×

លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ពី​អ្នកចូលចិត្ត​គំនូរជីវចល​ក្លាយ​ជា​ផលិត​ក​ភាពយន្ត​មួយ​រូប​នា​ខេត្ត​បាត់​ដំបង​

NEWS 4 years ago
 
 

           គំនូរជីវចល​ត្រូវ​បាន​ពេញ​និយម​ក្នុង​ការ​ផលិត​វីដេអូ​ពាណិជ្ជកម្ម​ វីដេអូ​អប់រំ​ខ្លី​ៗ​ ​និង​ភាពយន្ត​វែង​ៗ​ដែលគេ​អា​ចចាក់​បញ្ចាំង​ក្នុ​រោងភាពយន្ត​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​កម្ពុជា​យើង​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឯណេះ​វិញ​ វិ​ស​័​យ​គំនូរជីវចល​ហាក់​កំពុង​ស្ទុះឡើង​ជា​បណ្ដើរៗ​ ​តាមរយៈ​ការ​យុវជន​សម័យ​បច្ចេកវិទ្យា​បន្ដិចម្ដងៗ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​គេ​ក៏​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ថា​ វិ​ស​័​យ​គំនូរជីវចល​នេះ​បាន​ជ្រាបចូល​មក​ប្រទេស​កម្ពុជា​តាំងពី​ពេលណា​មក​ ​ហើយ​តើ​កូនខ្មែរ​រូប​ណា​ដែល​ចាប់ផ្តើម​នូវ​ជំនាញ​ដ៏​ក​ម្រ​នេះ​មុនគេ​នោះ​នៅឡើយ​?

