BOGGI MILANO នាំមកនូវខូឡិកហ្សិន Spring Summer ឆ្នាំ ២០២៤ "IT’S TIME TO B”
NEWS 9 months agoខូឡិកហ្សិនរដូវកាល Spring-Summer ឆ្នាំ២០២៤ របស់ Boggi Milano គឺជាកំណាព្យថ្លែងឡើងពីរចនាបថរបស់ប្រទេសអុីតាលី ដោយនាំមកនូវអាកប្បកិរិយាដ៏ទំនើប និងភាពទាក់ទាញរបស់តំបន់មេឌីទែរ៉ាណេ (mediterranean) ៖ ការស្លៀកពាក់មិនគ្រាន់តែសម្តៅលើការបំពាក់ខោអាវលើខ្លួនប៉ុណ្ណោះ តែការស្លៀកពាក់គឺជាវិធីនៃការបង្ហាញពីអត្តចរិកផ្ទាល់ខ្លួនរបស់យើង។ ជម្រើសពណ៌ស្រាលៗ និងរូបរាងទន់ភ្លន់គឺជាចំណុចសំខាន់ដែលធ្វើឱ្យខូឡិកហ្សិនកាន់តែមានភាពលេចធ្លោ។
ជាមួយនឹងសេចក្តីអះអាង “It’s Time to B” ម៉ាកយីហោនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ជូននូវសម្លៀកបំពាក់ដែលមានលក្ខណៈលើសពីការស្លៀកពាក់ធម្មតា និងជំរុញឱ្យបុរសៗបង្កេីតនូវស្ទាយ៍ពិសេសផ្ទាល់ខ្លួនផងដែរ។ បុរស Boggi Milano តំណាងឱ្យជីវភាពជនជាតិអុីតាលីយ៉ាងល្អឥតខ្ចោះ ដោយលោកជាបុរសដ៏ប៉ិនប្រសប់ និងជាក់ស្តែង ពុំមានភាពស្មុគស្មាញក្នុងការស្លៀកពាក់ និងលេចធ្លោក្នុងចំណោមអ្នកដទៃ ហើយលោកបង្ហាញខ្លួនជាបុរសដែលមានមោទនភាព និងទំនុកចិត្តខ្ពស់ ទៅកាន់ពិភពលោក។
ទាំងនេះគឺជាទំនោរថ្មីនៃខូឡិកហ្សិនរដូវកាល Spring/Summer ឆ្នាំ២០២៤ នេះ។ ជាមួយនឹងសម្លៀកបំពាក់ដ៏មានផាសុខភាព និងសម្បូរបែប រចនាឡើងដើម្បីបំពេញជីវភាពរស់នៅពោរពេញដោយភាពទាន់សម័យ និងផ្តល់ជូនរូបរាងដ៏ថ្លៃថ្នូរ និងហ្មត់ចត់ដល់បុគ្គលជំនាន់ក្រោយគ្រប់ពេលវេលា។
ខូឡិកហ្សិននេះ ចាប់ផ្តើមជាមួយនឹងជម្រើសឈុតសម្លៀកបំពាក់ស័ក្តិសមសម្រាប់រដូវកាលចម្រុះដោយមានការផ្តោតសំខាន់លើរដូវកាល Spring ជាចម្បង។ បន្ទាប់មក ខូឡិកហ្សិននេះបន្តជាមួយនឹងជម្រើសសំលៀកបំពាក់ស័ក្តិសមនឹងអាកាសធាតុក្តៅផងដែរ។
លើសពីនេះ ចំណុចពិសេសនៃខូឡិកហ្សិននេះ គឺជាការបកស្រាយឡើងវិញដ៏សហសម័យនៃរចនាបថអុីតាលី។
ការលាយបញ្ចូលគ្នារវាងរចនាបថដ៏ប៉ិនប្រសប់នេះ គឺជារបៀបបង្កើតសម្លៀកបំពាក់បែប Hybrid ដូចជាអាវបែប Shirt jacket ដែលមាននូវការផ្គូផ្គងប្រភេទក្រណាត់ និងរចនាខុសៗគ្នា ដែលជានិមិត្តសញ្ញានៃភាពល្អឥតខ្ចោះរវាងទម្រង់បែបបទ រចនាបថ និងការអនុវត្តជាក់ស្តែង។ ខូឡិកហ្សិននេះក៏បានណែនាំឱ្យជួបជាមួយនឹងបណ្តុំ B Tech ម្តងទៀត ដោយមានការបន្ថែមនៃជម្រើសសម្លៀកបំពាក់ថ្មីៗ ផលិតឡើងពីសាច់ក្រណាត់បច្ចេកទេស និងទម្រង់រូបរាងបែបទំនើបទាន់សម័យ។
ម៉្យាងទៀត ក្នុងចំណោមម៉ូតដែលបានបើកបង្ហាញថ្មីៗ យើងក៏សង្កេតឃើញមានជម្រើសដ៏គួរឱ្យកត់សម្គាល់មួយចំនួន ដែលមានការ បំផុស ឬចាក់ពុម្ពពីលើ ដោយឡូហ្គោ Boggi Milano តែម្តង។
ក្នុងអំឡុងពេលទីបញ្ចប់នៃរដូវកាលនេះ យើងមិនអាចមើលរំលងប្រភេទក្រណាត់ឯកទេសទាំងនេះបានឡើយ។ ដោយមានលក្ខណៈជាក្រណាត់ដ៏ត្រជាក់ និងស្រាលបំផុតក្នុងចំណោមប្រភេទក្រណាត់សរីរាង្គ និងធម្មជាតិទាំងអស់ ប្រភេទក្រណាត់នេះមានការប្រើប្រាស់នៅក្នុងផលិតផល អាវប៉ូឡូ អាវយឺត និងខោខ្លីបែប Bermuda ។
ជាមួយនឹងខូឡិកហ្សិននេះ និងជាមួយ Boggi Milano គ្រប់ពេលវេលាគឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលស្គាល់បុគ្គលផ្ទាល់ខ្លួន។ Boggi Milano Cambodia ក៏បានភ្ជាប់ទំនាក់ទំនងជាមួយបេតិកភណ្ឌអុីតាលីរបស់ខ្លួន ដោយក្លាយជាសមាជិកផ្លូវការនៃសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) និងសមាគមធុរកិច្ចអ៊ីតាលី-កម្ពុជា (ICBA)។ It’s time to B ។
Boggi Milano គឺជាម៉ាកយីហោអុីតាលី ដែលមានវត្តមាននៅលើទីផ្សារចំនួន ២១៨ ហាង ក្នុងចំនួនប្រទេសលើសពី ៤០ ប្រទេស ។
សព្វថ្ងៃនេះ ម៉ាកយីហោ Boggi Milano មានការឆ្ពោះទៅរកគោលដៅផ្ទាល់ខ្លួនប្រកបដោយមហិច្ឆតាខ្ពស់ ដោយភាពច្នៃប្រតិដ្ឋបច្ចេកវិទ្យា និរន្តរភាព និងគុណភាព ជាមួយនឹងគំនិតបដិវត្តន៍នៃការប្រើប្រាស់វត្ថុធាតុដើមរួមជាមួយការអនុវត្តបច្ចេកទេសខ្ពស់។ ការច្នៃឡើងនៃក្រណាត់ Boggi Milano កើតចេញពីការលាយបញ្ចូលគ្នានៃសារធាតុសំខាន់ៗចំនួនពីរ គឺ គុណភាពនៃក្រណាត់ (ដែលមានការលំអៀងជ្រើសរើសប្រើសរសៃសរីរាង្គ វត្ថុកែច្នៃ ក្រណាត់ដែលមានការបញ្ជាក់ និងសភាពលក្ខណៈ avant-garde) និងការស្រាវជ្រាវនៃរចនាបថសម្លៀកបំពាក់ ដោយអនុវត្តលើទស្សនៈវិស័យនៃការរស់នៅបែបថ្មី របស់បុរសសម័យទំនើប៕
Advertisement Article