×

COACH​ ​បង្កើត​យុទ្ធនាការ​ថ្មី​ “​WEAR​ ​YOUR​ ​SHINE​” ​ដែល​ផ្តោត​លើ​ការ​ជឿជាក់​ចំពោះខ្លួន​ឯង​

NEWS one year ago
 
 

           ​រាជធានី​ភ្នំពេញ​-​ម៉ាក​យីហោ​ ​Coach​ ​បាន​ធ្វើការ​បង្ហាញ​យុទ្ធនាការ​ “​Wear​ ​Your​ ​Shine​” ​ដែល​មាន​វត្តមាន​ ​កញ្ញា​ ​Dove​ ​Cam​e​ron ​លោក​ ​L​i​l​ ​Buck​ ​កញ្ញា​ ​Young​j​i​ ​Lee​ ​និង​កញ្ញា​ ​Y​an​f​e​i​ ​Song​ ​និង​បាន​ណែនាំ​ខូឡិ​ក​ហ្សិ​ន​ ​Coach​ ​Shine​ ​ដែល​នាំមក​ជូន​នូវ​ផលិតផល​ដែល​មាន​លក្ខណ​ ​metallic​ ​ដែល​មាន​ពណ៌​ភ្លឺ​ចែង​ចាំង​ ​និង​ទាក់ទាញ​ដូចជា​ ​កាបូប​ ​ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿង​លម្អ​ផ្សេងៗ​។​

          ​ជំពូក​ថ្មី​នៃ​ដំណើរ​ ​Courage​ ​to​ ​Be​ ​Real​ (​ភាព​ក្លាហាន​ក្នុង​ការ​រក្សា​ចរិត​លក្ខណ​ពិត​មិន​ប្រតិដ្ឋ​) ​របស់​ ​Coach​ ​ដែល​មានការ​ផ្តោត​លើ​ការ​បំ​ផុសគំនិត​ទស្សនិកជន​ឱ្យ​បង្ហាញ​ចរិត​ពិតប្រាកដ​របស់​ខ្លួនឯង​ ​មានឈ្មោះ​ថា​ “​Wear​ ​Your​ ​Shine​” ​ត្រូវ​បាន​យក​ ​fashion​ ​ជា​ឧបករណ៍​ដែល​មិន​ត្រឹមតែ​សម្រាប់​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ការ​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន​ផង​ដែរ​។​ ​ដឹកនាំ​ដោយ​ ​លោក​ ​Lope​ S​err​an​o ​និង​ថតរូប​ដោយ​ ​លោក​ ​Josh​u​a​ ​Wood​s ​ជាមួយនឹង​ក្បាច់​រាំ​ដោយ​ ​អ្នកនាង​ ​E​m​ma​ ​Port​n​e​r ​យុទ្ធនាការ​នេះ​គឺជា​អនុស្សរណៈ​ ​ជំរុញ​ឱ្យ​យើង​ហ៊ាន​ជម្នះ​លើ​ការ​មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ ​ដើម្បី​ឱ្យ​ខ្លួន​លេចធ្លោ​លើស​ពី​អ្នកដទៃ​ទាំង​ក្នុង​វិ​ស័យ​ ​fashion​ ​។​ ​យុទ្ធនាការ​នេះ​ក៏​ត្រូវ​បាន​នាំមក​ជា​ខ្សែភាពយន្ត​ខ្លី​ៗ​ជាច្រើន​ ​ដោយ​តួអង្គ​នីមួយៗ​ក្នុង​នោះ​ប្រឈមមុខនឹង​បុគ្គល​ម្នាក់​ដែល​មាន​​​រូបរាង​ដូច​ខ្លួន​គេ​ ​តំណាង​ពី​ការរិះគន់​ ​និង​មិន​ទុកចិត្ត​លើ​ខ្លួនឯង​។​ ​ការ​ប្រឈម​មុខ​នេះ​ត្រូវ​បាន​សម្តែង​ឡើង​ជាមួយនឹង​ខូឡិ​ក​ហ្សិ​ន​ ​Coach​ ​Shine​ ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​តាមរយៈ​ការ​រាំ​ដ៏​សប្បាយរីករាយ​ ​និង​ទាក់ទាញ​ ​ហើយ​បញ្ចប់​ក្នុង​សភាព​ត្រៀម​ខ្លួន​រួច​ជា​ស្រាប់​ ​ដើម្បី​ឈាន​ដល់​ការ​ ​បញ្ចេញ​ភាព​ជឿជាក់​លើ​ខ្លួនឯង​។​

