×

Coach ប្រារព្ធ​កម្មវិធី​ខួប ១ឆ្នាំ​នៃ​ការ​បើក​ដំណើរ​ការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេសកម្ពុជា

NEWS a month ago
 
 

            នៅ​ថ្ងៃ​ទី​២​៥​ ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​Coach​ ​បាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ប្រា​ព្ធ​កម្មវិធី​ខួប​ ​១​ឆ្នាំ​នៃ​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ភ្នំពេញ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៣​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​។​ ​ទន្ទឹម​នឹង​ការ​ប្រារព្ធ​កម្មវិធី​នេះ​ដែរ​ ​Coach​ ​ក៏បាន​ដាក់​បញ្ចេញ​លក់​នូវ​ខូឡិ​ក​ហ្សិ​ន​ថ្មីៗ​ជាច្រើន​ម៉ូដ​ស្រប​ទៅ​នឹង​រដូវ​កាល​រដូវ​ស្លឹកឈើ​ជ្រុះ​ ​និង​រដូវរងា​រដែ​ល​ជា​ទំនោរ​និយម​ដ៏​ទំនើប​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​កម្មវិធី​នេះ​នេះ​ក៏មាន​វត្តមាន​របស់​វិចិត្រករ​ ​Grace​ C​h​un​g​ ​រួម​ទាំង​ការ​ផ្តល់​ជូន​នូវ​កា​ដូរ​អនុ​ស្សា​វ​រី​យ៍​របស់​អតិថិជន​ដែល​បាន​ចូលរួម​និង​អា​ហា​សម្រន់​នៅ​តាម​តុ​ក​តុ​ក​ចល័ត​ ​Coach​ on ​Mobile​ ​ដល់​ភ្ញៀវ​ផង​ដែរ​។​ ​លើស​ពីនេះទៅ​ទៀត​ ​តុ​ក​តុ​ក​ចល័ត​ ​Coach​ ​Mobile​ ​នំ​ ​Do​nuts​ ​និង​ ​នំ​ ​Pre​t​z​e​l​ ​នឹង​បន្ត​ធ្វើដំណើរ​ជុំវិញ​ទីក្រុង​ចាប់ពី​ថ្ងៃ​ទី​ ​២​៩​ ​ដល់​ថ្ងៃ​ទី​ ​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​ដើម្បី​អបអរ​ពិធី​គ​ម្រប់​ខួប​នេះ​។​ ​ក្នុង​នោះ​ ​ភ្ញៀវកិត្តិយស​ល្បី​ៗ​ដែល​ចូលរួម​កម្មវិធី​បាន​តុប​តែងខ្លួន​ជាមួយនឹង​សំលៀកបំពាក់​រួម​ទាំង​កាបូប​របស់​ប្រ៊េ​ន​នេះ​រួម​មាន​ ​H​in​ C​h​an​n​i​rot​h​, S​ar​it​a​ Kon​g​, ​T​hie​rr​y​ ​Chant​a​ ​Bin​, X​i​an​g​ ​Fairy​, R​a​d​y​ ​So​r​p​h​e​a​, ​Nor​p​heal​e​y​ Kou​e​un, K ​Sin​h​, K​a​l​v​e​n Kuo, ​Rain​n​i​e​ ​D​ar​a​, ​V​i​r​i​y​an​ ​V​u​t​h​y​ ​និង​ ​Men​g​h​out​ K​hen​g​។​

Image Courtesy: Ly Song

​            គួរ​បញ្ជាក់​ថា​ ​Coach​ ​បាន​បើក​ហាង​ដំបូង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​០​។​ ​ជាមួយនឹង​ការរចនា​ហាង​បែប​ប្រណិត​ ​និង​ទាន់សម័យ​ដែល​មាន​ទំហំផ្ទៃ​ជិត​ ​១​៤​០​ ​ម៉ែត្រការ៉េ​ ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រធាន​ផ្នែក​រចនា​ ​លោក​ S​t​u​art​ ​V​ever​s ​ដោយមាន​ការ​សហការ​ជាមួយ​ ​លោក​ ​Will​i​am​ ​So​field​ ​ជា​អ្នក​រចនា​ម៉ូត​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​រចនា​ ​Studio​ ​So​field​។​ ​ជាមួយនឹង​គំនិត​រចនា​បែប​ទំនើប​ដ៏​ក​ម្រ ​បរិយាកាស​ហាង​មាន​ភាព​កក់ក្តៅ​ ​និង​ទាក់ទាញ​ដែល​លាយឡំ​រចនាបថ​បែប​ស្បែក​ ​រួម​ទាំង​ឈើ​ធម្មជាតិ​ដែល​ឆ្លុះបញ្ចាំង​អំពី​ភាព​ទាន់សម័យ​ ​ថ្លៃថ្នូរ​ ​មាន​ភាព​រស់រវើក​នៃ​ទីក្រុង​ញូ​វ​យ៉​ក ​ជា​ទីក្រុង​ដែល​ ​Coach​ ​តែងតែ​ហៅថា​ជា​ផ្ទះ​។​ Coach​ ​គឺជា​ម៉ាក​រចនា​ម៉ូដ​សកល​ដែល​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ក្នុង​ឆ្នាំ​១​៩​៤​១​​។​ ​ជាមួយនឹង​ការ​បំ​ផុសគំនិត​របស់​ប្រធាន​ផ្នែក​ច្នៃប្រឌិត​ ​លោក​ S​t​u​art​ ​V​ever​s ​និង​ស្មារតី​ក្លាហាន​រួបរួម​នៃ​ទីក្រុង​កំណើត​របស់​ខ្លួន​ ​ម៉ាក​នេះ​បាន​រចនា​ម៉ូដ​ដ៏​ល្អ​ប្រណិត​ជាច្រើន​ស័ក្តិសម​សម្រាប់​លោក​អ្នកប្រើប្រាស់​រយៈពេល​យូរ​៕​

Advertising​ ​Article​

Image Courtesy: Tola Tream


SUGGESTIONS