×

តុប​តែង​ខ្លួន​បែប​នារី​ស៊ីវិល័យ​ជា​មួយ​ប្រភេទ​ស្បែកជើង​ក​វែង​​នា​រដូវ​រំហើយ

FASHION & BEAUTY one year ago
 
 

            ការ​លេង​ស្ទា​យ​ជាមួយនឹង​ស្បែកជើង​ក​វែង​នៅតែ​ពេញ​និយម​បំផុត​សម្រាប់​នារី​ៗ​អឺរ៉ុប​ពុំ​ថា​រដូវ​កាលណា​នោះ​ទេ​ ​ស្បែកជើង​ក​វែង​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​គេ​ក្នុង​ការ​តុប​តែងខ្លួន​ឲ្យ​មាន​ភាព​ទាក់ទាញ។​ ​យ៉ាងណាមិញ​ ​បច្ចុប្បន្ននេះ​មិត្តៗ​នារី​ស្ថិត​ក្នុង​ប៉ែក​អាស៊ី​ក៏មាន​ទំនោរ​និយម​នៃ​ការ​តុប​តែងខ្លួន​បែប​អឺរ៉ុប​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​ ​ប៉ុន្តែ​ការ​លេង​ស្ទា​យ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ជាមួយនឹង​ប្រភេទ​ស្បែកជើង​ក​វែង​ពុំទាន់​មាន​ភាព​ទាក់ទាញ​គ្រប់ជ្រុងជ្រោយ​នៅឡើយ​ទេ​ ​ដូច្នេះ​ ​តើ​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ក​វែង​មួយ​ណា​ដែល​ស័ក្តិសម​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​របស់​អ្នក​?

            ១. ស្បែកជើង​ក​វែង​ត្រឹម​កជើង​ (​Ankle​ ​Boot​s)
            ជា​ធម្មតា​ ​នារី​ៗ​ភាគច្រើន​និយម​ពាក់​ស្បែកជើង​ក​វែង​ត្រឹម​កជើង​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ខោ​ខៅ​ប៊​យ​ ​ឬ​ខៅ​ប៊​យ​ជើង​ធំ​ជាដើម។​ ​ជាក់ស្តែង​ ​សម្រាប់​ប្រភេទ​ស្បែកជើង​ក​វែង​ដែល​មាន​ក​ម្ពស់​កែង​ក្រាស់​រាង​មូល​ ​គេ​និយម​លេង​ស្ទី​ល​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ប្រភេទ​សាច់ក្រណាត់​រលាស់​នឹង​អាវយឺត​រឹប​ខ្លួន​ ​តួយ៉ាង​ ​ខោ​សាច់ក្រណាត់​រលាស់​ក្រោម​ជង្គង់​បន្តិច​ ​រួច​បន្ថែម​គ្រឿង​តុបតែង​លម្អ​ជាការស្រេច។​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​អ្នកលេង​ស្ទា​យ​ជាមួយនឹង​ខោ​ខៅ​ប៊​យ​ជើង​កំប៉ុង​ ​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ក​វែង​ត្រឹម​កជើង​ដែល​មាន​ក​ម្ពស់​កែង​ក្រាស់​រាង​ជ្រុង​ជាប់​បាត​ស្បែក​ជើ​ប​ទើប​ជា​ការ​ប្រសើរ​ ​ក៏​ព្រោះតែ​ប្រភេទ​ស្បែក​នេះ​នឹង​ធ្វើ​​ឲ្យ​ប្រអប់ជើង​ ​និង​ជើង​អ្នកតូច​ច្រឡឹង​ផង​ដែរ។​

            ២. ស្បែកជើង​ក​វែង​ត្រឹម​ជង្គង់​ (​Knee​ ​Boot​s)
            ការ​និយម​ពាក់​ស្បែកជើង​ក​វ​វែង​ត្រឹម​ជង្គង់​នៅតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នា​ប៉ែក​អឺរ៉ុប​ ​និង​អាស៊ី​ជាពិសេស​ ​គេ​ចូលចិត្ត​ជ្រើស​វើ​ស​ប្រភេទ​ស្បែកជើង​នេះ​ជាមួយនឹង​សំពត់​ខ្លី​មាន​ចុង​សំពត់​ធ្លាក់​ល់​ជង្គង់​បន្តិច​ ​ឬ​ម៉្យាងទៀត​ ​ជា​ប្រភេទ​ខោ​ខៅ​ប៊​យ​ខ្លី​ពណ៌ខៀវ​ស្រាល​ដែល​រឹត​តែ​បន្ថែម​ភាព​ទាក់ទាញ​មួយ​ក​ម្រិ​ត​ទៀត។​ ​យ៉ាងណាមិញ​ ​មិត្តៗ​នារី​ដែល​នឹង​ត្រូវ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ក​វែង​ត្រឹម​ជង្គង់​នេះ​ ​អ្នក​គួ​រផាត់​កូ​ល័​រ​ភ្នែក​ពណ៌​ស្រអ័ព្ទ​ ​និង​ក្រែម​បបូរមាត់​ពណ៌​ដិត​បន្តិច​ទើប​ស្រស់​ស្អាត។​

            ៣. ស្បែកជើង​ក​វែង​ត្រឹម​ភ្លៅ​ (​Thigh​ ​Boot​s)
            ងាក​មក​សាកល្បង​លេង​ស្ទា​យ​ជាមួយនឹង​ស្បែកជើង​ក​វែង​ត្រឹម​ភ្លៅ​កាន់តែ​ប្លែក​មួយ​បែប​ទៀត​ ​ក៏​​ព្រោះតែ​ភាគ​តិចណាស់​ដែលគេ​ពុំទាន់​ដឹង​ពី​តិចនិក​ក្នុង​ការ​តុប​តែងខ្លួន​ជាមួយនឹង​ស្បែកជើង​នេះ។​ ​ជាក់ស្តែង​ ​អ្នក​គួរតែ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​រៀង​ខ្លី​ ​តួយ៉ាង​ ​សំពត់​ខ្លី​ជាមួយនឹង​អាវយឺត​ ​រួច​បន្ថែម​អាវធំ​​ពណ៌​ខ្មៅ​បន្ថែម​ពីក្រៅ​ជាដើម​ ​ដើម្បី​បង្កើត​ជា​ស្តាយ​ដ៏​ពេញ​និយម​បែប​នារី​ស៊ីវិល័យ​ ​រួម​នឹង​កា​រផាត់​មុខ​បែប​ស៊ិ​ច​ស៊ី​ទៀត​នោះ​រឹត​តែ​បន្ថែម​នូវ​មន្ត​ស្នេហ៍​មួយ​ក​ម្រិ​ត​ទៀត​ផង​ដែរ៕​

Article by PAN​ SIVLY


SUGGESTIONS