×

គម្រោង​រៀន​អាន​ (R​E​AN​ ​AN​N) ​ជួយ​ជំរុញ​ការ​អាន​របស់​កុមារ​កម្ពុជា​តាមរយៈ​បច្ចេកវិទ្យា​

NEWS 3 weeks ago
 
 

            គម្រោង​រៀន​អាន​ ​ឬ​ ​ជា​ភាសា​អង់គ្លេស​ហៅថា​ R​E​AN​ ​A​AN​ ​Project​ ​គឺជា​គម្រោង​ជំរុញ​វិ​ស័​យ​អំណាន​សម្រាប់​សិស្សានុសិស្ស​នៅ​ថ្នាក់​ម​ត្តេយ្យ ​និង​បឋមសិក្សា​ ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​យុវជន​យុវតី​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ឆន្ទៈ​ចូល​រួមចំណែក​ជួយ​សង្គមជាតិ​នៅ​ក្នុង​វិ​ស័​យ​អប់រំ​នា​ពេល​បច្ចុប្បន្ន​។​ ​ការ​សិក្សាស្រាវជ្រាវ​ចេញពី​ឯកសារ​របាយការណ៍​អន្តរជាតិ​ឈ្មោះ​ ​P​I​S​A​-​D​ ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​សិស្ស​កម្ពុជា​ក​ម្រិ​ត​មធ្យមសិក្សា​បឋម​ភូមិ​ដែល​មាន​អាយុ​១​៥​ឆ្នាំ​ ​ឬ​ទាប​ជាង​១​៥​ឆ្នាំ​ ​ចំនួន​៤​១​ភាគរយ​មាន​សមត្ថភាព​អាន​ក្រោម​ក​ម្រិ​ត​បន្ទាត់​ស្តង់​ដារ​។​ ​នេះ​ជា​បញ្ហា​ចំបង​ដែល​ក្រុម​យុវជន​ខាងលើ​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ឲ្យ​ស្របតាម​យុគ​សម័យ​បច្ចេកវិទ្យា​ទំនើប​ និង​បរិ​បទ​សង្គម​ជាក់ស្តែង​។​ ​គម្រោង​រៀន​អាន​ (R​E​AN​ ​AN​N) ​បាន​លេចចេញ​ជា​រូបរាង​ថ្មីសន្លាង​ឆ្លើយតបនឹង​បញ្ហា​ខាងលើ​។​ ​តើ​គម្រោង​នេះ​នឹង​ជួយ​សិស្សានុសិស្ស​ក្នុងស្រុក​ដោយ​របៀបណា​? ​ហើយ​ក្រុម​ការងារ​ជួប​ការលំបាក​បែប​ណាខ្លះ​ទម្រាំ​ទទួល​បាន​សមិទ្ធផល​?

            ជាស​ហ​ស្ថាបនិក​មួយ​រូប​ និង​ប្រធាន​គ្រប់គ្រង​គម្រោង​នេះ​ផ្ទាល់​ ​លោក​ ​សេដ្ឋ​ សុហ្វី​លតា​ ​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​សូវ​រី​ន​ថា​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ធំ​ ​ជា​និស្សិត​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​ភាសាបរទេស​ (​IF​L​) ​និង​សាកលវិទ្យាល័យ​កម្ពុជា​ (UC) ​និង​ជា​អតីត​គ្រូ​បង្គោល​មួយ​រូប​នៃ​សាលា​ភាសា​អង់គ្លេស​ ​ACE​។​ ​ដោយសារ​លោក​​​មាន​ប្រវត្តិ​ការសិក្សា​ និង​ការងារ​ពាក់ព័ន្ធ​នឹង​វិ​ស័​យ​អប់រំ​ ​ជាពិសេស​បទពិសោធន៍​ការងារ​ជា​គ្រូ​បង្វឹក​របស់​ ​Fellow​ ​នៅ​ក្នុង​ ​Leadership​ ​Program​ ​របស់​អង្គការ​បង្រៀន​ដើម្បី​កម្ពុជា​ ​Teach​ ​for​ ​Cam​bo​d​i​a​ ​ផង​នោះ​ ​លោក​បាន​ធ្វើការ​សិក្សាស្រាវជ្រាវ​ច្រើន​អំពី​ប្រធាន​បទ​នេះ​ ​ហើយក៏​បាន​រក​ឃើញ​ថា​ប្ញ​ស​គល់​នៃ​បញ្ហា​ក​ម្សោ​យ​ផ្នែក​អំណាន​នៃ​កុមារ​ជំទង់​នៅ​កម្ពុជា​គឺ​ ​បណ្តាលមកពី​ទម្លាប់​អាន​តិច​តាំងពីតូច​មក​ ​គួបផ្សំ​នឹង​កង្វះ​ធនធាន​ឯកសារ​សម្រាប់​ពួកគេ​ជា​ភាសាខ្មែរ​។​ ​អាស្រ័យហេតុនេះ​ ​លោក​ក៏បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន​១​០​០​ដុល្លារ​ ​និង​ការ​កសាង​ទំនុក​ចិត្ត​រយៈពេល​១​០​ឆ្នាំ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ដើម្បី​ផ្តួចផ្តើម​គំនិត​បង្កើត​គម្រោង​នេះ​ហើយ​បំ​ផុសគំនិត​នេះ​ទៅកាន់​អ្នកដទៃ​ដែល​មាន​ឆន្ទៈ​ស្របគ្នា​។​ ​ជា​លទ្ធផល​ ​ក្នុង​ជំហាន​ដំបូង​លោក​បង្កើត​បានជា​ក្រុម​យុវជន​ដែល​មាន​សមាជិក​ស្នូល​ចំនួន​តែ​៤​រូប​ ​ប៉ុន្តែ​ក្រុម​នេះ​កាន់តែ​រីក​ចម្រើន​កើន​សមាជិក​រហូតដល់​១​០​នាក់​ក្នុង​ពេល​បច្ចុប្បន្ន​។​

