×

លោក​វេជ្ជបណ្ឌិត​ ​សួង​ ​ម៉េង​ស្រ៊ា​ង​ ​វេជ្ជបណ្ឌិត​អាកាសចរ​ស៊ីវិល​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​

NEWS 3 years ago
 
 

           “​វេជ្ជបណ្ឌិត​អាកាសចរ​ស៊ីវិល​” ​ឬ​ ​ជា​ភាសា​អង់គ្លេស​ ​ហៅថា​ ​Aviation​ ​Medical​ ​Examiner​ (​AM​E​) ​នេះ​ ​សំដៅ​ទៅលើ​គ្រូពេទ្យ​ដែល​ត្រូវ​បាន​ជ្រើសរើស​តែងតាំង​ជា​ផ្លូវការ​ដោយ​អាជ្ញាធរ​ ​អាកាសចរ​ក្នុងស្រុក​នៅ​តាម​ប្រទេស​នីមួយៗ​ ​ហើយ​ត្រូវ​បាន​ផ្តល់​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​សុខភាព​រាងកាយ​មុន​ពេល​ហោះហើរ​និង​ចេញ​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​សុខភាព​ជូន​ម​ន្រ្តី​អាកាសចរ​យកទៅ​ប្រើការ​។​ ​ដោយឡែក​កាលពី​ខ្មែរ​មិថុនា​ទើប​តែ​កន្លងទៅ​ថ្មីៗ​នេះ​ ​ប្រជាជាតិ​កម្ពុជា​យើង​ក៏មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​ទើប​តែ​តែង​ ​តាំង​វេជ្ជបណ្ឌិត​ក្នុងស្រុក​ម្នាក់​ឲ្យ​ក្លាយទៅជា​វេជ្ជបណ្ឌិត​អាកាសចរ​ស៊ីវិល​កម្ពុជា​ជា​ផ្លូវការ​នៃ​រដ្ឋលេខាធិការ​ ដ្ឋា​ន​អាកាសចរ​ស៊ីវិល​។

          លោក​វេជ្ជបណ្ឌិត​ ​សួង​ ​ម៉េង​ស្រ៊ា​ង​ ​វ័យ​ជាង​៣​០​ឆ្នាំ​ ​សម្បុរ​ស​បែប​ខ្មែរ​កាត់​ចិន​ ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ ​ជាពិសេស​ការសិក្សា​ផ្នែក​វេជ្ជ​សា​ស្រ្ត​របស់​លោក​តាំង​ដើមឡើយ​ ​ប្រាប់​សូវ​រី​ន​យើង​ថា​ ​លោក​បាន​បញ្ចប់​ការសិក្សា​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ (​ថ្នាក់​បា​ប់​ឌុប​) ​នៅ​វិទ្យាល័យ​បាក់​ទូក​ ​ក្នុង​ឆ្នាំ​សិក្សា​២​០​០​៦​-​២​០​០​៧​។​ ​បន្ទាប់ពី​ចប់​ថ្នាក់​វិទ្យាល័យ​ហើយ​នោះ​ ​លោក​ក៏បាន​សម្រេច​ចិត្ត​ចាប់​យក​ជំនាញ​វេជ្ជ​សា​ស្រ្ត​សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​វិទ្យាល័យ​សុខាភិបាល​ ​រាជធានី​ភ្នំពេញ​ ​រហូត​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​ ​២​០​១​៥​។​ ​ក្រោយមក​ ​លោក​មិនបាន​បញ្ឈប់​ក្តី​ស្រមៃ​របស់​លោក​តែ​ត្រឹមនេះ​ទេ​ ​ពោល​គឺ​ ​លោក​នៅតែ​បន្ត​ការសិក្សា​ជំនាញ​វេជ្ជ​សា​ស្រ្ត​នេះ​រហូត​ក្លាយ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ភ្នែក​(​ចក្ខុរោគ​) ​ក្នុង​ឆ្នាំ​២​០​១​៨​។​

