Phnom Penh Designers Week នឹងប្រារព្ធខួប១០ឆ្នាំរបស់ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅសណ្ឋាគារ Tribe។
អ្នកច្នៃម៉ូតដ៏មានទេពកោសល្យចំនួន៦រូបនឹងបើកបង្ហាញនូវស្នាដៃរបស់ខ្លួននូវម៉ូតខូឡិកហ្សិនថ្មីៗរបស់ពួកគាត់ទៅកាន់មហាជនទៅតាមការអញ្ជើញនៃអ្នកច្នៃម៉ូតនីមួយៗ ភ្ញៀវកិត្តិយស និងសំរាប់ភ្ញៀវ VIP ផងដែរ។ ចំពោះការបើកបង្ហាញនេះរួមមាន SEMURIAN, AMBRE MAN, DONE PROTASIO, A.N.D, DREWE TAYLOR និង Phoung By S ដែលផ្តោតទៅលេីប្រធានបទនៅរដូវកាលនេះគឺ “CURATED WISDOM” ដើម្បីបង្ហាញម៉ូតថ្មីសម្រាប់រដូវកាលនេះ “introspection” និងអារម្មណ៍ផ្ទាល់ខ្លួនក្នុងបរិបទនៃអ្នករចនាម៉ូត។ សម្រាប់ កម្មវិធី Phnom Penh Designers Week នេះក៏មានការចូលរួមឧបត្ថម្ភដោយ Minerva TV គេហទំព័រ SOVRIN និងសារព័ត៌មាន Sabay ផងដែរ៕
Advertisement Article