          ​ជំនួប​ជាមួយនឹង​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ជា​គ្រូបង្រៀន​នៃ​វិ​ស​័​យ​គំនូរជីវចល​មួយ​រូប​ ​លោក​គឺជា​កូនខ្មែរ​ដែល​បាន​ចាប់ផ្តើម​នូវ​ជំនាញ​វីដេអូ​តុក្កតា​ដែល​មាន​ចលនា​នេះ​ដំបូង​គេ​បង្អស់​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ឆ្លងផុត​សម័យ​ស​ង្រ្គា​ម​ដ៏​រាំ​រ៉ៃ​ជាច្រើន​សតវត្សរ៍​រួចមក​។​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​កើត​នៅ​ថ្ងៃ​ទី​ ​២​៥​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​១​៩​៨​៣​ ​នៅ​ទឹកដី​នៃ​ខេត្ត​បាត់​ដំបង​។​ ​លោក​ចាប់ផ្តើម​ប្រឡូក​ចូល​វិ​ស​័​យ​សិល្បៈគំនូរ​នៅ​ឆ្នាំ​ ​១​៩​៩​៨​ ​នៅ​សាលា​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​មាន​ទីតាំងនៅ​ស្រុកកំណើត​របស់​លោក​តែម្ដង​។​ ​ដោយមាន​ការណែនាំ​ពីសំណាក់​អ្នកថតរូប​ជន​ជាតិខ្មែរ​អាមេរិក​កាំ​ង​មួយ​រូប​ដែល​បាន​មក​ទស្សនកិច្ច​នៅ​សាលា​របស់​លោក​នោះ​លោក​ ​ប៉ោយ​ឈុន​លី​ ​ក៏បាន​ចាប់ផ្តើម​រៀន​ស្វែងយល់​ ​និង​ស្វ័យ​សិក្សា​នូវ​ជំនាញ​គំនូរជីវចល​នេះ​នៅ​ឆ្នាំ​ ​២​០​០​២​។​ ​ខុសប្លែក​ពី​អ្វី​ដែល​លោក​បាន​រៀន​ដៅ​យ​ការ​គូរ​គំនូរ​មួយ​សន្លឹក​ធម្មតា​ ​ក៏ប៉ុន្តែ​លោក​ត្រូវ​គូររូប​ដដែល​ៗ​ ​និង​មាន​កាយវិការ​ខុសគ្នា​បន្តិចៗ​ជាច្រើន​សន្លឹក​ផ្គុំ​ចូលគ្នា​ដើម្បី​អាច​បង្កើត​បានជា​វីដេអូ​ ​តុក្កតា​ដែល​មាន​រយៈពេល​ខ្លី​មួយ​។​ ​នា​ឆ្នាំ​ ​២​០​០​៦​ ​លោក​ក៏បាន​ស្គាល់​មិត្តភក្តិ​ម្នាក់​មកពី​ប្រទេស​បារាំង​មក​ជួយ​បង្រៀន​ទាំង​ថ្ងៃ​ ​ទាំង​ ​យប់​ ​រយៈពេល​មួយ​ខែ​ ​ខណៈ​ដែល​ជំនាញ​នេះ​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​រៀនសូត្រ​។​ ​បន្ទាប់មក​នា​ឆ្នាំ​ ​២​០​០​៧​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ក៏​ចាប់ផ្តើម​បើក​ថ្នាក់​បង្រៀន​ជំនាញ​ ​គំនូរជីវចល​នេះ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​តែម្ដង​ដោយ​កាលនោះ​លោក​បាន​ប្រមូល​ក្មេងៗ​ផ្តើម​ពី​សិស្ស​បី​នាក់​ ​រហូត​កើន​ដល់​ ​ដប់​បួន​នាក់​។​ ​បង្រៀន​ផង​ ​រៀន​ខ្លួនឯង​ផង​ ​លោក​បាន​ជួយ​ដល់​អតីត​សាលា​របស់​លោក​ទទួល​បាន​គម្រោង​ជាច្រើន​ពី​អង្គការ​ ​និង​ស្ថាប័ន​មួយ​ចំនួន​ជាមួយនឹង​កូនសិស្ស​ផង​ដែរ​។​ ​រៀន​ដោយខ្លួនឯង​ ​មិន​គ្រប់គ្រាន់​ឡើយ​ ​សម្រាប់​បុរស​ដែល​មាន​មុខមាត់​ស្រដៀងនឹង​កីឡា​ប្រដាល់​លំដាប់​ពិភពលោក​ជនជាតិ​ហ្វីលីពីន​ ​ម៉ា​នី​ ​ប៉ា​ក​គី​អៅ​ ​ម្នាក់​នេះ​ ​ដូច្នេះ​ហើយ​ទើប​លោក​បាន​សម្រេច​បន្ត​ការសិក្សា​ជំនាញ​មួយ​នេះ​នៅ​សាលា​ ​E​co​l​e​ ​P​i​v​a​u​t​ ​ប្រទេស​បារាំង​ឲ្យ​លម្អិត​និង​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ពី​ឆ្នាំ​ ​ពីរ​ពាន់​ដប់​ ​ដល់​ ​ឆ្នាំ​ពីរ​ពាន់​ដប់​បួន​។​

