×

កុំ​លាក់​ទុក​បញ្ហា​ក្នុងចិត្ត​នាំឲ្យ​បាក់ទឹកចិត្ត​ ​សាក​បញ្ចេញ​រឿងរ៉ាវ​របស់​អ្នក​ក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​

NEWS 1 month ago
 
 

          មនុស្ស​មួយចំនួន​មិន​ហ៊ាន​បញ្ចេញ​អារម្មណ៍​ឬ​បញ្ហា​ដ៏​គួរឲ្យ​ស្មុគស្មាញ​នៃ​ជីវិត​នៅក្នុង​បណ្តាញ​សង្គម​ឬ​ ​និយាយប្រាប់​នរណា​ម្នាក់​ឡើយ​ ​ព្រោះ​ខ្លាច​គេ​វាយតម្លៃ​ខ្លួន​ក្នុង​ន័យ​ផ្សេង​ទាំង​ដែល​ខ្លួន​ពិបាកចិត្ត​ខ្លាំង​និង​តឹងណែន​ដើមទ្រូង​សឹងតែ​មិន​អាច​ទ្រាំ​បាន​ទៅ​ហើយ​។​ ​ការ​លាក់​ទុក​បញ្ហា​ជីវិត​នេះ​យូរ​ៗ​ទៅ​ក៏​កើត​ក្លាយជា​ជម្ងឺ​បាក់ទឹកចិត្ត​ ​អស់សង្ឃឹម​ក្នុង​ជីវិត​ ​និង​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​ ​ម្ល៉ោះហើយ​ទើប​យុវជន​មួយ​ក្រុម​បាន​នាំគ្នា​មូលគំនិត​ ​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​speak​ ​out​»​ ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​នេះ​ក៏ដូចជា​ចង់​ជួយ​សង្គមជាតិ​និង​មនុស្សជាតិ​ផង​ដែរ​។​ ​Speak​ ​out​ ​ជា​កម្មវិធី​ទូរសព្ទ​ដែល​ផ្តោត​ទៅលើ​អ្នក​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត​ ​និង​ជា​បណ្តាញ​សង្គមថ្មី​មួយ​ដែល​អ្នក​អាច​ឲ្យ​អ្នក​បញ្ចេញ​នូវ​រឿងរ៉ាវ​ទុក​លំបាក​ក្នុងចិត្ត​ដោយ​មិន​ចាំបាច់​បញ្ចេញ​អត្តសញ្ញាណ​និង​មិនបាច់​ខ្លាច​គេ​វាយតម្លៃ​តាម​បែប​លេងសើច​នោះ​ឡើយ​។​ ​Speaks​ ​out​ ​ក៏​ជា​កន្លែង​សម្រាប់​អ្នក​អាច​ស្វែងរក​វេជ្ជបណ្ឌិត​ចិត្ត​សាស្រ្ត​និង​ជា​ទី​បណ្តុំ​ទៅ​ដោយ​ពាក្យ​សម្តី​និង​សារ​លើកទឹកចិត្ត​ជាច្រើន​ថែមទៀត​ផង​។​