          ​ខ្សែភាពយន្ត​ "​Wear​ ​Your​ ​Shine​" ​បាន​ណែនាំ​សមាជិក​ថ្មីៗ​របស់​ ​Coach​ ​Family​ ​ដែល​ពួកគេ​ឆ្លុះបញ្ចាំង​នូវ​បេសកកម្ម​របស់​ ​Coach​ ​ក្នុង​ការ​ជំរុញ​ឱ្យ​អនុស្សរណៈ​ “​Courage​ ​to​ ​Be​ ​Real​” ​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​ការពិត​ជុំវិញ​ពិភពលោក​ ​តាមរយៈ​រឿងរ៉ាវ​ដទៃទៀត​របស់​បុគ្គល​នីមួយៗ​ ​ដែល​តំណាង​ឱ្យ​មនុស្ស​ជំនាន់​បច្ចុប្បន្ន​។​ ​យុទ្ធនាការ​នេះ​មានការ​បង្ហាញ​នូវ​ទូត​សុច្ឆន្ទៈ​របស់​ ​Coach​ ​គឺ​កញ្ញា​ J​e​nn​if​e​r ​Lope​z​ ​នៅ​ក្នុង​ខ្សែភាពយន្ត​ ​ដែល​បង្ហាញ​ពី​ការ​ប្រឈមមុខនឹង​សំឡេង​រិះគន់​ដែល​នាង​មាន​ចំពោះខ្លួន​ឯង​ ​និង​ការ​រាំ​ដ៏​រស់រវើក​ ​ឆ្លុះបញ្ចាំង​ពី​ឋានៈ​របស់​នាង​ជា​រូប​តំណាង​មួយ​រូប​ ​ដែល​បាន​ជំរុញ​ឱ្យ​អ្នកដទៃ​រស់នៅ​ក្នុង​ជីវិត​ដែល​គ្មាន​ភាព​ស្តាយក្រោយ​។​

          ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​រដូវ​កាល​ ​Fall​ 2023 ​របស់​ ​Coach​ ​និង​ក្នុង​ចក្ខុវិស័យ​នៃ​ការ​កែច្នៃ​កេរ​ដំ​ណែ​លសម្រាប់​អ្នក​ជំនាន់​ថ្មី​ ​របស់​ ​Creative​ ​Director​ ​លោក​ S​t​u​art​ ​V​ever​s ខូឡិ​ក​ហ្សិ​ន​ ​Coach​ ​Shine​ ​នេះ​នាំមក​នូវ​កាបូប​ ​Tab​by​ ​និង​រូបរាង​ ​P​e​nn ​ថ្មី​ក្នុង​ពណ៌​ ​metallic​ ​និង​ម៉ូត​ស្បែក​ ​patent​ ​leather​ ​ហើយ​កាបូប​រាង​ដ៏​កត់​សម្គាល់​ “​T​h​e​ ​Coach​ ​Shape​s” ​ដែល​មាន​​​រូបរាង​និង​ពណ៌​ដ៏​ស្រស់បំព្រង​ ​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ ​និង​ស្បែកជើង​ធ្វើ​ពី​រោមសត្វ​ពណ៌​ប្រាក់​ភ្លឺ​ចែង​ចាំង​ (​metallic​) ​។​

          ​លោក​ ​V​ever​s ​បាន​ពោលថា​ “ខូឡិ​ក​ហ្សិ​ន​រដូវ​កាល​ ​Fall​ ​របស់យើង​ ​ត្រូវ​បាន​បំ​ផុសគំនិត​ដោយ​អាកប្បកិរិយា​របស់​មនុស្ស​ជំនាន់​ថ្មី​ ​រួម​ជាមួយនឹង​គំនិត​ដែល​ពួកយើង​ជឿ​ថា​ ​កេរដំណែល​របស់យើង​អាច​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ជំរុញ​ឱ្យ​បុគ្គល​នីមួយៗ​ហ៊ាន​បញ្ចេញមតិ​ផ្ទាល់ខ្លួន​។​” ​លោក​បាន​បន្ត​ថា​ “​ពួកយើង​បាន​ចាប់ផ្តើម​ជាមួយនឹង​គ្រប់​លក្ខណ​សម្គាល់​របស់យើង​ ​រួច​បញ្ចូល​នូវ​រូបរាង​ ​ពណ៌​ ​និង​ភាពជា​យុវវ័យ​ ​ដើម្បី​បង្កើត​រចនាបថ​ថ្មីៗ​ ​ដែល​អាច​បំផុស​អារម្មណ៍​ហ៊ាន​ជម្នះ​លើ​ខ្លួនឯង​។​ “​Wear​ ​Your​ ​Shine​” ​នាំមក​នូវ​ស្មារតី​នៃ​ខូឡិ​ក​ហ្សិ​ន​យើង​ ​ក៏ដូចជា​ជំនឿ​របស់យើង​ថា​ ​fashion​ ​អាច​ក្លាយ​ជា​មធ្យោបាយ​សម្រាប់​យើង​គ្រប់រូប​បង្ហាញ​ពី​អត្តចរិត​របស់​ខ្លួន​យើង​។​”

          ​ប្រធាន​ផ្នែក​ទី​ផ្សារ​ពិភពលោក​ ​និង​ប្រធាន​ទ្វីប​អាមេរិក​ខាងជើង​ ​របស់​ ​Coach​ ​លោក​ ​Sand​e​e​p​ ​Set​h​ ​បាន​លើកឡើង​ថា​ “​ខ្លឹមសារ​នៃ​យុទ្ធនាការ​រដូវ​កាល​ ​Fall​ ​ត្រូវ​បាន​ផ្អែកលើ​ការយល់​ដឹង​ ​និង​សង្កេតឃើញ​របស់យើង​ ​ចំពោះ​អ្នកប្រើប្រាស់​ជំនាន់​ថ្មី​ ​Generation​ ​Z​ ​ដែល​ពួកគេ​ជារឿយៗ​មិន​អាច​បញ្ចេញ​អត្តចរិត​និង​យោបល់​ផ្ទាល់ខ្លួន​បាន​ដោយសារ​សំឡេង​ខាងក្នុង​តែងតែ​រារាំង​ខ្លួនឯង​។​” ​លោក​ក៏បាន​បន្ត​ទៅទៀត​ថា​ “​យុទ្ធនាការ​នេះ​មិនគ្រាន់តែ​តំណាង​ឱ្យ​ការ​បន្ត​ដំណើរ​របស់យើង​ ​ក្នុង​ការ​បង្កើត​មនោសញ្ចេតនា​ជាមួយ​អ្នកប្រើប្រាស់​ ​តាមរយៈ​រឿងរ៉ាវ​ដែល​ទាក់ទង​ជាមួយ​ពួកគាត់​យ៉ាង​ជ្រាលជ្រៅ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វាក៏ជា​ការ​ធ្វើ​ឱ្យ ​Coach​ ​ក្លាយ​ជា​វេទិកា​សម្រាប់​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ​និង​តម្លៃ​ផ្សេងៗ​ដែល​ពួកគាត់​យកចិត្តទុកដាក់​។​ “​Wear​ ​Your​ ​Shine​” ​គឺជា​ជំពូក​បន្ទាប់​នៃ​បេសកកម្ម​របស់យើង​ ​ដើម្បី​ជំរុញ​ឱ្យ​គ្រប់​អតិថិជន​ស្វែងរក​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​។​”

          “​Wear​ ​Your​ ​Shine​” ​ជា​យុទ្ធការ​ផ្អែកលើ​ ​Expressive​ ​Luxury​ ​របស់​ ​Coach​ ​បន្ទាប់ពី​យុទ្ធនាការ​ “​In​ ​M​y​ ​Tab​by​” ​និង​ “​Courage​ ​to​ ​Be​ ​Real​” ​ដែល​មាន​ចក្ខុវិស័យ​នៃ​ភាព​ប្រណីត​ផ្តោត​លើ​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ​ដូចដែល​បាន​កំណត់​ដោយ​មនុស្ស​ជំនាន់​ថ្មី​៕​

Advertisement Article


SUGGESTIONS