×

ហាង​កាហ្វេ​បែប​សិល្បៈ​ដើម្បី​ស្នាម​ញញឹម​ជន​ពិការ​គថ្លង់​នៅ​ខេត្ត​កំពត​

NEWS 4 weeks ago
 
 

            ​ការ​ទទួលទាន​កាហ្វេ​នៅ​តាម​ហាង​ទំនើប​បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទូទៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​ធ្វើដំណើរ​ទៅ​ក​ម្សាន្ត​តាម​ខេត្ត​នានា​ក្នុង​ពេល​បច្ចុប្បន្ននេះ​ទៅ​ហើយ​។​ ​ក្រឡេកមើល​ទៅ​ក្រុង​កំពត​ ​ភូមិភាគ​និរតី​នៃ​ប្រទេស​ឯណោះ​វិញ​ ​ទេសចរ​គ្រប់រូប​តែង​កត់​សម្គាល់​ឃើញ​នូវ​សំណង់​អគារ​បេ​តិ​ក​ ​ភណ្ឌ​សម័យ​អាណានិគម​បារាំង​ច្រើន​ស្អេកស្កះ​ ​ប៉ុន្តែ​ប្រហែលជា​មាន​ភ្ញៀវ​ជាតិ​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​ស្គាល់​ហាង​ហា​ហ្វេ​តូច​មួយ​បង្កប់ខ្លួន​ក្នុង​រូបភាព​សំណង់​អគារ​សម័យ​បារាំង​មួយ​ស្ថិតនៅ​ជាប់​ចំហៀង​ផ្សារ​ក្រណាត់​ ​សង្កាត់​កំពង់​កណ្តាល​ ​ក្រុង​កំពត​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ឥន្ទធនូ​ឆ្លងកាត់​ព្រែក​កំពង់​បាយ​នោះ​ទេ​ ​គឺ​ត្រឹមតែ​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ស្ពាន​តែប៉ុណ្ណោះ​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​នោះ​លោកអ្នក​គ្រាន់តែ​ជិះ​ដល់​ចំណុច​ស្ពាន​ឥន្ទធនូ​ ​ហើយ​បត់ឆ្វេង​ដៃ​តាមផ្លូវ​ជាប់មាត់​ព្រែ​កត្រង់​រហូតដល់​ចំណុច​ផ្សារ​ក្រណាត់​ទើប​បត់ឆ្វេង​បន្តិច​តាមផ្លូវ​ខាងស្តាំ​ជាប់​ផ្សារ​។​

            ហាង​កាហ្វេ​នេះ​មានឈ្មោះ​ថា​ ​Epic​ ​Art​s ​Ca​f​é (អេពិ​ក​ ​អា​ត​ស៍ ​កាហ្វេ​) ​ជា​ហាង​កាហ្វេ​របស់​អង្គ​ការបរទេស​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះថា​ ​Epic​ ​Art​s ​Social​ ​Enterprise​ (​សហគ្រាស​ជួយ​សង្គម​ អេពិ​ក​អា​ត​ស៍) ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២​០​០​៦​ ​មក​ម្ល៉េះ​។​ ​ហាង​កាហ្វេ​នេះ​មាន​គោលបំណង​ធំ​គឺ​បង្កើត​ឡើង​ដើម្បី​ស្វែងរក​ចំណូល​ទ្រទ្រង់​ប្រតិបត្តិការ​អង្គការ​ខាងលើ​ប្រកបដោយ​និរន្តរភាព​ ​ដោយ​ជា​រៀងរាល់​ឆ្នាំ​ត្រូវ​មាន​ទិសដៅ​បង្កើត​ប្រាក់ចំណូល​ ​៦​០​ ​ភាគរយ​នៃ​ចំណូល​សរុប​តាមរយៈ​គម្រោង​ការងារ​នានា​ដើម្បី​សង្គម​។​ ​កា​របើក​ហាង​កាហ្វេ​នេះ​បាន​ចូល​រួមចំណែក​បង្កើត​ឱកាស​ការងារ​សម្រាប់​ជន​មាន​ពិការភាព​ជាច្រើន​ដែល​រស់នៅ​ក្នុង​ខេត្ត​កំពត​ ​ព្រមទាំង​បង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​គម្រោង​ការងារ​សិល្បៈ​ដែល​ជា​ស្នាដៃ​របស់​ជន​ពិការ​របស់​អង្គការ​ (​T​h​e​ ​Inclusive​ ​Art​s ​Course​) ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​T​h​e​ ​Inclusive​ ​Art​s ​Course​ ​គឺជា​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​រយៈពេល​ពីរ​ឆ្នាំ​នៅ​ក្នុង​មជ្ឈមណ្ឌល​សិល្បៈអេភិ​ក​នៅ​ក្នុង​ខេត្ត​កំពត​សម្រាប់​សិស្សានុសិស្ស​មកពី​សហគមន៍​ជន​ពិការ​គថ្លង់​ ​ដែល​ក្នុង​នោះ​រួម​មាន​ជំនាញ​រាំ​ ​ល្ខោន​ ​ភាពយន្ត​ ​គំនូរ​ ​ត​ន្រ្តី ​និង​ ​អក្ខរកម្ម​។​

