×

អត្ថ​ប្រយោជន៍​នៃ​ការ​គេង​ហាល​ថ្ងៃ​

FASHION & BEAUTY 1 month ago
 
 

           ការ​គេង​ហាល​ថ្ងៃ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​សព្វ​ថ្ងៃ​នេះមាន​មនុស្ស​​​​​​​​​​​​​​​​​​​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​បាន​ដឹង​ពី​អត្ថ​ប្រយោជន៍​នេះ​នៅ​ឡើយ​ទេ​។​ ការ​គេង​ហាល​ថ្ងៃ​គឺ​ជា​ឱសថមួយ​ដែល​អាច​​​ជួយព្យា​បាល​​នូវជំងឺមួយ​ចំនួន​ដែលធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយស្បែ​ក​អ្នក​នឹង​មើល​ទៅ​មាន​សភាព​ភ្លឺ​រលោងដែលបង្ហាញឲ្យ​ឃើញ​​ពី​​ពណ៌ស្បែក​ដ៏​មាន​សុខភាព​ល្អ​របស់​អ្នក​ អ្វីដែល​ពិសេស​ថែម​ទៀត​នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សម្រស់​កាន់​តែស្រស់​ស្អាតមួយកម្រិត​បន្ថែម​ទៀត​។

 

