×

ហ៊ុន​ ​សុខ​ហៀង​ ​សិល្បករ​គំនូរ​លើ​ដងខ្លួន​ដ៏​មាន​ទេពកោសល្យ​បង្ហាញ​ស្នាដៃ​ពី​ត​ថ​ភាព​សង្គម​ជាក់ស្តែង​

NEWS 3 years ago
 
 

           ​បច្ចុប្បន្ន​ ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ឲ្យ​តម្លៃ​ទៅលើ​សិល្បៈ​បែប​ច្នៃ​ប្រតិដ្ឋ​កាន់តែ​ខ្លាំង​ឡើង​។​ ​តួយ៉ាង​ ​យុវជន​ខ្មែរ​ជាច្រើន​បាន​ងាក​មក​លើកស្ទួយ​ ​និង​ផ្តល់​តម្លៃ​ទៅលើ​សិល្បៈ​ខ្មែរ​សឹង​គ្រប់​ទម្រង់​ ​ខ្លះ​រំលេច​ស្នាដៃ​ជា​គំនូរ​សិល្បៈ​បែប​សហសម័យ​ ​ខ្លះ​តុប​តែងខ្លួន​ក្នុង​ឈុត​ស​ម្លៀ​ក​បំពាក់​ប្រពៃណី​ ​ឯ​ខ្លះទៀត​មាន​ជា​ការ​សម្តែង​របាំ​ជាដើម​។​

          ​ហ៊ុន​ ​សុខ​ហៀង​ ​មានឈ្មោះ​ហៅក្រៅ​ថា​ J​e​sub​ ​Do​l​i​bo​p​ ​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់ទី១​២​នៅ​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ភ្នំពេញ​។​ ​វ័យ​ទើប​តែ​១​៩​ឆ្នាំ​ J​e​sub​ ​មាន​ជំនាញ​ទាំង​កា​រផាត់​មុខ​ ​និង​ការ​គូរ​គំនូរ​ ​ដែល​ជំនាញ​ទាំង​ពី​នេះ​ហើយ​បាន​រួមបញ្ចូល​គ្នា​បង្កើត​ជា​សិល្បៈ​ផាត់​មុខ​បែប​គំនូរ​មួយ​បែប​ទៀត​ប្រកបដោយ​ភាព​ទាក់ទាញ​។​ ​តាម​ការ​លើកឡើង​របស់​ ​យុវជន​រូប​នេះ​ ​លោក​បាន​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​តាំងពី​កុមារភាព​មក​ម៉្លេះ​។​ ​គ្រានោះ​ J​e​sub​ ​មាន​អាយុ​ទើប​តែ​៣​ឆ្នាំ​តែប៉ុណ្ណោះ​ ​តែ​មាន​សមត្ថភាព​អាច​ចាប់កាន់​ប៊ិ​ក​គូររូប​សត្វ​ផ្សេងៗ​នៅ​លើ​ក្រដាស​ដោយខ្លួនឯង​។​ ​ពេលវេលា​ដើរទៅ​មុខ​រហ័ស​ ​មួយ​ប៉ប្រិច​ភ្នែក​មកដល់​ឆ្នាំ​ ​២​០​១​៦​ J​e​sub​ ​បាន​ចាប់ផ្តើម​ជំនាញ​មួយ​បន្ថែម​ទៀត​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​នោះ​គឺ​កា​រផាត់​មុខ​។​ ​នៅចន្លោះ​ឆ្នាំ​ ​២​០​១​៦​ ​ដល់​ឆ្នាំ​ ​២​០​១​៧​ J​e​sub​ ​បាន​ផ្តោត​យ៉ាង​ខ្លាំង​ទៅលើ​ជំនាញ​ផាត់​មុខ​ ​ដែល​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​យុវជន​រូប​នេះ​ចាប់ផ្តើម​សិក្សា​គន្លឹះ​នានា​ទាក់ទង​នឹង​កា​រផាត់​មុខ​ប្លែកៗ​ទៅតាម​ទំនោរ​របស់​ខ្លួន​។​ ​លុះ​រយៈ​ក្រោយមក​ J​e​sub​ ​ក៏បាន​ដឹង​ពី​សមត្ថភាព​ពិត​របស់​ខ្លួន​ទាំង​លើ​កា​រផាត់​មុខ​ ​និង​ការ​គូរ​គំនូរ​ ​ទើប​ J​e​sub​ ​សម្រេច​ចិត្ត​យក​ជំនាញ​ទាំងពីរ​នេះ​មក​រួមបញ្ចូល​គ្នា​បង្កើត​ជា​សិល្បៈគំនូរ​លើ​ដងខ្លួន​តុបតែង​ក្នុង​ទម្រង់​ផ្សេងៗ​ ​ផ្តល់​ជា​រូបភាព​សារ​ផ្សេងៗ​ ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​ប្រមាណ​ជា​ប្រាំ​ឆ្នាំ​មក​ហើយ​មកដល់​សព្វថ្ងៃ​។​