            ​អ្នកនាង​ ​ហា​ណា​ ​គ្លី​ហ្វហ្វ​ដ​ (​H​an​n​a​h​ ​Cliff​or​d​) ​នាយក​គ្រប់គ្រង​ជំនួញ​ហាង​កាហ្វេ​ ​បាន​ផ្តល់​បទសម្ភាសន៍​ប្រាប់​ក្រុម​ការងារ​សូវ​រី​ន​ថា​ “ ​ខ្ញុំ​ជឿ​ថា​អ្នកដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជន​ដែល​មាន​ពិការភាព​មិន​មានលទ្ធភាព​ទទួល​បានឱកាស​និកម្មភាព​ដូច​មនុស្ស​គ្មាន​ពិការភាព​នោះ​ទេ​ […] ‘​Every​ ​Person​ ​Count​s’ (​មនុស្សម្នាក់​ៗ​អាច​ចូល​រួមចំណែក​) ​គឺជា​បាវចនា​របស់​ពួកយើង​។​ ​យើង​ជឿ​ថា​គ្រប់គ្នា​មាន​ជំនាញ​និង​ទេពកោសល្យ​ដើម្បី​ចែករំលែក​ដល់​ពិភពលោក​ ​មិន​អាស្រ័យ​លើ​សមត្ថភាព​របស់​ពួកគេ​នោះ​ទេ​។​ ” ​អ្នកនាង​បាន​បន្ថែម​ទៀត​ថា​ ​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​ ​បុគ្គលិក​ជាង​៧​០​ភាគរយ​មាន​ពិការភាព​ដោយ​ផ្នែក​ ​ឬ​ ​ក៏​សមាជិក​គ្រួសារ​របស់​ពួកគេ​ជា​ជន​ពិការ​។​ ​បុគ្គលិក​ភាគច្រើន​ជា​ជន​បាត់បង់​សមត្ថភាព​ក្នុង​ការ​ស្តាប់​ (​ថ្លង់​) ​ឬ​ ​ត្រចៀកធ្ងន់​។​ ​អាស្រ័យហេតុនេះ​ ​នៅ​រាល់​ពេល​ដែល​ភ្ញៀវ​ត្រូវការ​កុម្ម៉ង់​ម្ហូបអាហារ​ ​និង​ ​ភេសជ្ជៈ​ ​ភ្ញៀវ​ត្រូវ​បំពេញ​លើ​ក្រដាស​ទើប​បុគ្គលិក​របស់យើង​អាច​ដឹង​ថា​ភ្ញៀវ​ត្រូវការ​អ្វី​។​ ​តាមរយៈ​នេះ​អតិថិជន​និង​បុគ្គលិក​នៅ​ទីនោះ​នៅតែ​អាច​​​រក្សា​ទំនាក់ទំនង​រវាង​គ្នា​បាន​យ៉ាង​ងាយស្រួល​ “​ពួកយើង​មាន​​​រូបភាព​នៅ​លើ​បញ្ជីរាយនាម​មុខម្ហូប​និង​មេរៀន​ភាសា​សញ្ញា​ដើម្បី​លើកទឹកចិត្ត​ភ្ញៀវ​ឲ្យ​ព្យាយាម​ប្រើស​ញ្ញា​ទាំងនោះ​ជាមួយ​បុគ្គលិក​ពិការ​របស់យើង​។​គោលដៅ​របស់យើង​គឺ​បង្កើត​ទីតាំង​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​និង​ការ​រួមបញ្ចូល​ដើម្បី​ស្វាគមន៍​អ្នក​ទាំងអស់គ្នា​!”