          ​លោក​បាន​បន្ត​ទៀត​ថា​ ​សព្វថ្ងៃ​ ​លោក​កំពុង​បម្រើ​ការងារ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ភ្នែក​ប្រចាំ​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួ​ង​ ​ក្រុងភ្នំពេញ​។​ ​ថ្មីៗ​នេះ​ ​លោក​ត្រូវ​បាន​ផ្តល់​សិទ្ធ​ដោយ​អាជ្ញាធរ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ឲ្យ​ក្លាយ​ជា​វេជ្ជបណ្ឌិត​ពិនិត្យ​សុខភាព​ផ្នែក​អាកាសចរ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​ជូន​បុគ្គលិក​ផ្នែក​អាកាសចរ​ ​ជាអាទិ៍​រួម​មាន​ ​អាកាសយានិក​ (​អ្នក​បើកបរ​យន្តហោះ​) ​និង​ ​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​។​ “ ​វា​ជា​ប្រវត្តិ​សា​ស្រ្ត​មួយ​ដែល​ប្រទេស​កម្ពុជា​មិនធ្លាប់​មាន​ពីមុន​មក​ ​ដែល​ស​បញ្ជាក់ឲ្យឃើញថា​យើង​អាច​ឈាន​ឡើង​មួយ​កំរិត​ទៀត​នៃ​ការ​អភិវឌ្ឍ​ (​ជំនាញ​គុណវុឌ្ឍិ​ធនធានមនុស្ស​ថ្នាក់​ជាតិ​)​។​ ​វា​ជា​ការពិបាក​មួយ​ដែល​យើង​តែងតែ​ពឹងផ្អែក​លើ​ប្រទេសជិតខាង​លើ​ការពិនិត្យ​សុខភាព​នេះ​ពីមុន​មក​ ” ​លោក​បាន​សម្តែង​មោទនភាព​ចំពោះ​តំណែង​ថ្មី​ដ៏​ធំធេង​នេះ​។​

          ​តើ​មាន​លក្ខខណ្ឌ​បែប​ណា​ទើប​អាច​ត្រូវ​បាន​ជ្រើសតាំង​ជា​គ្រូពេទ្យ​សម្រាប់​ស្ថាប័ន​អាកាស​ស៊ីវិល​ជា​ផ្លូវការ​? ​លោក​បាន​ពន្យល់​ថា​ ​លក្ខខណ្ឌ​ដើម្បី​ក្លាយ​ជា​វេជ្ជបណ្ឌិត​ផ្នែក​អាកាសចរ​នេះ​គឺ​ ​ជាដំបូង​ត្រូវ​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​ឬ​ឯកទេស​ ​និង​មាន​អាជ្ញា​ប​ណ្ឌ​ពី​ក្រសួងសុខាភិបាល​។​ ​បន្ទាប់មក​ត្រូវ​បន្ត​ការសិក្សា​ផ្នែក​វេជ្ជបណ្ឌិត​អាកាសចរ​នេះ​នៅ​ក្រៅ​ប្រទេស​។​ ​ក្រោយ​ពី​បញ្ចប់​ការសិក្សា​នេះ​រួច​ ​ត្រូវ​បន្ត​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ការងារ​ផ្ទាល់​នៅ​ប្រទេសជិតខាង​យើង​ទៀត​ផង​ ​ហើយ​ថែមទាំង​ត្រូវ​ចូលរួម​ប្រជុំ​ផ្នែក​នេះ​នៅ​ក្រៅ​ប្រទេស​យ៉ាងតិច​ឲ្យបាន​ម្តង​ក្នុងរយៈពេល​៣​ឆ្នាំ​ដើម្បី​រក្សា​និរន្តរភាព​ជំនាញ​។​ “​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កូនខ្មែរ​ ​ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយដែល​មិនធ្លាប់​ដឹង​ឬ​ចាប់​អារ​ម្ម​ណ​៏​ខាង​ជំនាញ​ខាងលើ​នេះ​មានឱកាស​បន្ត​ការងារ​និង​អាច​បញ្ជាក់​ឲ្យ​ប្រទេសជិតខាង​យើង​ឃើញ​ពី​ការ​ឈាន​ទៅ​រកការ​អភិវឌ្ឍ​មួយ​កំរិត​ទៀត​ ” ​។​ ​អ្នកនាង​ ​ប្រាក់​ ​ថាវ​សុ​ថា​វី​ន​ ​ជា​ភរិយា​របស់​លោក​វេជ្ជបណ្ឌិត​ ​សួង​ ​ម៉េង​ស្រ៊ា​ង​ ​បាន​ចូលរួម​សម្តែង​នូវ​ក្តី​រំភើប​អំណរ​សាទរ​ចំពោះ​តួនាទី​ថ្មី​របស់​ស្វាមី​របស់​ខ្លួន​ថា​ “ ​វា​ជា​មោទនភាព​មួយ​ដ៏​អស្ចារ្យ​និង​វា​ជា​លើក​ទី​១​ដែល​ប្រទេស​កម្ពុជា​យើង​មាន​គ្រូពេទ្យ​ផ្នែក​អាកាសចរ​ស៊ី​ ​វិល​។​ ​សូម​អរគុណ​លោក​ប្តី​ដែល​ខិតខំ​អស់ពី​កំលាំង​កាយ​ចិត្ត​ដើម្បី​សំរេចការ​ងារ​មួយ​នេះ​ ​ហើយក៏​ជា​មនុស្ស​ដំបូង​គេ​ដែល​មាន​សិទ្ធិ​ក្នុង​ការពិនិត្យ​សុខភាព​ជូន​មន្ត្រី​ផ្នែក​អាកាសចរ​ស៊ីវិល​ ​ក៏​សូម​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួ​ង​និង​ថ្នាក់​ដឹកនាំ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ដែល​បាន​បង្កើត​ប្រវត្តិ​សា​ស្រ្ត​នេះ​ឡើង​។​ ​ជា​ការពិត​ណាស់​ ​លទ្ធផល​ជោគជ័យ​កើត​ពី​ការ​ខំ​ប្រឹងប្រែង​” ​។​

          ​លោក​​​មានប្រសាសន៍ថា​ ​ដើម្បី​ក្លាយ​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ​ឆ្លាតវៃ​ ​អំណត់​ព្យាយាម​ ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​និង​មាន​អាកប្បកិរិយា​ល្អ​ ​ស្លូតបូត​តែ​ម៉ឺងម៉ាត់​ ​និង​ចែករំលែក​ចំណេះ​ដឹង​ទៅ​អ្នក​ជុំវិញ​ខ្លួន​។​ ​ជាពិសេស​ ​ត្រូវ​ចេះដឹង​គុណ​គ្រូបាធ្យាយ​ដែល​ធ្លាប់​បាន​បណ្តុះបណ្តាល​ឲ្យ​មានការ​រីក​ចម្រើន​ដូច​សព្វថ្ងៃនេះ​ ​ព្រោះថា​បើ​មិន​មាន​ពួកគាត់​អ្នក​ចាប់ផ្តើម​ ​ក៏​មិន​មានការ​រីកចំរើន​ដែរ​។​ ​សព្វថ្ងៃនេះ​ ​លោក​ក៏​សង្កេតឃើញ​ថា​ វិ​ស​័​យ​វេជ្ជ​សា​ស្រ្ត​រដ្ឋ​និង​ឯកជន​កំពុង​រីក​ចម្រើន​គួរឲ្យ​កត់សំគាល់​ដោយមាន​បំពាក់​នៅ​បរិក្ខារ​ពេទ្យ​ទំនើប​និង​មាន​ស្តង់​ដារ​នៅ​តាម​មន្ទីរពេទ្យ​ ​និង​ធនធានមនុស្ស​ពូកែ​ៗ​ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុងស្រុក​និង​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ ​ហើយ​បាន​វិល​មក​បម្រើ​ការងារ​ក្នុងស្រុក​មាន​ចំនួន​ច្រើន​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ប្រជាជន​យើង​ក៏​ងាក​មក​ទទួល​សេវា​សុខាភិបាល​ក្នុងស្រុក​វិញ​មាន​ចំនួន​ច្រើនឡើង​ដែរ​។​ ​ចក្ខុវិស័យ​របស់​លោក​ចំពោះ​ជំនាញ​នេះ​នា​ពេល​អនាគត​ ​គឺ​វេជ្ជបណ្ឌិត​ផ្នែក​អាកាសចរ​ត្រូវការ​បណ្តុះ​ ​បណ្តាល​ចំនួន​បន្ថែម​ទៀត​ដោយ​ផ្អែក​តាម​ការ​រីក​ចម្រើន​ជាក់ស្តែង​របស់​ផ្នែក​អាកាសចរ​និង​ការ​ចូល​ជា​សមាជិក​សមាគម​វេជ្ជបណ្ឌិត​អាកាសចរ​អន្តរជាតិ​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ថែរក្សា​សុវត្ថិភាព​ក្នុង​ការហោះហើរ​ “​ខ្ញុំ​នឹង​ព្យាយាម​ចូលរួម​ធ្វើឲ្យ​ផ្នែក​នេះ​មាន​សុ​ក្រិត​ភាព​និង​រីក​ចម្រើន​ដូច​ប្រទេសជិតខាង​របស់យើង​”​។​

Article by SRINSOKMEAN
 


SUGGESTIONS