លោក​ ​សេដ្ឋ​ សុហ្វី​លតា

            ​លោក​បាន​បញ្ជាក់​ថា​ ​ការ​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​ ​ដោយសារ​វា​ស្ថិត​ក្នុង​បរិ​បទ​អំឡុង​ពេល​កូ​វី​ដ​១​៩​។​ ​ដូចនេះ​ ​វា​បង្ក​ជា​ការលំបាក​ចំពោះ​ទំនាក់ទំនង​ការងារ​។​ ​សមាជិក​ទាំងអស់​មិន​អា​ចចេញ​ជួបគ្នា​នៅ​ខាងក្រៅ​បាន​។​ ​ការប្រជុំ​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡា​ញ​បានតែ​ពេលយប់​ ​ឬ​ ​ថ្ងៃ​ចុង​ស​ប្តាហ៍​ប៉ុណ្ណោះ​ ​ដោយហេតុថា​ ​ក្រៅពី​រូបលោក​ ​សមាជិក​ផ្សេងទៀត​ជាប់រវល់​ការងារ​ពេញ​ម៉ោង​ប្រចាំថ្ងៃ​។​ ​ទន្ទឹម​នឹង​បញ្ហា​ទំនាក់ទំនង​និង​ពេលវេលា​ ​បញ្ហា​កង្វះខាត​ធនធានមនុស្ស​ក៏​លោក​បាន​ជួបប្រទះ​ផង​ដែរ​នា​ពេល​កន្លងមក​ ​តួយ៉ាង​ ​អ្នក​បញ្ចូល​សំឡេង​វីដេអូ​ ​និង​​អ្នក​កាត់ត​វីដេអូ​ ​ជាដើម​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​សព្វថ្ងៃនេះ​ ​ស្ថានភាព​មាន​ភាព​ប្រសើរ​ឡើងជា​ង​មុន​ ​ដោយសារ​ក្រុម​នេះ​មាន​សមាជិក​ដែល​មាន​តួនាទី​ផ្សេងៗ​គ្នា​ ​រួម​មាន​ជាអាទិ៍​ ​អ្នកឯកទេស​ផ្នែក​អប់រំ​ ​អ្នក​បញ្ចូល​សំឡេង​ ​អ្នក​កាត់ត​វីដេអូ​ ​អ្នកគ្រប់គ្រង​ប្រព័ន្ធ​សារ​គមនាគមន៍​ (​Media​) ​និង​​អ្នក​អភិវឌ្ឍ​ប្រព័ន្ធ​កម្មវិធី​ ​Soft​ware​ ​ជាដើម​ ​ដែល​អាច​សហការ​ជួយ​សម្រួល​សង្វាក់​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​។​ ​ជា​លទ្ធផល​ ​ក្រុម​ការងារ​គម្រោង​រៀន​អាន​សម្រេច​បានការ​បង្ហោះ​វីដេអូ​ជា​ភាសាខ្មែរ​ចំនួន​ ​៥​០​​រឿង​នៅ​លើ​បណ្តាញ​សង្គម​ ​និង​ការ​បង្កើត​ ​Telegram​ ​Group​ ​ដែល​មាន​ ​Subscriber​ ​រហូត​ខ្ទង់​រយ​គណនី​ក្នុងរយៈពេល​ដ៏​ខ្លី​។​

            “​សម្រាប់​ខ្ញុំ​ វីដេអូ​ផេ​ក​រៀន​អាន​ហ្នឹង​គឺ​ល្អ​សម្រាប់​សិស្ស​អាន​។​ ​សិស្ស​ឥឡូវ​រាង​ខ្សោយ​អំណាន​ ​អ៊ីចឹង​ ​ចំពោះ​វីដេអូ​ហ្នឹង​វា​មាន​លក្ខណៈ​ជា​រូបភាព ​និង​អក្សរ​រត់​សម្រាប់​អាន​ ​ហើយ​មានការ​អាន​ឲ្យ​ស្តាប់​ ​អ៊ីចឹង​សិស្ស​អាច​អាន​ហើយ​អាច​ស្តាប់ការ​អាន​របស់​គេ​បាន​ទៀត​។​ ​នៅ​ពេល​ពាក្យ​ណា​ដែល​អត់​ចេះ​ ​ពួកគាត់​អាច​ដឹង​ហើយ​កែ​សម្រួល​។​ (​ចំពោះ​)​ វីដេអូ​ហ្នឹង​ ​ខ្ញុំ​គិតថា​សិស្ស​ចូល​ចិត្តច្រើន​” ​យុវជន​ ​ជៀន​ ​វណ្ណី​ ​គ្រូបង្រៀន​នៃ​សាលា​ឋ​ម​សិក្សា​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​សម្តែង​ចំណាប់អារម្មណ៍​។​ ​លក្ខណៈ​ពិសេស​នៃ​ឯកសារ​របស់​គម្រោង​រៀន​អាន​ ​គឺ​សៀវភៅ​ទាំងអស់​ត្រូវ​បាន​បែងចែក​ជា​១៨កម្រិ​ត​ ​ដែល​សិស្ស​អាច​ជ្រើសរើស​បាន​អាស្រ័យ​លើក​ម្រិ​ត​អាន​ជាក់ស្តែង​របស់​ខ្លួន​។​ ​ពួកគេ​អាច​អាន​ជា​លក្ខណៈ​កម្សាន្ត​តាម​ទូរសព្ទ​ដៃ​ ​ដែល​មាន​ ​មាតិការឿង​ល្អ​ៗ​ ​អម​ដោយ​រូបភាព​ពណ៌​ធម្មជាតិ​ស្រស់​ស្អាត​ ​និង​សំឡេង​អាន​គួរឲ្យ​ជក់ចិត្តដិតអារម្មណ៍​។​

            ​បច្ចុប្បន្ន​ ​ក្រុម​ការងារ​កំពុង​បង្កើត​មូលនិធិ​ស្វែងរក​ថវិកា​ដើម្បី​ឈាន​ទៅ​សម្រេច​គម្រោង​ដំណើរការ​ ​កម្មវិធី​ទូរសព្ទ​ដៃ​ (​Mobile​ ​A​p​p​) ​សៀវភៅរឿង​ឌី​ជី​ថល​ភាសាខ្មែរ​ចំនួន​ប្រមាណ​៦​០​០​រឿង​នៅ​ដំណាច់​ឆ្នាំ​២​០​២​១​នេះ​។​ ​ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បង្កើត​វីដេអូ​រឿង​ថ្មីៗ​អម​ដោយ​ ​សំនួរ​ត្រិះរិះ​ល្បងប្រាជ្ញា​ ​និង​ ​អភិវឌ្ឍ​ប្រព័ន្ធ​កម្មវិធី​ទូរសព្ទ​ឲ្យ​កាន់តែ​ទំនើប​ងាយស្រួល​សម្រាប់​កុមារ​ “​ពួកយើង​បាន​និង​កំពុង​ធ្វើការ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ធានា​ឲ្យបាន​ថា​យើង​នឹង​ទទួល​បាន​យ៉ាងហោចណាស់​ការ​ដោ​ន​ឡូ​ដ​ចំនួន​១​០​០​០​០​លើក​ ​បន្ទាប់ពី​កម្មវិធី​ទូរសព្ទ​របស់យើង​បាន​ដាក់​ដំណើរការ​រួច”។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គម្រោង​ “​រៀន​អាន​-R​E​AN​ ​A​AN​” ​ឬ​ ​លេខទូរសព្ទ​ 087 475 648 ​ដោយ​មេត្រី​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

កញ្ញា ជុំ សុគន្ធថារ័ត្ន

កញ្ញា ឆែ ដានី

លោក ទូច ហ៊ាន

កញ្ញា​​ លី ចិន្តាវត្តី


SUGGESTIONS