            ក្រៅពី​កាហ្វេ​ ​និង​ ​ភេសជ្ជៈ​ផ្សេងៗ​ ​ហាង​ ​Epic​ ​Art​s ​Ca​f​é ​មាន​បម្រើ​ជូន​ភ្ញៀវ​នូវ​អាហារ​ពេលព្រឹក​ ​និង​ ​អាហារ​ពេលថ្ងៃត្រង់​ ​ចាប់ពី​ម៉ោង​ ​៧ព្រឹក​ ​ដល់ម៉ោង​ ​៤​ល្ងាច​ ​ដែល​មាន​ទាំង​ជម្រើស​អាហារ​បែប​បស្ចិមប្រទេស​ ​និង​ ​អាហារ​បែប​អាស៊ី​។​ ​អាហារ​ពិសេស​ៗ​នៅ​ទីនោះ​រួម​មាន​ដូចជា​ ​Epic​ ​M​u​e​s​l​i​ (​ផ្លែឈើ​អេពិ​ក​) Bokor ​Porridge​ (​បបរ​ភ្នំបូកគោ​) ​នំ​ផេ​ន​ខេ​ក​ដូង​លាយ​ចេក​, ​បាយ​រុំ​សារាយ​ជប៉ុន​ស្នូល​ត្រី​ធូ​ណា​ឬ​តៅហ៊ូ​ ​សាលាដ​សាច់​មាន់​ដុត​ជាមួយ​ទឹកឃ្មុំ​, ​ប្រភេទ​នំ​ប៉័​ង​ ​Bag​e​l​ ​Toast​i​e​ ​និង​ ​Pan​in​i​ ​ព្រមទាំង​ម្ហូប​ខ្មែរ​មួយ​ចំនួន​គឺ​ ​បាយ​ឆា​ ​បាយ​ស​និង​ឆា​បន្លែ​ ​និង​ ​ហហ្មុក​ (​អា​ម៉ុ​ក​) ​សាច់​ត្រី​ ​សាច់​មាន់​ ​ឬ​ ​តៅហ៊ូ​ ​។​ ​ចំណែក​ប្រភេទ​ទឹក​ក្រឡុក​ក៏​ពិសេស​ៗ​កំពុង​ពេញ​និយម​ផង​ដែរ​ ​តួយ៉ាង​ ​ចេក​ក្រឡុក​ទឹកឃ្មុំ​ ​ទឹក​ការ៉ុត​ ​ប៉ោម​ ​និង​ខ្ញី​ ​ទឹក​ក្រូចឆ្មារ​ជីរអង្កាម​ ប្រោ​ន​នី​ក្រឡុក​ ​និង​កាហ្វេ​ក្រឡុក​​ជាដើម​។​ ​គួរ​កត់​សម្គាល់​ថា​ ​នៅ​ទីនេះ​មាន​ម្ហូប​ធ្វើ​ពី​តៅហ៊ូ​ ​និង​ ​បន្លែ​ ​ដែល​ជា​ជម្រើស​ស័ក្តិសម​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ស្វែងរក​ប្រភេទ​អាហារ​បួស​ផង​ដែរ​។​ ​នៅ​ជាន់​ខាងលើ​ ​មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​សិល្បៈ​ដែល​ជា​ស្នាដៃ​របស់​សមាជិក​អង្គការ​ ​ព្រមទាំង​ការ​តុបតែង​យ៉ាង​ស្រស់​ស្អាត​ជំរុញ​បទពិសោធន៍​ទទួលទាន​អាហារ​របស់​លោកអ្នក​ឲ្យ​កាន់តែ​គួរឲ្យ​ជក់ចិត្តដិតអារម្មណ៍​ ​ជាពិសេស​គឺ​បង្អួច​ស្លាបព្រិល​ធំ​ៗ​ដែល​អាចឲ្យ​លោកអ្នក​គយគន់​សម្រស់​មួយ​ជ្រុង​នៃ​ក្រុង​កំពត​។​

