លារ​
• ​សំបុត្រ​កុមារ​ ​មាន​តម្លៃ​ ​៩​ ​ដុល្លារ​ ​និង​មិន​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ដែល​មាន​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS