×

ចំណុច​សំខាន់​ៗ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​សិល្បករ​សហសម័យ​ដែល​មានជោគ​ជ័យ​

NEWS 4 years ago
 
 

           ​សិល្បករ​ ស៊ុ្រ​ន​ ​រី​ដា​ ​វ័យ​ ​២​៩​ ​ឆ្នាំ​ ​មកពី​ខេត្ត​ព្រៃវែង​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ជំនាញ​គំនូរ​វិចិត្រកម្ម​ពី​មហាវិទ្យាល័យ​សិល្បៈ​សូនរូប​នៃ​សាក​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ក្នុង​ឆ្នាំ​២​០​១​៧​។​ ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​លោក​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ប៉ា​រី​ស​៨​ ​នា​ទីក្រុង​ប៉ា​រី​ស​ ​ប្រទេស​បារាំង​ ​រយៈពេល​កន្លះ​ឆ្នាំ​ ​។​ ​ពី​ឆ្នាំ​ ​២​០​១​៧​ដល់​ឆ្នាំ​២​០​១​៨​ ​លោក​បាន​បញ្ចប់​ថ្នាក់​ថតរូប​សហសម័យ​ពី​ ​Studio​ ​Image​ ​នៃ​វិទ្យាស្ថាន​ភាសាបារាំង​នៃ​កម្ពុជា​ ​នៅ​ពេល​កំពុង​សិក្សា​ឆ្នាំ​ទី​២​ ​ជំនាញ​គំនូរ​វិចិត្រកម្ម​នៅ​មហាវិទ្យាល័យ​សិល្បៈ​សូនរូប​ ​លោក​​​មានឱកាស​ចូល​សិក្សា​បន្ថែម​លើ​ជំនាញ​ផ្តិត​រូប​ពី​ពុម្ព​ (​Print​making​) ​នៅ​ក្នុង​រោងជាង​ចារ​ (​Char​ RU​F​A​ ​Print​making​ ​Studio​) ​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​

          ​មូលហេតុ​ដែល​លោក​ឈានជើង​ចូល​ប្រឡូក​ក្នុង​វិ​ស​័​យ​នេះ​ដំបូង​នោះ​គឺ​ ​លោក​យល់ថា​ការងារ​នេះ​អាចឲ្យ​លោក​ប្រើប្រាស់​ជំនាញ​ដែល​លោក​បាន​រៀន​យ៉ាង​ពេញលេញ​ពោរពេញ​ដោយ​សមត្ថភាព​និង​ភាព​ជឿជាក់​ “​ខ្ញុំ​ក៏​អាច​ធ្វើការ​បង្ហាញ​អំពី​ទ​ស្សនៈ​គំនិត​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទៅដល់​មហាជន​ទូទៅ​ឲ្យបាន​ដឹងឮ​ ​និង​ស្គាល់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់និយាយ​ ​ចង់​បង្ហាញ​ ​តាមរយៈ​ស្នាដៃ​សិល្បៈ​ដែល​បាន​បង្កើត​ឡើង​។​ ​ម៉្យាងទៀត​ ​ខ្ញុំ​អាច​ធ្វើឲ្យ​គេ​កាន់តែ​ស្គាល់​ពី​ជំនាញ​សិល្បៈ​របស់​ខ្ញុំ​ក៏ដូចជា​ដូចជា​សិល្បៈ​សហសម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​” ​។​

          ​តើ​សិល្បករ​សហសម័យ​គប្បី​មាន​លក្ខណៈ​សម្បត្តិ​បែប​ណាខ្លះ​ទើប​ទទួល​បាន​ជោគជ័យ​? ​តបនឹង​សំនួរ​នេះ​ ​លោក​បាន​បកស្រាយ​ថា​ ​វា​តម្រូវ​ឲ្យ​យើង​ធ្វើការ​អាន​ស្រាវជ្រាវ​បន្ថែម​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ​ពីព្រោះ​វា​នឹង​ធ្វើឲ្យ​ចំណេះ​ដឹង​ទូទៅ​របស់យើង​កាន់តែ​ទូលាយ​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​ត្រូវ​មើល​ការងារ​សិល្បករ​ផ្សេងៗ​ ​រៀន​សិក្សា​ឈ្វេងយល់​ពី​ស្នាដៃ​របស់​សិល្បករ​ម្នាក់ៗ​។​ ​ការ​ធ្វើ​បែប​នោះ​អាច​ជួយ​សិល្បករ​បាន​កាន់តែ​ច្រើន​ក្នុង​ការ​បំ​ផុសគំនិត​ក៏ដូចជា​ជំរុញ​ទឹកចិត្ត​របស់​សិល្បករ​។​ ​ការងារ​បង្កើត​ស្នាដៃ​សិល្បៈ​សហសម័យ​អរូបី​ដែល​ទាមទារ​ឲ្យ​មានការ​គិត​ ​ឈ្វេងយល់​ពី​អារម្មណ៍​ពី​សាច់រឿង​ខាងក្រោយ​ស្នាដៃ​នោះ​ ​ដោយសារ​មានការ​បញ្ចូល​គ្នា​ច្រើន​រវាង​ទ​ស្សនៈ​របស់​សិល្បករ​ ​សាច់រឿង​ ​ប​ច្ចេ​ក​ទេស​ ​ស​ម្ភារៈ ​ការ​ត​ម្លើ​ង​ ​ជាដើម​ ​ដែល​សុទ្ធតែ​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ “​ការ​ពង្រឹង​ជំនាញ​ ​ការ​អាន​ ​ការ​ស្តាប់​ ​ការសង្កេត​មើល​ ​និង​ ​ស្រាវជ្រាវ​ ​គឺ​សំខាន់​ជាងគេ​សម្រាប់​ខ្ញុំ​” ​។​