            ​បើ​និយាយ​ពី​ផ្នែក​បម្រើ​សេវាកម្ម​វិញ​ ​គឺ​ពិតជា​មិនធម្មតា​នោះ​ទេ​។​ ​ទីនេះ​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​ពី​គេហទំព័រ​បរទេស​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​ខាង​ប្រឹក្សា​សេវាកម្ម​ទេសចរណ៍​គឺ​ ​Trip​ ​A​d​visor​ ​កាលពី​ឆ្នាំ​២​០​១​៧​ "​Inviting​ ​atmosphere​ ​w​e​l​coming​ ​staff​ ​and​ ​a​ ​fantastic​ ​cause​ ​to​ ​support​." (​បរិយាកាស​ទាក់ទាញ​ ​បុគ្គលិក​ស្វាគមន៍​ ​និង​ ​ហេតុផល​ដ៏​អស្ចារ្យ​ដើម្បី​គាំទ្រ​)​។​ ​លើស​ពី​នេះ​ ​ហាង​នេះ​ជា​ជម្រើស​កំពូល​ (​Top​ ​Choice​) ​ក្នុង​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​គេហទំព័រ​ ​Lonely​ ​Plane​t​ ​និង​ ​ជាប់​ “​Certificate​ o​f​ ​Excellence​” ​រហូតដល់​ទៅ​ប្រាំ​ដង​ពី​គេហទំព័រ​ ​Trip​ ​A​d​visor​ ​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​ហាង​ពិតជា​ទទួលរង​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​វិបត្តិ​កូ​វី​ដ​១​៩​ក្នុង​ពេល​បច្ចុប្បន្ននេះ​មិន​ខុស​ពី​ហាង​ដទៃទៀត​នោះ​ទេ​។​ ​ដូចនេះ​ ​កាលពី​ពេលថ្មីៗនេះ​ ​ហាង​បាន​បង្កើត​កម្មវិធី​សប្បុរស​ធម៌​ដើម្បី​រៃ​អង្គាស​ថវិកា​បន្ត​ទ្រទ្រង់​ដំណើរ​ការប្រតិបត្តិ​ការ​ក្នុង​អំឡុង​ពេលនេះ​។​ ​ក្រុម​ការងារ​អេពិ​ក​សង្ឃឹម​ថា​លោកអ្នក​នឹង​ឆៀង​មក​ទទួលទាន​អាហារ​និង​ទទួលយក​បទពិសោធន៍​ថ្មីៗ​ប្លែក​ពី​ហាង​នេះ​ផ្ទាល់​ដើម្បី​រួមចំណែក​ជួយ​ឲ្យ​បុគ្គលិក​ទាំងអស់​បាន​បន្ត​ការងារ​របស់​គេ​៕

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS