ការចាប់ផ្តើមឡើងវិញនៃសិល្បៈដេកូរបស់ Magnum ពេលវេលាដ៏លេចធ្លោ និងការបង្ហាញខ្លួនលើកដំបូងរបស់ម៉ាកយីហោម៉េកណាំនៅកម្ពុជា
NEWS 7 months agoសិល្បៈដេកូ របស់ Magnum បានបង្ហាញរូបរាងសារជាថ្មីម្ដងទៀតបន្ទាប់ពី ១០០ឆ្នាំកន្លងទៅ នៅក្នុងកម្មវិធីអាហារពេលល្ងាចដ៏មានអត្ថន័យបំផុត។
មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះរំលេចជាមួយសិល្បៈបែបដេកូ ហើយក៏ជាវេទិកាមួយ ក្នុងការឆ្ពោះទៅរកពិភពម៉ូត និងបង្កើតការភ្ញាក់ផ្អើលដ៏រីករាយ សម្រាប់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលយករសជាតិថ្មី។
នេះជាចំណីអារម្មណ៍ប្លែកភ្នែកមួយកម្រិត ដែលអ្នកចូលរួមទាំងអស់សុទ្ធតែតុបតែងខ្លួនយ៉ាងប្រណីត ឥតខ្ចោះ និងពិតជាស័ក្ដិសមមែនទែនជាមួយ Theme បែប Art Deco។
Magnum Premiere Gala Dinner កន្លងទៅត្រូវបានគេចាត់ទុកថា ជាពេលវេលាដ៏សែនមានន័យ មិនអាចបំភ្លេចបាន និងមានភាពអស្ចារ្យ ដោយបង្ហាញពីកិច្ចសហការរវាងម៉ាក និងបុគ្គលសំខាន់ៗក្នុងវិស័យ Fashion ផងដែរ។