          ​ថ្វី​ដ្បិត​ការ​ធ្វើ​សិល្បៈគំនូរ​លើ​ដងខ្លួន​មិន​ទទួល​បានការ​លើកទឹកចិត្ត​ពីសំណាក់​ក្រុម​គ្រួសារ​ ​និង​មិត្តភក្តិ​មួយ​ចំនួន​ក្តី​ ​ប៉ុន្តែ​ ​យុវជន​ J​e​sub​ ​នៅតែ​បន្ត​ព្យាយាម​អនុវត្ត​លើ​ជំនាញ​របស់​ខ្លួន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ឥតឈប់ឈរ​។​ ​ជាក់ស្តែង​គំនិត​ច្នៃ​ប្រតិដ្ឋ​ប្លែកៗ​ចេះតែ​បង្ហាញ​ជាបន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​នានា​ដែល​ជឿជាក់​ថា​ប្រិយ​មិត្ត​មួយ​ចំនួន​ធំ​ប្រាកដជា​ធ្លាប់​បានឃើញ​ផង​ដែរ​។​ ​កន្លងមក​ស្នាដៃ​សិល្បៈគំនូរ​របស់​ J​e​sub​ ​តែង​ជ្រើសរើស​និមិត្តរូប​តំណាង​សំខាន់​ៗ​ដែល​មាននៅ​ក្នុង​ទម្រង់​សិល្បៈ ​ក៏ដូចជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​។​ ​ជាអាទិ៍​ ​ពិធី​បុណ្យអុំទូក​ប្រពៃណី​ជាតិខ្មែរ​ ​ត្រូវ​បាន​អ្នកជំនាញ​រូប​នេះ​គូរ​បរិយាយ​លើ​ដងខ្លួន​ ​និង​មុខ​ ​បង្កើត​ជា​ភាព​ប្លែកភ្នែក​គួរឲ្យ​ស្ងើចសរសើរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ​ដែល​កន្លង​ផុត​ទៅ​ពុំបាន​ប្រារព្ធ​កុះករ​ដូចសព្វដង​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ J​e​sub​ ​ក៏បាន​បង្ហាញ​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន​ដោយមាន​ការ​តុបតែង​ ​កា​រផាត់​មុខ​ ​ការ​គូរ​គំនូរ​ដែល​ជា​ការ​បញ្ជាក់​អត្ថន័យ​ដ៏​សំខាន់​នៃ​ទំនៀមទម្លាប់​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដែល​ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់ត្រជំ​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់ទិសទី​។​ ​គំនូរ​ចេញ​មក​យើង​អាច​មើល​ត្រឹមតែ​មួយភ្លែត​ ​តែ​ទម្រាំ​តុបតែង​រួចរាល់​មួយៗ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ឡើយ​ ​ជាមួយគ្នា​នេះ​ J​e​sub​ ​ក៏បាន​និយាយ​ដូច្នេះ​ថា​ “​ការ​គូរ​គំនូរ​នៅ​លើ​ដងខ្លួន​ពិតជា​មាន​ភាព​ពិបាក​ខ្លាំង​ ​ហើយ​ជាទូទៅ​ដើម្បី​សម្រេច​គំនូរ​មួយ​ត្រូវ​ចំណាយ​ពេលចន្លោះ​ពី​ ​៣​ម៉ោង​ ​ទៅ​ ​៥​ម៉ោង​ ​ទៅតាម​ប្រភេទ​គំនូរ​ទាំងនោះ​។​” J​e​sub​ ​រៀបរាប់​បន្ថែម​ថា​ “​មុននឹង​ចាប់ផ្តើម​គូរ​លើ​ខ្លួន​និង​មុខ​ ​ខ្ញុំ​ត្រូវ​គូររូប​ដែល​ខ្ញុំ​ចង់​គូរ​ហ្នឹង​នៅ​លើ​ក្រដាស​ជាមុន​ ​ដើម្បី​ព្រៀ​ង​ទុក​ថា​វា​ខុស​ត្រង់ណា​ខ្លះ​ឬ​អត់​? ​ឬ​គួរ​បន្ថែម​ចំណុច​ខ្វះខាត​អ្វីខ្លះ​? ​បន្ទាប់ពី​ខ្ញុំ​គូរ​សម្រេច​លើ​ក្រដាស​អស់ហើយ​ ​ទើប​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ផាត់​មុខ​ ​រួច​ចាប់ផ្តើម​គូររូប​ដែល​ខ្ញុំ​បាន​ត្រៀម​បន្តិចម្តងៗ​ ​ដែល​ជាទូទៅ​ចំណុច​គោល​ដែល​ខ្ញុំ​ចាប់ផ្តើម​គូរ​គឺ​ត្រង់​ក្បាល​ពីមុខ​រហូត​ចុះ​មក​ខាងក្រោម​រហូត​ទល់​តែ​ពេញលក្ខណៈ​ចេញ​ជា​រូប​សម្រេច​។​” J​e​sub​ ​ថា​ជាទូទៅ​ការ​គូរ​គំនូរ​លើ​ដង​ខ្លួននេះ​គឺ​មាន​ផលិតផល​សម្រាប់​ប្រើ​ដែល​ពុំ​មានផល​ប៉ះពាល់​ដល់​ស្បែក​ឡើយ​។​ ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​Face​ ​Painting​ ​ដែល​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លាង​ស​ម្អា​ត​ ​ជាប់​ពណ៌​ល្អ​ ​និង​បាន​យូរ​។​

          ជាចុងក្រោយ​ ​តាមរយៈ​សូវ​រី​ន​ ​សិល្បករ​គំនូរ​លើ​ដងខ្លួន​ J​e​sub​ ​Do​l​i​bo​p​ ​បាន​មាន​មតិ​ផ្តាំផ្ញើ​ទៅកាន់​អ្នក​ដែល​ស្រឡាញ់​កា​រផាត់​មុខ​បែប​សិល្បៈ​ជំនាន់​ក្រោយ​ឲ្យ​ព្យាយាម​ហ្វឹកហាត់​ទៅលើ​អ្វីមួយ​ដែល​ខ្លួន​ស្រឡាញ់​ ​កុំ​គិត​ពី​គំនិត​អវិជ្ជមាន​ដែល​ជា​រនាំង​រាំង​ស្ទះ​គោលដៅ​របស់​ខ្លួន​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​



SUGGESTIONS