          កម្មវិធី​ទូរសព្ទ​ដៃ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​នេះ​ចែក​ជា​ ​មា​តិ​កា​ធំៗ​ចំនួន​បួន​ដែល​ក្នុង​នោះ​មាន​ដូចជា​៖​ ​Forum​ ​គឺជា​មាតិកា​សម្រាប់​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​សរសេរ​បង្ហោះ​សារ​នូវ​បញ្ហា​ឬ​បញ្ចេញ​នូវ​ទុក្ខ​កង្វល់​របស់​ខ្លួន​ដើម្បីឲ្យ​បាន​ធូរចិត្ត​ ​។​ ​ខុស​ប្លែក​​ពី​​បណ្តាញ​សង្គម​ធម្មតា​ ​នៅក្នុង​ ​Forum​ ​របស់​ ​Speak​ ​out​ ​មិន​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​អ្នក​សរសេរ​នោះ​ឡើយ​ ​ដែល​នេះ​អាច​ឲ្យ​ពួកគេ​មានទំនុក​ចិត្ត​ក្នុង​ការ​បញ្ចេញ​នូវ​អារម្មណ៍​ពិត​របស់​ខ្លួន​បាន​យ៉ាង​មាន​សុវត្ថិភាព​។​ ​ក្នុង​នោះ​ផង​ដែរ​ ​អ្នកប្រើ​ប្រាស់​ដទៃទៀត​ក៏អាច​ចូល​ទៅComment​ ​បញ្ចេញមតិ​និង​លើកទឹកចិត្ត​អ្នក​បង្ហោះ​សារ​នោះ​បាន​ទៀតផង​។​ ​មាតិកា​ទីពីរ​គឺជា​កន្លែង​សម្រាប់​ផ្តល់​ជា​សារ​អប់រំ​ឬ​គន្លឺះ​ខ្លី​ៗ​ក៏ដូចជា​រូបភាព​និង​វីដេអូ​ជាច្រើន​សម្រាប់​លើកទឹកចិត្ត​អ្នក​បាក់ទឹកចិត្ត​ផង​ដែរ​។​ ​ចំណុច​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​នៅក្នុង​មាតិកា​ទីបី​ជា​កន្លែង​ដែល​អ្នក​អាច​ស្វែងរក​នូវ​វេជ្ជបណ្ឌិត​ជំនាញ​ចិត្ត​សាស្រ្ត​ជាច្រើន​រូប​ដើម្បី​ពិគ្រោះ​យោបល់​ថែមទៀត​ផង​។​ ​ចំណែក​ឯ​មាតិកា​ទី​បួន​គឺជា​កន្លែង​សម្រាប់​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​ធ្វើតេស្ត​សាកល្បង​នូវ​កម្រិត​នៃ​បញ្ហា​របស់​ខ្លួន​ជាមួយ​តេ​ស្ត​ដែលគេ​ទទួលស្គាល់​ពេញ​ពិភពលោក​តែម្តង​។​ ​លោក​ ​លីម​ ​ធាន​ហុក​ ​ជាស​មា​ជិ​ក​មួយ​រូប​របស់​ ​Speak​ ​Out​ ​បាន​ប្រាប់ឲ្យដឹង​ថា​៖​ ​តេ​ស្ត​នេះ​គឺជា​ការស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ ​ហើយ​តេ​ស្ត​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​។​ ​កញ្ញា​ ​តេង​ ​គី​ម​ស័ង​ ​សមាជិក​មួយ​រូប​ទៀត​បាន​បន្ថែម​៖​ ​«​តេ​ស្ត​នេះ​នឹង​សួរ​អ្នកប្រើ​ប្រាស់​នូវ​សំនួរ​ជាច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ផ្លូវចិត្ត​ ​ដូចជា​មួយថ្ងៃ​គេង​ប៉ុន្មាន​ម៉ោង​ ​ឬ​សម្រាន្ត​លក់​ស្រួល​ឬ​អត់​ជាដើម​ ​បន្ទាប់មក​វា​នឹង​បង្ហាញ​លទ្ធផល​ពី​កម្រិត​នៃ​បញ្ហា​ផ្លូវចិត្ត​របស់​អ្នកប្រើ​ប្រាស់​ ​ប្រសិនបើ​នៅ​កម្រិតទាប​វា​នឹង​ណែនាំ​អ្នកប្រើ​ប្រាស់​ចូល​ទៅ​កន្លែង​ ​Tip​ ​ប្រសិនបើ​លទ្ធផល​បង្ហាញថា​ធ្ងន់ធ្ងរ​វា​នឹង​ណែនាំ​ឲ្យ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាដើម​»​។​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​Speak​ ​out​ ​បង្កើត​ឡើង​ដោយ​យុវ​និស្សិត​ចំនួន​បួន​រូប​រួមមាន​៖​ ​លោក​ ​លឹម​ ​ធាន​ហុក​,​កញ្ញា​ ​ទី​ ​នី​តា​,​ ​លឹម​ ឈី​វ​ហ៊ុង​ ​ជា​និស្សិត​ឯកទេស​ ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ ​តេង​ ​គី​ម​ស័ង​ ​រៀន​ជំនាញ​គ្រប់គ្រង​ ​ធុរៈ​កិច្ច​។​ ​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​ ​នឹង​រំពឹង​អាច​ទាញ​យក​មក​ប្រើប្រាស់​នៅ​ចុងឆ្នាំ​ ​២០១៩នេះ​ផង​ដែរ​៕​ ​

​Article​ ​by​ ​KEO​ ​SONG​

តេង​ ​គី​ម​ស័ងលឹម​ ឈី​វ​ហ៊ុងទី​ ​នី​តាលឹម​ ​ធាន​ហុក



SUGGESTIONS