តោះដាក់មួយ Trip ជាមួយយានជំនិះបែប Classic ក្នុងរដូវកាលកូវីដម្តងទៅមើល៍!
NEWS 3 years agoសម្រាប់ប៉ុន្មានសប្តាហ៍មកនេះ ជំងឺកូវីដ១៩ នៅតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើច្រើនផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់យើងហើយក៏ជាចំណោទសំណួរជាច្រើនតែងចោទឡើងឥតឈប់ឈរផងដែរ។ ជាក់ស្តែង សម្រាប់ក្រុមអ្នកជិះម៉ូតូបានចោទសួរសំណួរមួយថា «តើវាមានសុវត្ថិភាពដែរឬទេក្នុងការជិះកម្សាន្តជាមួយនឹងម៉ូតូរបស់គេក្នុងស្ថានភាពបែបនេះ? ស្ថានភាពមួយដែលកំពុងមានការគ្រប់គ្រង និងមានវិធានការតឹងរឹងបែបនេះ?។ យ៉ាងណាមិញ បើទោះបីជា ការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្លាស់ប្តូរទម្រង់គ្រប់ស្ថាប័ន ឬប្រជាជនត្រូវរស់នៅតាមបែបគន្លងថ្មីក៏ដោយ ប្រសិនបើអ្នកចង់ធ្វើដំណើរកម្សាន្តជាមួយម៉ូតូសំណព្វចិត្តរបស់អ្នក អ្នកអាចធ្វើទៅបានដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេស គោរពតាមគោលការណ៏របស់ក្រសួងសុខាភិបាលដោយត្រូវទទួលការចាក់វ៉ាក់សាំង មិនប្រមូលផ្តុំពពាក់ពពូន និងគោរពវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួននោះការជិះម៉ូតូបែប Solo រឺបែបដៃគូនោះមិនមែនជាបញ្ហាសម្រាប់អ្នកទៀតនោះទេ!
ដំណើរកម្សាន្ត ការជិះម៉ូតូក្នុងកំឡុងពេលនេះ ជាពេលដែលដាក់គម្លាតរវាងគ្នានឹងគ្នា អ្នកគួរគប្បីស្វែងរកផ្លូវណាដែលមានចរាចរណ៍មិនសូវស្ទះ។ ការជិះកម្សាន្តបែបធម្មជាតិសម្លឹងមើលព្រៃភ្នំ ជាមួយនឹងការស្រូបយកខ្យល់ឱកាសធម្មជាតិពិតៗសុទ្ធសឹងតែផ្តល់ឲ្យអ្នកទទួលបាននូវអារម្មណ៍ស្រស់ស្រាយ សម្រាកលំហែពីការងារនឿយហត់នានា។ បន្ថែមពីនេះទៀត អ្នកនឹងមានអារម្មណ៍ថាផ្លូវដែលអ្នកជិះមានតែអ្នកម្នាក់ឯង អ្នកមិនសូវព្រួយបារម្ភពីការកកកុញចរាចរណ៍ច្រើននោះទេ។ ការជិះម៉ូតូទៅសម្រាកលំហែនៅតាមខេត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងផ្លាកសញ្ញា ល្បឿនសុទ្ធសឹងតែជាកាតព្វកិច្ចដែលអ្នកបើកបរត្រូវតែមាន។ អ្នកត្រូវមានការប្រុងប្រយត្ន័នៅពេលអ្នកឈប់ចុះចត បើកភ្លើងស៊ីញ៉ូ ឬសុំផ្លូវ ជាពិសេស នៅពេលដែលអ្នកត្រូវការជិះជែងរ ឬវ៉ាផ្សេងៗ ព្រោះការជិះម៉ូតូទៅខេត្តជាមួយនឹងផ្លូវស្រឡះទូលាយបែបនេះសុទ្ធសឹងតែធ្វើឲ្យអ្នកបើកម៉ូតូចូលចិត្តបង្កើតនូវល្បឿនម៉ូតូរបស់ខ្លួន។
ជាមួយនឹងការជិះកម្សាន្តខ្លីៗបែបនេះ អ្នកអាចសម្លឹងមើលម៉ូតូ Royal Enfield Classic ឬក៏ Meteor 350 ក្នុងការជិះទៅញាំកាហ្វេនៅក្រៅក្រុង ឬជិតៗនេះ ដើម្បីសម្រាកពីពេលវេលាចុងសប្តាហ៍របស់អ្នក។ ជាមួយនឹងម៉ូតូ Classic ម៉ាស៊ីនដែលបង្កើតនូវសាមញ្ញភាពប៉ុន្តែក្តីសុខខ្លាំងក្នុងការបើកបរ ជាម៉ូឌែលមួយធ្វើឲ្យអ្នកបង្កើនភាពជឿជាក់ក្នុងការយកវាជាយានជំនិះជិះទៅតាមខេត្ត និងតំបន់ជិតៗក្រុងនោះ ម៉ូតូម៉ាកនេះបានឆ្លងកាត់ការសាកល្បងជាច្រើនដងមុននឹងក្លាយជាម៉ូតូដែលអតិថិជនភាគច្រើនមានទំនុកចិត្តឲ្យដូចសព្វថ្ងៃ។ ប្រសិនបើអ្នកត្រូវការកម្លាំងម៉ាស៊ីនដែលងាយស្រួលរត់លើផ្លូវក្នុងក្រុងបែប Cruiser ហើយនៅជិតៗក្រុងដូចជាត្រើយម្ខាងសុខា ស្ពានជ្រោយចង្វារ រឺសូម្បីតែផ្លូវ OCIC និងផ្លូវទូលាយៗជាច្រើនទៀតនៅម្តុំកោះពេជ្យ អ្នកអាចសំលឹងមើលម៉ូឌែល Meteor 350 ដែលកំពុងទទូលបានការពេញនិយមពីសំណាក់អ្នកជិះក្នុងក្រុង។
កុំភ្លេចឆែកស្តុកជាមួយនឹងក្រុមហ៊ុន Royal Enfield សម្រាប់ម៉ូឌែលដែលស្តុកមានកំណត់ ឬអ្នកអាចមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការបើកសាកល្បងនៅអគារធំទូលាយ។ អ្នកអាចសាកកម្លាំងម៉ាស៊ីននេះបាន នោះអ្នកដឹងថាហេតុអ្វីម៉ូតូនេះមានកម្លាំងម៉ាស៊ីនងាយស្រួលបើកបរហើយនឹងអ្នកនាំអារម្មណ៍របស់អ្នកហោះហើរទៅមុខដោយមិនដឹងខ្លួន៕
សូមធ្វើការទំនាក់ទំនងលេខទូរសព្វសម្រាប់ព័ត៌មានបន្ថែម៖ ០៩៥ ៦៦៦ ៣៧៣ /០៩៥ ៦៦៦ ៣៧២ /០១៧ ៨៦៦ ៦៧១
Advertising Article