          ​លោក​បាន​ពន្យល់​អំពី​ឧបសគ្គ​ក្នុង​អាជីព​នេះ​ថា​ សិល្បៈ​សហសម័យ​ជា​សិល្បៈ​មួយ​ដែល​ប្រជាជន​ខ្មែរយើង​ភាគច្រើន​មិនទាន់​ស្គាល់​ជាទូទៅ​ទេ​។​ ​ដូចនេះ​ ​វា​ពិត​ពិបាក​បន្តិច​សម្រាប់​អាជីព​ជា​សិល្បករ​សហសម័យ​ ​ពីព្រោះ​ការ​គាំទ្រ​លើ​ស្នាដៃ​សិល្បៈ​សហសម័យ​ក៏​មិនទាន់​មានការ​ទូលំទូលាយ​ច្រើន​ដែរ​ពីសង្គម​ខ្មែរ​បច្ចុប្បន្ន​នោះ​ទេ​។​ ​ភាគច្រើន​ត្រូវ​បានការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ​ប៉ុន្តែ​ក៏​មិន​មានន័យ​ថា​អត់​ទាល់តែសោះ​ទេ​។​ ​នេះ​មិន​គិត​អំពី​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​នៅ​ទូទាំង​ពិភពលោក​ផង​នោះ​ទេ​ ​ដែល​យើង​ដឹង​ថា​គ្រប់​សកម្មភាព​ត្រូវ​បាន​ផ្អាក​ច្រើន​។​ ​ប៉ុន្តែ​ទោះបីជា​កម្ម​វី​ធី​ពិព័រណ៍​វិចិត្រសាល​សិល្បៈ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​ ​ក៏​លោក​ដែល​ជា​សិល្បករ​នៅតែ​បន្ត​បង្កើត​ស្នាដៃ​សិល្បៈ​ជា​ធម្មតា​។​

          ​ចំពោះ​អនាគត​សិល្បៈ​សហសម័យ​នៅ​កម្ពុជា​ក៏ដូចជា​វាសនា​សិល្បករ​សហសម័យ​ក្នុងស្រុក​របស់យើង​ ​លោក​​​មាន ចក្ខុវិស័យ​បែប​វិជ្ជមាន​ថា​ ​ទៅថ្ងៃមុខ ​សិល្បករ ​ដែល​ធ្វើការ​ក្នុង​វិ​ស​័​យ​នេះ​នឹង​ទទួល​គាំទ្រ​ច្រើន​ ​ហើយ​វិ​ស័​យ​សិល្បៈ​សហសម័យ​នឹង​កាន់តែ​រីក​ចម្រើន​ ​ព្រោះ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ​យើង​កំពុង​រស់នៅ​ជា​សម័យកាល​ដែល​ពេញដោយ​បច្ចេកវិទ្យា​ ​ការ​ចែករំលែក​ ​ទំនាក់ទំនង​ ​ការសិក្សា​ស្រាវ​រៀន​ ​បន្ថែម​កាន់តែ​មាន​ភាព​ទូលាយ​ច្រើន​ជុំវិញ​ពិភពលោក​។​ ​សិល្បករ​អាច​ធ្វើ​ទំនាក់ទំនង​ឱកាស​ក្នុង​ការ​បង្ហាញ​ស្នាដៃ​ជាមួយ​បណ្តា​វិចិត្រសាល​សិល្បៈ​នៅ​ក្រៅ​ប្រទេស​។​ ​ទន្ទឹម​នឹង​នេះ​ ​ធនធានមនុស្ស​ក៏ដូចជា​ទីតាំង​ចែករំលែក​អំពី​ចំណេះ​សិល្បៈ​សម័យ​សហសម័យ​កើតមានឡើង​ជា​បន្ត​ ​បន្ទាប់​។​ ​ចំណុច​ដែល​សំខាន់​ប្រជាជន​យើង​ចាប់ផ្តើម​មាន​ការចាប់អារម្មណ៍​ចង់​ស្វែងយល់​ពី​សិល្បៈ​។​

