×

ថាមពល​ហ្វេហ្សិន​រដូវ​កាល​ថ្មី​បង្ហាញ​ដោយ​ កញ្ញា ហង្ស ម៉ានីតា

NEWS 3 years ago
 
 

​​            សួស្តី​ខែ​ថ្មី​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​! ​សម្រាប់​ខែ​នេះ​ ​ទោះបី​ប្រទេស​យើង​នៅតែ​ស្ថិត​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩​ ​ក៏ដោយ​ ​ក៏​សូវ​រី​ន​នៅតែ​ព្យាយាម​ស្វែងរក​ឈុត​ហ្វេ​ហ្សិ​ន​បែប​ប្រណិត​ទាន់សម័យ​មក​បង្អួត​ខ្សែ​ចក្ខុ​មិត្ត​អ្នកអាន​មិន​ខុស​ពី​លេខ​ចេញផ្សាយ​សព្វ​មួយដង​នោះ​ទេ​ ​បង្ហាញ​ដោយ​នារី​ម៉ូដែល​ដ៏​ស្រស់​ឆើតឆាយ​ ​បង្កើត​បានជា​ផ្ទាំង​ទស្សនីយភាព​ស័ក្តិសម​ឥត​ខ្ចោះ​រំ​លេចឡើង​លើ​ក្រប​មុខ​ប្រចាំខែ។​

            ​ចំពោះ​លេខ​ខែ​សីហា​របស់​យើងខ្ញុំ​ ​ប្រិយ​មិត្ត​ទាំងឡាយ​នឹងបាន​ឈ្វេងយល់​អំពី​បេសកកម្ម​នៃ​ការ​អភិ​រក្ស​របាំ​ព្រះរាជទ្រព្យ​ ​ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​ក្នុង​អន្តរកាល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​ ​តាមរយៈ​វត្តមាន​នៃ​សាលា​របាំ​បុប្ផា​ទេវី​ ​ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ​ក្រោយពេល​ដែល​សម្តេច​ព្រះរាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ទេព​នាដ​វ​ដ្តី​ឯក​ ​ទ្រង់​សោយ​ពិរាល័យ។​ ​ទន្ទឹម​នឹង​នេះ​ ​មិត្ត​អ្នកអាន​នឹងបាន​ស្គាល់​ជីវប្រវត្តិ​របស់​កូនខ្មែរ​មួយ​រូប​ដែល​ជា​ស្ថាបនិក​ឈុត​ហែលទឹក​យីហោ​ “​Fly​ ​Heart​ ​Fit​” ​គួបផ្សំ​នឹង​ការ​ចែករំលែក​ចំណេះ​ដឹង​សុខភាព​ និង​កីឡា​ក្នុង​លេខ​តែមួយ​ព្រម​ជាមួយគ្នា​តែម្តង។​ ​សិល្បករ​ក្នុង​ជំនាញ​ដទៃទៀត​ ​រួម​មាន​ ​អក្សរ​សិល្ប៍ ​ចម្រៀង​ ​និង​​គំនូរ​​ជាដើម​ ​ក៏​នឹង​ចូលខ្លួន​មក​លាតត្រដាង​អំពី​វិថី​សិល្បៈ​របស់​ខ្លួន​ប្រកបដោយ​បទពិសោធន៍​ ​និង​តិកនិក​គួរឲ្យ​ចាប់អារម្មណ៍​ដែល​លោកអ្នក​អាច​នឹង​នឹកស្មាន​មិនដល់។​

            ​​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​យើង​មិន​អាច​រំលង​ចោល​នូវ​ទំព័រ​ដំណើរ​ទស្សនាចរ​ណ៍​ដែល​ផ្តោត​ទៅលើ​ទេសចរណ៍​បែប​ឡើងភ្នំ​ក​ម្រិ​ត​ទាប​ ​ងាយ​ៗ​សម្រាប់​ប្រជាជន​ក្នុងស្រុក​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​ប្រាថ្នា​ចង់​គយគន់​ទេសភាព​ធម្មជាតិ​ ​និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ថាមពល​ច្រើន​ហួសប្រមាណ។​ ​ដោយឡែក​ ​សូវ​រី​ន ​បាន​លើកយក​នូវ​ជម្រើស​អាហារ​ខ្មែរ​ពិសេស​ពោរពេញ​ដោយ​ទំនើបកម្ម​ដែល​សម្រិតសម្រាំង​ដោយ​ចុងភៅ​ ​សេង​ ​សុធា​ ​ម្ចាស់​ភោជនីយដ្ឋាន​លំអង​ ​និង​ភោជនីយដ្ឋាន​ម្ហូប​ ​ដែល​ជា​ភោជនីយដ្ឋាន​ល្បី​លំដាប់​អន្តរជាតិ​ពី​​​រ​កន្លែង​ក្នុង​ទឹកដី​ក្រុង​សៀមរាប៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS