×

Phnom Penh Designers Week ប្រារព្ធ កម្មវិធី ខួប១០ឆ្នាំរបស់ខ្លួន

NEWS 9 months ago
 
 

            P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​នឹង​ប្រារព្ធ​ខួប​១​០​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​ស្ថិតនៅ​សណ្ឋាគារ​ ​Tribe​។​

            អ្នក​ច្នៃ​ម៉ូត​ដ៏​មាន​ទេពកោសល្យ​ចំនួន​៦​រូប​នឹង​បើ​កបង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​នូវ​ម៉ូត​ខូឡិ​ក​ហ្សិ​ន​ថ្មីៗ​របស់​ពួកគាត់​ទៅកាន់​មហាជន​ទៅតាម​ការ​អញ្ជើញ​នៃ​អ្នក​ច្នៃ​ម៉ូត​នីមួយៗ​ ​ភ្ញៀវកិត្តិយស​ ​និង​សំរាប់​ភ្ញៀវ​ V​I​P​ ផង​ដែរ​។​ ចំពោះ​ការ​បើក​បង្ហាញ​នេះ​​​រួម​មាន​ S​EMU​R​I​AN​, ​AM​BR​E​ ​MAN​, ​DONE​ ​PRO​T​AS​I​O, ​A​.N.​D​, ​D​R​EWE​ ​T​A​Y​L​OR ​និង​ ​P​h​oun​g​ ​By​ S ​ដែល​ផ្តោត​ទៅ​លេី​ប្រធាន​បទ​នៅ​រដូវ​កាល​នេះ​គឺ​ “​CURATE​D​ ​WISDOM​” ​ដើម្បី​បង្ហាញ​ម៉ូត​ថ្មី​សម្រាប់​រដូវ​កាល​នេះ​ “​introspection​” ​និង​អារម្មណ៍​ផ្ទាល់ខ្លួន​ក្នុង​បរិ​បទ​នៃ​អ្នក​រចនា​ម៉ូត​។​ ​សម្រាប់​ ​កម្មវិធី​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​នេះ​ក៏មាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​ ​Miner​v​a​ ​T​V​ ​គេហទំព័រ​ ​SO​V​R​IN​ ​និង​សារ​ព័ត៌មាន​ S​a​bay​ ​ផង​ដែរ​៕​

Advertisement​ ​Article​


SUGGESTIONS