          ​ការ​ខិតខំ​ប្រឹងប្រែង​ ​ជាមួយនឹង​សេចក្តី​ស្រលាញ់​ចេញ​ពីចិត្ត​មិនបាន​ធ្វើឲ្យ​លោក​ខក​បំណង​នោះ​ឡើយ​ ​ក៏ប៉ុន្តែ​វា​បាន​ផ្តល់​នូវ​ផ្លែផ្កា​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​លោក​ ​រហូត​បាន​ឈ្នះ​នូវ​ពានរង្វាន់​ក្របី​មាស​ ​ពី​កម្មវិធី​ប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​មួយ​ដែល​មានឈ្មោះ​ថា​ “​Cam​bo​fest​ ​short​ ​film​” ​នៅ​ឆ្នាំ​ ​២​០​០​៧​។​ ​ភាពយន្ត​ខ្នាត​ខ្លី​នេះ​មាន​ចំណងជើង​ថា​ “ ​ក្មេង​តូច​ញ៉ាំ​ទឹក​មិន​ស្អាត​” ​ជា​រឿង​អប់រំ​និយាយ​អំពី​គុណវិបត្តិ​នៃ​ការ​ពិសា​រ​ទឹក​មិន​ស្អាត​ ​ហើយក៏​ជា​ភាពយន្ត​គំនូរជីវចល​តែមួយ​គត់​ក្នុងចំណោម​ភាពយន្ត​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​ជាមួយគ្នា​។​ ​ភាព​ជោគជ័យ​នេះ​បាន​ជ​ម្រុ​ញ​ទឹកចិត្ត​ ​លោក​ឲ្យ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ ​ជាមួយនឹង​ក្តី​សង្ឃឹម​និង​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ ​ដែល​ធ្វើឲ្យ​លោក​អាច​ផលិត​បានជា​ង​ ​ម្ភៃ​ វីដេអូ​ ​ទាំង​ភាពយន្ត​អប់រំ​ខ្នាត​ខ្លី​ ​និង​វីដេអូ​ឯកសារ​ផ្សេងៗ​ក្រោម​គម្រោង​របស់​អង្គការ​និង​ស្ថាប័ន​នានា​ផង​ដែរ​។​ ​បន្តិច​ម្ដងៗ​ ​លោក​ក៏បាន​វិវដ្ដ​ខ្លួន​ជា​ ​គ្រូ​ខាង​តែង​និពន្ធ​ ​និង​ជា​ផលិតករ​ភាពយន្ត​ទៀត​ផង​។​ ​បច្ចុប្បន្ន​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​មាន​ស្ទូឌីយោ​ ​ផលិត​គំនូរជីវចល​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ​ “​P​o​y​ ​Studio​” ​ដែល​កំពុងតែ​ដំណើរការ​ផលិត​គំនូរជីវចល​ជាច្រើន​ជូន​អតិថិជន​។​ ​ដំណើរ​ជីវី​ត​ការងារ​ ​របស់​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​មិនបាន​បញ្ឈប់​ត្រឹមនេះ​ឡើយ​ ​ក៏ប៉ុន្តែ​ម​ហិច្ច​តា​ក្នុង​ការ​ផលិតភាព​យន្ត​គំនូរជីវចល​ខ្នាត​ធំ​ដែល​អា​ចចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ ​ក៏ដូចជា​ទទួល​បាន​គម្រោង​ធំ​ៗ​ពីក្រៅ​ប្រទេស​ ​តែងតែ​ដាស់​អារម្មណ៍​ក្នុង​ក្តី​សុបិន្ត​របស់​លោក​ជានិច្ចកាល​។​ ​ការ​តស៊ូ​ជាមួយនឹង​ជីវិត​ការងារ​ជាមួយនឹង​គំនូរជីវចល​បាន​នាំឲ្យ​លោក​ជួប​នូវ​រស់​ជាតិ​គ្រប់បែបយ៉ាង​ទាំង​ ​ផ្អែម​ ​ល្វីង​ ​ជូរចត់​ ​បាន​ធ្វើឲ្យ​ភរិយា​របស់​លោក​​​មានគំនិត​ចង់​ផលិត​ជា​ខ្សែភាពយន្ត​មួយ​ដែរ​ ​ក៏ប៉ុន្តែ​សម្រាប់​ ​ឈុន​លី​ ​វិញ​ ​នៅតែ​គិតថា​នេះ​មិនទាន់​ដល់ក​ម្រិ​ត​ជោគជ័យ​ល្អ​ប្រសើរ​នៅឡើយ​។​

          ​ដំណើរ​ខ្សែ​ជីវិត​ក្នុង​វិ​ស​័​យ​ការងារ​របស់​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ហាក់​បាន​បង្រៀន​ទៅដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចេះ​តស៊ូ​ ​អត់ធ្មត់​ ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។​ ​បើ​ទោះបីជា​យើង​ពូកែ​និង​បាន​ឆ្លងកាត់​យ៉ាងណា​ ​ក៏ប៉ុន្តែ​ចំណេះ​ដឹង​សាលា​ ​នៅតែ​មិន​អាច​រំលង​បាន​ ​ប្រសិនបើ​យើង​ឈាង​ចាប់​នូវ​ចំណេះ​និង​ជំនាញ​មួយ​យ៉ាង​ពិតប្រាកដ​៕​

Article​ ​by​ ​SO​V​R​IN


SUGGESTIONS