           បើ​និយាយ​ពី​កត្តា​សុខភាព​វិញ​ ការ​គេង​ហាល​ថ្ងៃ​គឺ​ជា​ផ្នែកមួយ​​ជួយឲ្យអ្នកមាន​សុខភាព​ល្អ​ ព្រម​ទាំង​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ផង​ដែរ។ ពន្លឺ​ព្រះ​អាទិត្យ​ដែល​បានបញ្ចាំងមក​លើ​អ្នក​នឹង​បណ្តាល​​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បង្កើត​នូវ​សារធាតុ​សេរូតូនីន(Serotonin) និង​សារធាតុ​អ៊ែនឌ័រ​ហ្វីន(Endorphins) ​ដែល​ជួយ​បង្កើន​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ហើយ​សារធាតុ​​ទាំង​ពីរ​នេះ​នឹង​ជួយ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃ​ប្រសាទបាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​។ សារធាតុ​មេឡាតូនីន (Melatonin) ​ដែល​កើត​ចេញ​មក​ពី​ពន្លឺ​​ព្រះអាទិត្យ​នឹងបាន​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​មាន​ដំណើរ​ការ​ល្អ​​រួច​​វា​នឹងជួយ​ដុត​បំផ្លាញឱកាស​នៃការ​គេង​មិន​លក់​របស់​អ្នក​​បាន​យ៉ា​ង​ល្អ​។ ​ ​សារធាតុ​ពុលមួយ​ចំនួន​ដែលមាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​មានជំងឺ​ ឬ​កើតជំងឺ​មហា​រីកនោះ​​​នឹង​ត្រូវ​បាន​កំចាត់​ចោល​ដោយពន្លឺ​ព្រះ​អាទិត្យ​ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​បង្កើត​កោសិកា​ឈាម​ស​ និង​កោសិកា​ឈាម​ក្រហម​ឲ្យ​មាន​ដំណើរ​កា​របាន​យ៉ាង​ល្អថែម​ទៀត​ផង។​ ​​​ចំណែក​ឯ​កត្តា​​សម្រស់​វិញ​​ ការ​គេង​ហាល​ថ្ងៃ​ កាត់​បន្ថយ​រាល់​បញ្ហា​នៅ​លើ​ស្បែក​របស់អ្នក​ផង​ដែរ​។​ ស្បែក​ដែល​ទទួល​រង​ពី​ការ​រលាក​មាន​ដូច​ជា​បញ្ហា​មុន​ ជំងឺត្រអក​ ឬកន្ទួល​រមាស់​អាច​ជា​សះ​ស្បើយ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​​ ហើយ​​វា​ថែម​ទាំងធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ភ្លឺ​រលោ​ង​ និង​មាន​សុខភាព​ល្អ​ទៀត​ផង​។ វីតា​មីន​Dដែល​កើត​ចេញ​​ពី​កាំ​រស្មី​ព្រះ​អាទិត្យ​​នឹង​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​គ្រប់​គ្រង​នូវ​ប្រព័​ន្ធភាពស៊ាំ​​ ព្រម​ទាំង​ជួយ​បង្កើន​នូវ​ការ​ស្រូប​យក​ជាតិ​កាល់​ស្យូមដែល​​ធ្វើ​ឲ្យ​អ្នកមាន​ឆ្អឹង​រឹង​មាំ​ ហើយ​វាជួយ​កាត់បន្ថយ​ការ​ខ្សោយ​តម្រង​នោម​ ជំងឺ​ទឹក​នោម​ផ្អែម​ រួម​ជាមួយ​និង​ការ​រំលាយ​សារធាតុ​​ដែល​ធ្វើ​ឲ្យ​អ្នកមាន​សភាព​ធាត់​ជ្រុល​ថែម​ទៀត​។ មួយ​វិញ​ទៀត​នោះ​អ្នក​ដែល​មាន​ស្បែក​សម្បុរ​ពណ៌​ស​នឹង​ជួប​ប្រទះ​ឱកាស​នៃ​​​​​​​​​​​​​​ការ​​កើត​ជំងឺ​មហា​រីក​ស្បែក​ខ្ពស់​ ដូច្នេះ​ការគេង​ហាល​ថ្ងៃ​នឹង​ជួ​យ​បង្កើត​ជា​តិ​ម៉េឡានីន(melanin)ដល់​ស្បែក​ដែល​បណ្តាល​ឲ្យ​ស្បែក​ប្រែ​ជា​ពណ៌ធែន​(Tan) ហើយ​ជា​តិម៉េឡានីន​នេះ​នឹង​ជួយ​ទប់​ស្កាត់​នូវ​ជំងឺដ៏​សា​ហាវ​មួយ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​។ យ៉ាង​ណាមិញ​ សូវរីន ​ក៏​បាន​បង្ហាញជូន​នូវ​ការ​ណែនាំមួយ​ចំនួ​ន​ទាក់​ទង​និង​ការ​គេង​​ហាល​ថ្ងៃ​នេះ​ដើម្បី​​ទុក​គ្រាន់​ជា​គន្លឹះ​ក្នុង​ការ​អនុវត្តន៍ផង​ដែរ​។ អ្នក​គួរ​ជៀសវាង​គេង​ហាល​ថ្ងៃ​ក្នុង​ចន្លោះ​ពេល​ចាប់​ពី​ម៉ោង​១១​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​៣រសៀល​ ព្រោះ​ថា​ចន្លោះ​ពេល​នេះ​កម្ដៅ​ព្រះ​អាទិត្យ​មាន​ភាព​ក្តៅ​ខ្លាំង​ដែល​វា​អាច​​ប៉ះ​​ពាល់​ដល់អ្នកឲ្យ​មាន​ការ​រលាក​​ស្បែ​ក​កើត​ឡើង​។ ទទួល​ទាន​ទឹកឲ្យបាន​ច្រើន​អ្នក​​នឹង​​​មាន​​សភាព​​ខ្សោះ​ជាតិ​ទឹក​នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្រោ​ម​ពន្លឺ​ថ្ងៃ​។ ដោយ​សារស្បែក​មុខ​មាន​សភាព​​ស្តើង​ជាង​គេ​ដូច្នេះ​អ្នក​គួរការ​ពារ​មុខ​របស់​អ្នក​ដោយ​ការ​​ពាក់​មួក​ពណ៌​សនៅ​ពេល​អ្នក​គេង​ហាល​ថ្ងៃ​ ។​ ក្នុង​នោះ​ដែរ​ ដើម្បី​ការ​ពារ​ភ្នែក​ពី​កាំរស្មីUV អ្នក​គួរ​ពាក់​វ៉ែន​តា​ការ​ពារ​​កម្ដៅ​ថ្ងៃ​ដើម្បី​ជួយ​បិទបាំង​ភ្នែក​របស់​អ្នក​ពី​ចំណាំង​ផ្លាត​នៃកាំ​រស្មី​នោះ​។ ​មនុស្ស​នៅខា​ង​ប៉ែក​បញ្ចឹម​ប្រទេស​ នៅ​ពេល​ពួក​គាត់​គេង​ហាល​ថ្ងៃ​ពួក​គាត់​តែង​តែ​លាប​ឡេការ​ពារ​កម្ដៅ​ថ្ងៃ​គ្រប់​ពេល​ ។ ចំពោះឡេការ​ពា​រ​កំដៅ​ថ្ងៃ​ដែលមានSPF ​កាន់​តែខ្ពស់​វា​នឹង​មាន​ប្រសិទ្ធភាព​កាន់​តែ​យូរ​​ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​លាប​វា​ជា​រៀ​ងរាល់​២​ម៉ោង​ម្តង​ និង​លាប​មុនរយៈពេល​៣០​នាទី​សឹមចាប់​ផ្តើម​គេង​ហាល​ថ្ងៃ​៕

Article by RATHA​



SUGGESTIONS