          ​ជាចុងក្រោយ​ ​សិល្បករ​រូប​នេះ​បាន​ផ្តែផ្តាំ​ថា​ ​ដើម្បីកុំឲ្យ​បរាជ័យ​ ​គឺ​ត្រូវតែ​ធ្វើការ​ប្តេជ្ញា​ចិត្ត​ឲ្យបាន​ខ្ពស់​ ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ខិតខំ​ធ្វើអ្វី​ដែល​ខ្លួនឯង​ពេញចិត្ត​ ​បើ​ទោះបី​មិនទាន់​ ​ជោគជ័យ​ក៏​យើង​នៅតែ​មានចិត្ត​ធ្វើ​ ​កុំ​ធ្វើតាម​គេ​ ​តែ​ត្រូវធ្វើ​តាម​ខ្លួនឯង​ ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន​ទាំង​សមត្ថភាព​និង​ស្នាដៃ​សិល្បៈ​ឲ្យ​កាន់តែ​ខ្ពស់​ ​ព្យាយាម​សិក្សាស្រាវជ្រាវ​បន្ថែម​ឲ្យបាន​ច្រើន​។​ ​លើកទឹកចិត្ត​ខ្លួនឯង​ឲ្យបាន​ច្រើន​សម្លឹង​មើល​ ​និង​រៀន​ពី​បទពិសោធន៍​ ​វិធី​សា​ស្រ្ត​ល្អ​ៗ​ពី​បណ្តា​សិល្បករ​រៀមច្បង​ដែល​ទទួលជោគជ័យ​នៅ​ក្នុង​អាជីព​នេះ​។​“ ​បើ​យើង​ស្រឡាញ់​ពេញចិត្ត​នឹង​អាជីព​នេះ​ ​ត្រូវ​ប្តេជ្ញា​ចិត្ត​សម្រាប់​ខ្លួនឯង​ឲ្យបាន​ច្បាស់លាស់​ ​ត្រូវ​រៀន​ ​មើល​អាន​ ​ស្តាប់​ ​និង​ស្រាវជ្រាវ​បន្ថែម​ឲ្យ​ច្រើន​ ​រៀន​ស្វែងយល់​បទពិសោធន៍​ ​វិធីសាស្ត្រ​បង្កើត​ស្នាដៃ​។​ ​ត្រូវ​ដឹង​ថា​អាជីព​មួយ​ហ្នឹង​គឺ​វា​ទាមទារ​ពេលវេលា​ ​ការ​អត់ធ្មត់​ ​ព្យាយាម​ជាមួយ​វា​ ​និង​ ​អនុវត្ត​ឲ្យបាន​ច្រើន​ ” ​។​

          ​គួរ​កត់​សម្គាល់​ថា​ ​លោក​ធ្លាប់​បង្កើត​ពិព័រណ៍​ស្នាដៃ​ទោល​ចំនួន​២​លើក​ ​នៅ​ ​វិចិត្រសាល​ ចា​វ៉ា​កាហ្វេ​ ​ទួល​គោក​ (​Java​ ​Ca​f​é ​gallery​) ​ដែល​មាន​ចំណងជើង​ថា​ ​រំលឹក​ (​Remember​) (​២​០​១​៧​) ​និង​ ​នៅ​វិចិត្រសាល​សិល្បៈ ​ស​ ​ស​ (S​a​ S​a​ ​Art​s ​Project​) ​ដែល​មាន​ចំណងជើង​ថា​ ​ឥទ្ធិពល​ (​Influence​) (​២​០​១​៩​)​។​ ​ចំពោះ​ពិព័រណ៍​ជា​ក្រុម​ ​លោក​ចូលរួម​បាន​១​២​លើក​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៤​ ​ដែល​មាន​ចំណងជើង​ថា​ ​បើកទ្វារ​ (​Open​ ​door​) ​រហូតដល់​ពិព័រណ៍​ថ្មី​ចុងក្រោយ​ចំនួន​បី​ ​រួម​មាន​សិល្បករ​វ័យក្មេង​លើក​ទី​ ​១​០​ (10​t​h​ ​Young​ ​Artist​) ​ក្រុង​បាងកក​ ​ប្រទេស​ថៃ​ (​២​០​២​០​) ​t​h​e​ 3​t​h​ ​A​SEA​N ​Graphic Art​s ​Competition​ ​and​ ​Exhibition​ – ​Vie​t​ N​am​ 2020 ​ក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ (​២​០​២​០​) ​និង​ S​a​ S​a​ ​Fund​raisin​g​ ​Auction​ ​and​ ​Exhibition​ 2020 ​ពេញ​សិល្បៈ ( ​P​e​n​h​ ​Art​s) (​២​០​២​០​)​៕

Article by SRINSOKMEAN

Photo by Bandiddh Prum


SUGGESTIONS